Thứ năm, 15-10-26 13:09:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពីវាលស្រែប្រពៃណី ដល់វាលស្រែឌីជីថល

Báo Cà Mau ធ្លាប់តែស៊ាំនឹងចង្វាក់ផលិត “មើលមេឃ មើលដី មើលពពក” ប៉ុន្តែសព្វថ្ងៃ កសិករបាននិងកំពុងម្ចាស់ការលើការងារ ស្រែចម្ការ និងស្រះចិញ្ចឹមសត្វ ដោយផ្អែកលើទិន្នន័យ ឧបករណ៍វៃឆ្លាត និងបទដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ។ “វាលស្រែឌីជីថល” លែងជាទស្សនទានដ៏ឆ្ងាយទៀតហើយ ប៉ុន្តែបានបង្ហាញវត្តមានជាក់ស្តែងតាមរយៈប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ឧបករណ៍បញ្ជាពីចម្ងាយ និងចង្វាក់ផលិតបិទជិត។

ត្រឹមតែប្រតិបត្តិការបញ្ជាតែមួយប៉ុណ្ណោះ វាលបន្លែត្រចៀកចាំមទាំងមូលនៅសហករណ៍ Đông Bình បានស្រោចស្រពយ៉ាងស៊ីចង្វាក់គ្នា និងស្វ័យប្រវត្តិ។

ផ្លាស់ប្តូរការផលិតដោយបច្ចេកវិទ្យា

នៅភូមិបេ Bến Gỗ ឃុំ Hồ Thị Kỷ ទម្រង់ចំការទំពាំងបាយជូររបស់គ្រួសារបងស្រី Trần Phương Thảo ជាសក្ខីភាពយ៉ាងច្បាស់សម្រាប់ដំណើរការ “ធ្វើឌីជីថលកម្ម” លើដីស្រែចម្ការ។ ឱកាសបុណ្យថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា ឆ្នាំនេះ ចំការទំពាំងបាយជូរនេះបានក្លាយជាគោលដៅទេសចរណ៍ពិសោធន៍ដ៏ទាក់ទាញ។

លើផ្ទៃដីជិត ២ ហិកតា មានដើមទំពាំងបាយជូរជាង ១.៥០០ ដើម រួមជាមួយដើមប៉េងប៉ោះ ឪឡឹក និងម្ទេសប្លោកជាង ៣ ពាន់ដើម។ល។ បានដាំដុះក្នុងប្រព័ន្ធផ្ទះសំណាញ់ទំនើប។ ទឹក និងសារធាតុចិញ្ចឹមត្រូវបាន “រៀបចំកម្មវិធី” យ៉ាងត្រឹមត្រូវទៅតាមដំណាក់កាលលូតលាស់នីមួយៗរបស់រុក្ខជាតិ តាមប្រព័ន្ធស្រោចស្រពតំណក់ទឹកស្វ័យប្រវត្តិ។ គ្រាន់តែប្រើប្រាស់ឧបករណ៍បញ្ជាតែមួយប៉ុណ្ណោះ ចំការទាំងមូលត្រូវបានថែទាំយ៉ាងស៊ីចង្វាក់គ្នា សន្សំសំចៃកម្លាំងពលកម្ម ប៉ុន្តែទទួលបានប្រសិទ្ធភាពខ្ពស់។ បងស្រី Thảo បានចែករំលែកថា៖ “នៅពេលយើងក្តាប់ជាប់បច្ចេកទេស និងបច្ចេកវិទ្យា ការផលិតនឹងមានភាពម្ចាស់ការខ្លាំងណាស់។ គំរូនេះមិនត្រឹមតែឈប់ត្រឹមការផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ជាមួយទេសចរណ៍ពិសោធន៍ បង្កើនតម្លៃផលិតផលទៀតផង”។

នៅឃុំ Vĩnh Thanh ផ្ទៃដីស្រូវគុណភាពខ្ពស់ជាង ១.១៥០ ហិកតា ត្រូវបានរៀបចំតាមទម្រង់ប្រមូលផ្តុំ ដោយឈានទៅអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងផលិតកម្ម ការស្វែងរកប្រភពដើម និងការផ្សារភ្ជាប់ការប្រើប្រាស់។

