Chủ nhật, 18-10-26 23:26:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកតួនាទីរណសិរ្សក្នុងការថែទាំជីវភាពបងប្អូនជនរួមជាតិ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Khánh Bình បានពង្រីកតួនាទីជាស្នូលយ៉ាងសកម្ម ក្នុងការប្រមូលផ្តុំ និងពង្រឹងផែនមហាសាមគ្គី ទូទាំងជនជាតិ ជាពិសេសគឺការយកចិត្តទុកដាក់ថែទាំដល់ជីវភាពរបស់បងប្អូនជនជាតិ Khmer ។

លោកស្រី Phạm Ngọc Trầm ប្រធានភូមិ Phạm Kiệt (ទីពីរបន្ទាប់ពីខាងស្តាំ) ចុះសួរសុខទុក្ខ និងក្តាប់ស្ថានភាពជីវភាពគ្រួសារអ្នកមីង Lý Thị Quệlខ។

តាមរយៈវិធីសាស្ត្រអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព រណសិរ្សមាតុភូមិឃុំ មិនត្រឹមតែជួយជ្រោមជ្រែងប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ជីវភាពផ្លូវចិត្ត និងរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។

គ្រួសារអ្នកមីង Lý Thị Quệl អាយុ ៦៧ ឆ្នាំ នៅភូមិ Phạm Kiệt ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានជីវភាពលំបាកក្នុងមូលដ្ឋាន។ ដោយសារខ្វះដីផលិតកម្ម ហើយចំណូលចម្បងពឹងផ្អែកលើការស៊ីឈ្នួលធ្វើការរបស់កូនប្រុស ធ្វើឱ្យជីវភាពគ្រួសារតែងតែជួបការខ្វះខាត។ ផ្ទះចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ប៉ុន្តែលោកស្រីគ្មានលទ្ធភាពជួសជុលឡើយ។

នៅឆ្នាំ ២០២៣ ក្រោមការចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ គ្រួសារលោកស្រីត្រូវបានឧបត្ថម្ភក្នុងការសាងសង់ផ្ទះមេត្តាធម៌ដ៏រឹងមាំមួយ។ ទន្ទឹមនឹងនោះ អ្នកមីងក៏ត្រូវបានផ្តល់ឱកាសឱ្យទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាបចំនួន ៤០ លានដុង ពីធនាគារគោលនយោបាយសង្គម ដើម្បីចិញ្ចឹមជ្រូក ត្រី និងបសុបក្សី ជួយឱ្យចំណូលគ្រួសារមានភាពប្រសើរឡើងជាលំដាប់។

អ្នកមីង Quệl បានចែករំលែកដោយក្តីរំភើបថា៖ “អាស្រ័យការយកចិត្តទុកដាក់របស់រណសិរ្ស និងរដ្ឋអំណាចភូមិភាគ ជីវភាពគ្រួសារខ្ញុំមិនសូវពិបាកដូចមុនទៀតនោះទេ។ នៅពេលមានជម្រកមាននឹងនរសមរម្យល្អ និងបានបង្កលក្ខណៈសម្រាប់ការចិញ្ចឹមសត្វ ខ្ញុំក៏បានឆ្លៀតពេលត្បាញកន្ទេល ត្បាញកញ្ជើ និងកន្ត្រកពីខ្សែជ័រ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។ កូនចៅក៏ត្រូវបានជួយជ្រោមជ្រែងក្នុងការសិក្សា ហើយក្នុងឱកាសបុណ្យទានផ្សេងៗ តែងតែមានការសួរសុខទុក្ខ និងផ្តល់កាដូ ដែលធ្វើឱ្យខ្ញុំមានភាពកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង”។

ចំណែកគ្រួសារលោក Kỳ Thanh Ngoan នៅភូមិ Phạm Kiệt ពីមុនទោះបីជាមានដីផលិតកម្ម ប៉ុន្តែដោយសារខ្វះដើមទុនវិនិយោគ ទើបប្រសិទ្ធភាពសេដ្ឋកិច្ចមិនទាន់ខ្ពស់។ ក្រោយពីទទួលបានការណែនាំពីកម្មាភិបាលរណសិរ្ស នៅឆ្នាំ ២០២៣ លោកបានខ្ចីប្រាក់ ៥០ លានដុង ដើម្បីកែច្នៃស្រះចិញ្ចឹមត្រីកន្ធរ។ គំរូនេះមានប្រសិទ្ធភាពណាស់ ដោយផ្តល់ចំណូលមានស្ថិរភាពពី ៣០ ដល់ ៥០ លានដុងក្នុងមួយឆ្នាំ។ នាដើមឆ្នាំ ២០២៦ នេះ លោកបន្តត្រូវបានពិចារណាឱ្យខ្ចីប្រាក់ ៤០ លានដុងបន្ថែមទៀត ដើម្បីពង្រីកទ្រង់ទ្រាយចិញ្ចឹម បើកចេញនូវក្តីសង្ឃឹមក្នុងការលើកកម្ពស់ចំណូលប្រកបដោយចីរភាព។

កម្មាភិបាលរណសិរ្សមាតុភូមិឃុំ ក្តាប់នូវគំរូជីវភាពរបស់អ្នកមីង Lý Thị Quệl។

បច្ចុប្បន្ន ឃុំ Khánh Bình មានជនជាតិចំនួន ៧ រស់នៅជាមួយគ្នា ដែលមាន ៤៨៤ គ្រួសារ ក្នុងនោះបងប្អូនជនជាតិ Khmer មានចំនួនច្រើនជាងគេគឺ ៤៧៣ គ្រួសារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រណសិរ្សមាតុភូមិ និងអង្គការមហាជន តែងតែយកចិត្តទុកដាក់លើការងារឃោសនា និងផ្សព្វផ្សាយទាន់ពេលវេលានូវរាល់គោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋដល់បងប្អូនជនជាតិ។ ជាមួយគ្នានោះ ក៏បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ជួយកម្ចីទុន ផ្ទេរចំណេះដឹងវិទ្យាសាស្ត្រ-បច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈ និងណែនាំការងារធ្វើដល់ពលកររាប់រយនាក់... អាស្រ័យដោយការយកចិត្តទុកដាក់យ៉ាងជិតដិត និងវិធានការដោះស្រាយដំណាលគ្នា រហូតមកដល់ពេលនេះ ទូទាំងឃុំនៅសល់ត្រឹមតែ ១០ គ្រួសារក្រីក្រ និង ៥ គ្រួសារក្បែរក្រីក្រ ដែលជាជនជាតិ Khmer ប៉ុណ្ណោះ។

លោក Bùi Văn Thiểu ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Khánh Bình បានឱ្យដឹង៖ “គោលនយោបាយនានាត្រូវបានអនុវត្តទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូន។ ហេដ្ឋារចនាសម្ព័ន្ធកាន់តែត្រូវបានវិនិយោគបង្ហើយ បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ផែនមហាសាមគ្គីភាពទូទាំងជាតិកាន់តែត្រូវបានពង្រឹង ហើយបងប្អូនបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងនៅភូមិភាគ”។

តាមរយៈការចូលរួមយ៉ាងសកម្ម និងប្តូរផ្តាច់ពីសំណាក់ប្រព័ន្ធនយោបាយទាំងមូល ជីវភាពរបស់បងប្អូនជនជាតិ Khmaer នៅក្នុងឃុំ Khánh Bình កំពុងតែមានការរីកចម្រើនឥតឈប់ឈរ និងកាន់តែប្រសើរឡើងទាំងផ្នែកសម្ភារៈ និងស្មារតីផងដែរ៕

Tú Quyên - Trường Giang

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។