Thứ năm, 15-10-26 13:57:09
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តុះបញ្ញា បំភ្លឺក្តីសុបិន

Báo Cà Mau ទម្រង់នៃការអប់រំរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិក គឺជាគោលនយោបាយពិសេសរបស់រដ្ឋ ដើម្បីឆ្លើយតបតម្រូវការស្មើភាពខាងវិស័យអប់រំ អភិវឌ្ឍប្រភពធនធានមនុស្ស បង្កើតប្រភពកម្មាភិបាលជនជាតិសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំផងដែរ។ នៅខេត្ត Cà Mau សាលាវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu គឺជាសាលាមួយក្នុងចំណោមសាលាទាំង ៣ ដែលមានប្រពៃណីដ៏យូរអង្វែងក្នុងវិស័យអប់រំ សម្រេចបានស្នាដៃជាច្រើនឆ្នាំជាប់ៗគ្នា ព្រមទាំងជាកន្លែងបណ្តុះបញ្ញា បំភ្លឺក្តីសុបិនជូនសិស្សានុសិស្សជនជាតិភាគតិច។

បណ្តាគោលនយោបាយពិសេសដោយឡែក

សាលាវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ជាទម្រង់នៃអនុវិតញយាល័យ និងសាកលវិទ្យាល័យផងដែរ។ បច្ចុប្បន្នសាលាមានសិស្សប្រហែល ៥៤០-៥៧០ នាក់ ចែកជា ១៨ ថ្នាក់ និងមានកម្មាភិបាលជាអ្នកគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកចំនួន ៤៥ នាក់។ មូលដ្ឋានសម្ភារៈធានាឆ្លើយតបនឹងតម្រូវការបង្រៀន និងរៀនផងដែរ។

សម្តែងសិល្បៈអបអរសាទរទិវាគ្រូបង្រៀន Việt Nam ឆ្នាំ ២០២៥។

លោក Dư Quốc Kiệt នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ឱ្យដឹងថា៖ សាលាតែងចាត់តាំងរាល់សកម្មភាពអប់រំពិសេសដោយឡែក ព្រមទាំងឃោសនាផ្សព្វផ្សាយ អប់រំសិស្សានុសិស្សអំពីម្ចាស់ការស្តីពីគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ អត្តសញ្ញាណវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិភាគតិច និងអប់រំតម្រង់ទិសខាងវិជ្ជាជីវៈ និងបង្រៀនរបរប្រពៃណីឱ្យសមស្របនឹងសមត្ថភាព គុណធម៌របស់សិស្ស ក៏ដូចជាលក្ខណៈ និងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគផងដែរ។ ទន្ទឹមនឹងនោះ តែងយកចិត្តទុកដាក់តាមដាន ស្ថិតិចំនួនសិស្ស វាយតម្លៃប្រសិទ្ធភាពខាងអប់រំប្រចាំឆ្នាំ និងតាមដំណាក់កាលនីមួយៗ ដើម្បីកសាងដំណោះស្រាយឱ្យបានសមស្រប សំដៅលើកការកម្ពស់គុណភាពអប់រំទៀតផង។

ទម្រង់សិក្សាអប់រំនេះបានជះឥទ្ធិពលជាវិជ្ជមានដល់ការកៀងគរសិស្សក្នុងវ័យសិក្សាឱ្យមកសាលាបានជាអតិបរមា កាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា សិស្សរៀនមិនទៀងទាត់ និងសិស្សត្រួតថ្នាក់។ ពិសេស អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់បណ្តាសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្នុងបណ្តាឆ្នាំជិតៗនេះសុទ្ធតែបានកើនឡើងជាលំដាប់ សាលាមួយចំនួនតែងរក្សាអត្រានៃការប្រឡងជាប់ថ្នាក់ ១០០% ផងដែរ។

