Chủ nhật, 18-10-26 23:26:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្តេជ្ញាចិត្តផ្លាស់ថ្មីសម្រស់ជនបទនៃតំបន់ជនរួមជាតិ

Báo Cà Mau សម្រាប់ដំណាក់កាល ២០២៦-២០៣០ ខេត្ត Cà Mau បានកំណត់ច្បាស់នូវស្មារតីដ៏សំខាន់ចំពោអការកសាង និងផ្លាស់ថ្មីមុខមាត់ជនបទនៃតំបន់ជនជាតិភាគតិចផងដែរ។ នេះមិនត្រឹម ជាភារកិច្ចខាងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការបំព្រួញគម្លាតនៃការអភិវឌ្ឍរវាងតំបន់ផ្សេងៗទូទាំងខេត្តទៀតផង។

សម្រស់ជនបទតំបន់ជនរួមជាតិនៅឃុំ Khánh Bình មួយថ្ងៃកាន់តែស្រស់ស្អាត។

Cà Mau មានសហគមន៍ជនជាតិភាគតិចរស់នៅច្រើន ក្នុងនោះដែលមានច្រើនជាងគេគឺជាជនជាតិ Khmer និង Hoa។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនូវរាល់បណ្តាកម្មវិធីគោលដៅជាតិ មុខមាត់ជនបទនៃតំបន់ជនរួមជាតិក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបនឹងស្តង់ដារទូទៅ ជីវភាពសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបានសេវាសង្គមនៅតែមានកម្រិត។

ចំពោះការជាក់ស្តែងនេះ ដំណាក់កាល ២០២៦-២០៣០ Cà Mau នឹងផ្តោតលើការវិនិយោគសម្រេចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការដឹកជញ្ជូនជនបទ អគ្គិសនី ទឹកស្អាត សាលារៀន និងដំណាក់សុខាភិបាល។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកែលម្អលក្ខណៈរស់នៅ និងបង្កើនទំនុកចិត្តដើម្បីទាក់ទាញការវិនិយោគ និងអភិវឌ្ឍផលិត។

ជាមួយគ្នានេះ គឺការយកចិត្តទុកដាក់អភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ជនជាតិភាគតិចតាមរយៈការពង្រីកបណ្តាទម្រង់យ៉ាងសមស្របដូចជា៖ ចិញ្ចឹមជលផល ដាំព្រៃឈើ និងផលិតកម្មកសិកម្មស្អាត។ល។ ផ្តើមពីនោះក៏ជំរុញខ្លាំងខ្លាខាងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្ទេរបច្ចេកវិទ្យាត្រូវបានលើកកម្ពស់ ដើម្បីបង្កើនផលិតផល និងប្រាក់ចំណូលសម្រាប់ប្រជាជន។

ទន្ទឹមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ដោយភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ អាស្រ័យហេតុនេះក៏បង្កើតជីវភាពរស់នៅ និងពង្រីកសាយភាយតម្លៃវប្បធម៌។ វិស័យសិក្សាអប់រំ និងថែទាំសុខភាពនៅតែបន្តផ្តល់អាទិភាព។ គោលនយោបាយសន្តិសុខសង្គមនៅតែបានបន្តអនុវត្តយ៉ាងទូលំទូលាយ ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

ដើម្បីសម្រេចគោលដៅទាំងនេះ ខេត្ត Cà Mau នឹងកៀរគរប្រភពធនធានយ៉ាងទូលំទូលាយពីថវិការដ្ឋ អាជីវកម្ម និងសហគមន៍។ ជាពិសេស ពង្រីកតួនាទីរបស់រដ្ឋអំណាចមូលដ្ឋាន និងអ្នកមានកិត្យានុភាពចំពោះការចលនា និងអនុវត្តគោលនយោបាយ។

គ្រួសារបងស្រី Hữu Thị Thắm នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ជាគ្រួសារឆ្នើមឆ្លងកាត់លំបាក ប្តេជ្ញាចិត្តចិញ្ចឹមកូនសិក្សារៀនសូត្របានល្អទៀតផង។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនា បានមានប្រសាសន៍ថា៖ “ដំណាក់កាល ២០២៦-២០៣០ នឹងផ្លាស់ប្តូរយ៉ាងសកម្មពី “ការឧបត្ថម្ភតាមគោលនយោបាយ” ទៅជាការអភិវឌ្ឍដោយផ្តោតលើសក្តានុពល និងប្រភពធនធានផ្ទៃក្នុងរបស់សហគមន៍។ គោលដៅដ៏សំខាន់គឺបង្កើតការផ្លាស់ប្តូរច្បាស់លាស់ និងប្រកបដោយចីរភាពស្តីពីគុណភាពនៃការរស់នៅ ដើម្បីធ្វើឱ្យតំបន់ជនជាតិភាគតិចមិនត្រឹមតែទទួលបានការវិនិយោគប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាទីបង្អែកសម្រាប់ខ្លួនឯងកាន់តែច្រើនក្នុងការអភិវឌ្ឍ និងមានជីវភាពរស់នៅ ស្ថិរភាព បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណវប្បធម៌ជនជាតិ”។

ជាមួយនឹងដំណោះស្រាយដ៏ទូលំទូលាយ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត សង្ឃឹមថានឹងផ្លាស់ប្តូរមុខមាត់ជនបទនៃតំបន់ជនជាតិភាគតិចនៅ Cà Mau ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ដំណាក់កាល ២០២៦-២០៣០៕

Lam Khánh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។