Chủ nhật, 18-10-26 23:26:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភូមិស្រុកផ្លាស់ថ្មី

Báo Cà Mau បណ្តាផ្ទះដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានការអភិវឌ្ឍព្រមៗគ្នា និងទម្រង់ផលិតជាច្រើនដែលបង្កើតប្រាក់ចំណូលសមគួរ ព្រមទាំងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ Khmer គឺជាលក្ខណៈពិសេសលេចធ្លោនៃភូមិតំបន់ភូមិស្រុកនាពេលបច្ចុប្បន្នផងដែរ។ ការផ្លាស់ប្តូរជាវិជ្ជមាននេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃកម្មវិធី និងគម្រោងការរបស់បក្ស និងរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន Khmerនៅ Cà Mau ផងដែរសម្រាប់ក្នុងការកែលម្អជីវភាពរស់នៅ។

សមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត បានអញ្ជើញទៅសួរសុខទុក្ខជីវភាពរស់នៅរបស់បងប្អូន Khmer សង្កាត់ Hiệp Thành។

ជាមួយបរិយាកាសដ៏រស់រវើកនៃថ្ងៃបុណ្យចូលឆ្នាំថ្មីកំពុងឈានចូលមកដល់ នៅតាមបណ្តាភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករ ដូចជាសង្កាត់៖ Vĩnh Trạch ឃុំ Hưng Hội ឃុំ Vĩnh Phước និងឃុំ Tân Lộc បានបំពាក់នៅអាវថ្មីយ៉ាងស្រស់ស្អាតផងដែរ។ ផ្តើមពីដងផ្លូវដ៏ធំៗដែលមានការតភ្ជាប់ជាមួយមណ្ឌលឃុំ និងផ្លូវចូលទៅកាន់ភូមិស្រុកជាដើមក៏ត្រូវបានក្រាលកៅស៊ូរួចរាល់ហើយដែរ។ ជីវភាពបងប្អូនប្រជាជន Khmer មានការអភិវឌ្ឍយ៉ាងសកម្ម ចំនួនគ្រួសារធូរធាក៏កើនជាលំដាប់។ គ្រួសារ Khmer ជាច្រើនបានអនុវត្តទម្រង់ផលិតប្រកបដោយជោគជ័យ ដូចជាការចិញ្ចឹមត្រីបច្ចេកវិទ្យាខ្ពស់ និងកសិកម្មចម្រុះ ដែលផ្តល់ផលចំណេញសេដ្ឋកិច្ចខ្ពស់។ បណ្តាទម្រង់ទាំងនេះមិនត្រឹមតែជួយលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់បងប្អូនប្រជាជនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន រួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិ មាតុភូមិទៀតផង។

នៅតាមបណ្តាឃុំជនបទថ្មី ប្រព័ន្ធខាងវិស័យវប្បធម៌កំពុងត្រូវបានវិនិយោគ ដើម្បីបម្រើតម្រូវការវប្បធម៌ ការកម្សាន្តសប្បាយ និងការលើកកម្ពស់សុខភាពជូនបងប្អូនប្រជាជន Khmer ។ ទន្ទឹមនិងនោះ បណ្តាវត្តអារាម Khmer ទាំងឡាយក៏កំពុងពង្រីកនូវតួនាទីយ៉ាងសំខាន់របស់ខ្លួនដែលជាមជ្ឈមណ្ឌលនៃជំនឿ និងការថែរក្សាវប្បធម៌ប្រពៃណី តាមរយៈការរៀបចំពិធីបុណ្យ និងសកម្មភាពវប្បធម៌ដ៏ឧឡារិក សម្បូរទៅដោយអត្តសញ្ញាណ និងពាក់ព័ន្ធនឹងជីវិតរស់នៅតាមបែបសម័យទំនើប។

ដងផ្លូវគមនាគមជនបទភូមិ Bình Tốt ឃុំ Vĩnh Phước ត្រូវបានក្រាលកាវស៊ូវយ៉ាងស្រស់ស្អាតផងដែរ។

រាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីម្តងៗ នៅតាមតំបន់ជនរួមជាតិ Khmer តែងមានភាពរស់រវើកអាស្រ័យការផ្លាស់ប្តូរយ៉ាងសកម្ម មិនត្រឹមជួយអភិរក្សខាងអត្តសញ្ញាណវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាការរួមបញ្ចូលនៃដំណើរការអភិវឌ្ឍរួមរបស់ខេត្ត Cà Mau ទៀតផង៕

Hữu Thọ

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។