ក្នុងរូបភាពរួមនេះ សហករណ៍ Đông Bình ភូមិ Vĩnh Đông គឺជាចំណុចលេចធ្លោគំរូ។ ដោយសមាជិកប្រហែល ១៨០ នាក់ និងផ្ទៃដីផលិតកម្មរួមគ្នាជាង ១៥០ ហិកតា សហករណ៍បានបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណាក់កាលបង្កបង្កើនផលជាច្រើន។ យន្តហោះគ្មានមនុស្សបើក (Drone) បានប្រើប្រាស់ក្នុងការព្រួសស្រូវ និងបាញ់ថ្នាំ ដែលជួយកាត់បន្ថយចំណាយ និងកម្រិតផលប៉ះពាល់ដល់បរិស្ថាន។ ជាពិសេស ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ បានដាក់ឱ្យដំណើរការលើផ្ទៃដីដាំស្លឹកត្រចៀកចាំចំនួន ៦៥ ហិកតា។ លោក Ngô Văn Lào នាយកសហករណ៍បានឱ្យដឹងថា៖ “កសិករសព្វថ្ងៃលែងមានភាពនឿយហត់ នៅលើវាលស្រែទៀតហើយ ប៉ុន្តែអាចបញ្ជាពីចម្ងាយបាន គ្រាន់តែចុចប៊ូតុងមួយ ក៏អាចស្រោចស្រពវាលបន្លែត្រចៀកចាំទាំងមូលបានដែរ”។

កសិករជា “ម្ចាស់កម្មវត្ថុឌីជីថល”

បងស្រី Trần Phương Thảo ពិនិត្យការលូតលាស់របស់ដំណាំនៅចំការទំពាំងបាយជូរ Nguyễn Thơ ភូមិ Bến Gỗ ឃុំ Hồ Thị Kỷ។

យោងតាមលោកស្រី Nguyễn Thị Kiều Khuyên នាយិការងមជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត បានឱ្យដឹងថា ការរៀបចំសប្តាហ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា-វប្បធម៌ ទេសចរណ៍ និងការប្រឡងប្រជែងអង្ករឆ្ងាញ់តំបន់វាលទំនាបទន្លេមេគង្គឆ្នាំ ២០២៦ ជាលើកដំបូង មិនត្រឹមតែជាឱកាសផ្សព្វផ្សាយកសិផលប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវថ្មីសម្រាប់វិស័យកសិកម្មខេត្ត Cà Mau ផងដែរ។ ចាប់ពីបទដ្ឋានបង្កបង្កើនផលវៃឆ្លាត រហូតដល់ដំណោះស្រាយបំប្លែងឌីជីថលគ្រប់ជ្រុងជ្រោយ វិស័យកសិកម្មកំពុងឈានទៅកំណត់អនាគតលើមូលដ្ឋានបច្ចេកវិទ្យា។ ស្នូលនៃបំប្លែងឌីជីថល មិនមែនស្ថិតនៅលើគ្រឿងចក្រនោះទេ ប៉ុន្តែស្ថិតនៅលើការផ្លាស់ប្តូរការគិត៖ ចាប់ពីការផលិតតូចតាចទៅជាការចងក្រងគ្នា ពីពលកម្មដោយដៃទៅជាការប្រតិបត្តិដោយបច្ចេកវិទ្យា និងពីបទពិសោធន៍ទៅជាទិន្នន័យ។

នៅក្នុងចរន្តនៃសេដ្ឋកិច្ចឌីជីថល កសិករលែងនៅក្រៅវង់ទៀតហើយ ប៉ុន្តែពួកគេកំពុងម្ចាស់ការរៀនសូត្រ អនុវត្ត និងក្តាប់ជាប់បច្ចេកវិទ្យា បង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើនទ្រព្យសម្បត្តិដោយស្របច្បាប់ និងប្រកបដោយចីរភាពនៅលើទឹកដីកំណើតរបស់ខ្លួន៕

Kiều Nương

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។