បណ្តាស្នាដៃដ៏លេចធ្លោ

សាលាបានម្ចាស់ការផ្លាស់ប្តូរថ្មីវិធីសាស្ត្របង្រៀនតាមទិសដៅអភិវឌ្ឍគុណធម៌ និងសមត្ថភាពសិស្ស ចាត់តាំងប្រធានបទបង្រៀនអន្តរវិស័យពី ៦-៧ ប្រធានបទជារៀងរាល់ឆ្នាំ និងជំរុញការអប់រំ សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការពិសោធន៍។ ចាត់តាំងបណ្តាសកម្មភាពពិសោធន៍ តម្រង់ទិសវិជ្ជាជីវៈ និងអប់រំបំណិនក្នុងការរស់នៅជាច្រើន កសាងបរិស្ថានអប់រំប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល សមស្របនឹងលក្ខណៈពិសេសដោយឡែករបស់សាលាអន្តេវាសិក។ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឌីជីថល គ្រូបង្រៀន ១០០% បានប្រើប្រាស់បណ្តាប្រព័ន្ធបង្រៀនអនឡាញ និងកម្មវិធីគ្រប់គ្រងដូចជា៖ VnEdu, Google Meet, Zavi... ។

អាស្រ័យការខិតខំមិនឈប់ឈរ គុណភាពអប់រំរបស់សាលាជាច្រើនឆ្នាំជាប់ៗគ្នាមានការប្រែប្រួលគ្រប់វិស័យ ដូចជា៖ សិស្សដែលមានលទ្ធផលសិក្សាប្រភេទ ពូកែ កើនពី ៦,៦៣% (២០២១-២០២២) ឡើនដល់ ១១,៧៧% (២០២៤-២០២៥) សិស្សប្រភេទបង្គួរកើនជិត ៥០% ។ ចាប់ពីឆ្នាំសិក្សា ២០២១-២០២២ មកទល់ពេលនេះ អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រេចបាន ១០០% ។

បណ្តាសកម្មភាពក្រៅម៉ោងសិក្សារបស់សាលា។

ចូលរួមបណ្តាការប្រឡង និងសកម្មភាពផ្សេងៗសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ​ដូចជា៖ រង្វាន់សិស្សពូកែថ្នាក់ខេត្តចំនួន ៣៣ រង្វាន់; រង្វាន់វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងច្នៃប្រតិដ្ឋយុវជន កុមារ ចំនួន ១៦ រង្វាន់; រង្វាន់ការប្រឡង “សុវត្ថិភាពចរាចរណ៍ដើម្បីស្នាមញញឹមថ្ងៃស្អែក” ថ្នាក់ជាតិ ចំនួន ១៤ រង្វាន់; ផ្នែកកាយវប្បកម្មសម្រេចបានមេដាយ ២៧ គ្រឿង (រួមមាន មាស ២ គ្រឿង, ប្រាក់ ៨ គ្រឿង និងសំរឹទ្ធ ១៧ គ្រឿង) ក្នុងនោះមានមេដាយសំរឹទ្ធថ្នាក់ជាតិ ១ គ្រឿងផងដែរ ការប្រឡងវោហារសព្ទភាសា Khmer សម្រេចបាន ១ រង្វាន់ចំណាប់អារម្មណ៍ និង ២ រង្វាន់លើកទឹកចិត្ត។

មានសិស្សជាច្រើនក្រោយពេលចេញសាលា ត្រូវបានបញ្ជូលជាសមាជិកបក្ស ក្លាយជាប្រភពធនធានមនុស្សមានគុណភាព និងមានតួនាទីមុខងារជាច្រើននៅលើភូមិសាស្ត្រខេត្ត ។

សាលាវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu បាននិងកំពុងរួមចំណែកលើកកម្ពស់គុណភាពអប់រំជូនសិស្សានុសិស្សជនជាតិភាគតិច បញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ ជាគ្រឹះស្ថានដើម្បីបណ្តុះបណ្តាលបណ្តាកម្មាភិបាលស្នូលជាជនជាតិភាគតិចសម្រាប់ភូមិភាគ៕

Kim Phượng

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។