Thứ năm, 15-10-26 13:09:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តាបុគ្គលគំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

Báo Cà Mau បងប្អូនជនជាតិ Khmer ខេត្ត Cà Mau បាននិងកំពុងបញ្ជាក់ពីតួនាទីយ៉ាងសំខាន់លើរូបភាពសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព។ កសិករកាន់តែមានភាពសកម្ម និងពូកែធ្វើការងារ អាស្រ័យដោយស្មារតីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងឆន្ទៈដ៏មោះមុតឈានឡើងក្នុងជីវិត។ បណ្តាបុគ្គលគំរូផលិតពូកែទាំងឡាយ មិនត្រឹមតែធ្វើឱ្យគ្រួសារមានភាពធូរធារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្តូរមុខមាត់ស្រុកកំណើតឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងទៀតផង។

សមាគមកសិករឃុំ Hồng Dân អញ្ជើញទស្សនាទម្រង់ចិញ្ចឹមអន្ទង់គ្មានភក់របស់លោក Danh Dương។

ខេត្ត Cà Mau បច្ចុប្បន្នគឺជាខេត្តមួយដែលមានគ្រួសារបងប្អូនជនជាតិ Khmer រស់នៅប្រមាណជាង ២៦.៨០០ គ្រួសារ ដោយមានចំនួនប្រជាជនជាង ១១៦.០០០ នាក់។ ហើយធ្លាប់ឆ្លងកាត់ជីវភាពទុក្ខលំបាកខ្លាំងណាស់ដែរ ប៉ុន្តែរហូតមកដល់ចុងឆ្នាំ ២០២៥ មុខមាត់តំបន់បងប្អូនជនជាតិ Khmer ក៏មានការផ្លាស់ប្តូរជាវិជ្ជមាន។ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបានជាង ៨០ លានដុងក្នុងមួយឆ្នាំ។ ជាពិសេស តាមរយៈការឧស្សាហ៍ព្យាយាម អត់ធ្មត់ សកម្មរៀនសូត្រ និងផ្លាស់ថ្មីគ្រប់វិស័យ កសិករ Khmer ជាច្រើនបានឈានឡើងជីវភាពធូរធារ ក្លាយជាបុគ្គលគំរូឆ្នើមក្នុងចំណោមកសិករ Khmer ផងដែរ។

គ្រួសារលោក Phạm Minh Quang នៅភូមិលេខ ៩ ឃុំ Khánh Bình ទោះបីជាកំពុងមមាញឹកនឹងការសាងសង់ផ្ទះថ្មីក៏ដោយ ក៏នៅតែបន្តផលិតមុខទំនិញរបរជាងឈើដូចជា៖ ជ្រុញ ដងវែក ច្រវាឈើ ដើម្បីឱ្យទាន់ពេលប្រគល់ជូនម៉ូយបោះដុំរបស់ខ្លួន។

លោក Quang បានឱ្យដឹង៖ “ក្រៅពីធ្វើស្រែ គ្រួសារខ្ញុំបានបើករោងជាងឈើដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ។ ឈើគឺយើងទិញដោយខ្លួនឯង ហើយភាគច្រើនធ្វើផលិតផលដោយផ្ទាល់ដៃ ដោយគ្រាន់តែជួលមនុស្សជួយការងារបន្តិចបន្តួចប៉ុណ្ណោះ។ ជួនកាលយើងធ្វើការរហូតដល់យប់ជ្រៅផងដែរ”។ ដោយមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងនាមជាកសិករ និងការខិតខំរៀនសូត្រវិទ្យាសាស្ត្រ-បច្ចេកទេស ស្រែរបស់លោកទទួលបានទិន្នផល និងចំណូលយ៉ាងល្អទៀតផង បូករួមនឹងប្រភពចំណូលពីរោងជាងឈើ ក្នុងមួយខែលោកទទួលបានថវិការាប់សិបលានដុង (មិនទាន់គិតចំណាយ) អាស្រ័យហេតុនេះ ជីវភាពគ្រួសារកាន់តែមានភាពប្រសើរឡើង។

ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងការចំណាយខាងផលិតកាន់តែខ្ពស់ កសិករជាច្រើននៅឃុំ Hồng Dân បានម្ចាស់ការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹម ដើម្បីលើកកម្ពស់ប្រាក់ចំណូលគ្រួសារ។

ប្តីប្រពន្ធលោក Danh Dương នៅភូមិ Trèm Trẹm ឃុំ Hồng Dân បានផ្តើមរបរចិញ្ចឹមជីវិតជាមួយ ដីស្រែតូចមួយដែលឪពុកម្តាយបានចែកឱ្យ។ ដោយមានឆន្ទៈជម្នះការលំបាក រហូតមកដល់ពេលនេះ លោកមានដីស្រែសរុបទាំងអស់ជាង ៣ ហិកតា ដែលផ្តល់ប្រាក់ចំណេញស្ថិរភាពប្រហែល ១០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ ទន្ទឹមនឹងការធ្វើស្រែ លោកថែមទាំងមានចិញ្ចឹមអន្ទង់គ្មានភក់ និងដាំបន្លែ។ សរុបប្រភពចំណូលទាំងអស់នាំមកនូវជីវភាពធូរធារសម្រាប់គ្រួសារទៀតផង ហើយលោកបានក្លាយជាបុគ្គលគំរូស្តីពីកសិករផលិតពូកែប្រចាំភូមិភាគទៀតផង។

នៅភូមិ Bà Hiên ឃុំ Hồng Dân ចាប់តាំងពីបង្វែដីស្រែមួយផ្នែកទៅជាដាំដំណាំរួមផ្សំ លោក Danh Rớt ក៏មានប្រភពសេដ្ឋកិច្ចគួរឱ្យត្រេកអរផងដែរ។ គំនិតនេះបានចាប់ផ្តើមនៅពេលលោកសង្កេតឃើញតម្រូវការទីផ្សារចំពោះកសិផលដូចជា៖ ម្រះ ត្រឡាច ឃ្លោក ននោង និងត្រសក់ កាន់តែធំទៅៗ ចំណែកតម្លៃក៏មានភាពស្ថិនឹងនរណាស់ដែរ។ លោកបានជម្រើសវិធីសាស្ត្រដាំដុះវិលជុំ ក្រោយពេលប្រមូលផលម្តងៗ លោកធ្វើការកែលម្អផ្ទៃដីឱ្យនៅទំនេរក្នុងរយៈពេលខ្លី រួចបន្តចុះពូជរដូវថ្មី។ អាស្រ័យដោយវិធីធ្វើសមស្របនេះហើយទើបទម្រង់ដាំដំណាំរួមផ្សំលើផ្ទៃដីស្រែ ៣ កុងផ្តល់ប្រាក់ចំណូលជូនលោកជាង ១០០ លានដុងក្នុងមួយឆ្នាំ កើនជាង ៣ ដងបើធៀបនឹងពេលមុននេះ។

លោក Phạm Minh Quang (ខាងឆ្វេង) កំពុងធ្វើជ្រុញពីឈើដើម្បីប្រគល់ជូនម៉ូយបោះដុំរបស់ខ្លួន។

លោក Danh Rớt បានឱ្យដឹងថា៖ “ការដាំដំណាំរួមផ្សំគឺហត់នឿយណាស់ យើងត្រូវនៅជាប់ចម្ការស្ទើរតែរាល់ពេល ប៉ុន្តែដោយសារដាំដុះក្នុងរយៈពេលខ្លី ពេលប្រមូលផលគឺអាចលក់បានរាល់ថ្ងៃ ទើបផ្តល់ប្រាក់ចំណេញយ៉ាងល្អ”។

រាល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងផុតទៅ តំបន់បងប្អូនជនជាតិ Khmer នៅ ហាក់ហាក់បីដូចជាបាន "គ្របដណ្តប់" ដោយអាវថ្មីដ៏ស្រស់ស្អាត និងរុងរឿងជាងមុន។ បណ្តាកសិករដែលបានរៀបរាប់ខាងលើ មិនត្រឹមតែធ្វើឱ្យខ្លួនឯងមានបានប៉ុណ្ណោះទេ ថែមទាំងជាអ្នកនាំមុខ និងបំផុសគំនិតដល់សហគមន៍ផងដែរ។ ពួកគេគឺជាភស្តុតាងដែលបញ្ជាក់ថា មិនចាំបាច់ទៅឆ្ងាយដើម្បីស្វែងរកឱកាសនោះទេ ឱ្យតែមានការខិតខំឧស្សាហ៍ព្យាយាម ភាពវៃឆ្លាត និងមិនខ្លាចក្នុងការផ្លាស់ថ្មី មនុស្សគ្រប់រូបសុទ្ធតែអាចមានជីវភាពគ្រប់គ្រាន់ និងមានសុភមង្គលនៅលើទឹកដីកំណើតរបស់ខ្លួនដែរ៕

Thanh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។