Thứ năm, 15-10-26 13:09:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាពរបស់បងប្អូននារីនៅតាមឆ្នេរសមុទ្រ

Báo Cà Mau នៅតំបន់ឆ្នេរសមុទ្រនៃឃុំ Cái Đôi Vàm ឃុំ Cái Đôi Vàm ទម្រង់ការងារសាមញ្ញ ប៉ុន្តែមានសភាពនឹងនរល្អរអស់រយៈពេលរាប់សិបឆ្នាំមកហើយ ដោយផ្តល់ប្រាក់ចំណូលស្ថិរភាព និងក្លាយជាការទីបង្អែកខាងវិស័យសេដ្ឋកិច្ចសម្រាប់គ្រួសារជាច្រើន នោះគឺរបរប៉ះដេរសំណាញ់នេសាទ។

នារីឃុំ Cái Đôi Vàm មានប្រភពចំណូលនឹងនរពីរបរប៉ះដេរសំណាញ់។

ទូទាំងឃុំ Cái Đôi Vàm មានគ្រួសារជាង ៦.៧០០ គ្រួសារ ដែលមានប្រជាជនប្រមាណ ២៨ ពាន់នាក់។ តំបន់នេះរួមមានទាំងអស់ ១៩ ភូមិ ដែលជាជម្រករបស់បងប្អូនបណ្តាជនជាតិជាបងប្អូនចំនួន ៩ ជនជាតិ៖ Kinh, Khmer, Hoa, Tày, Nùng… មនុស្សម្នាក់ៗមានស្ថានភាពខុសៗគ្នា ខាងមុខរបររកស៊ីក៏មិនដូចគ្នា ក៏ប៉ុន្តែចំណុចរួមតែមួយគឺការខិតខំឧស្សាហ៍ព្យាយាមរកស៊ី។ បងប្អូននារី នៅទីនេះ ក្រៅពីតួនាទីជាអ្នក “បន្តរក្សារ” សុភមង្គលគ្រួសារ ធ្វើការយ៉ាងសកម្ម និងសិក្សារៀនដើម្បីកែលម្អជីវភាពរស់នៅរបស់ខ្លួន។

លោកស្រី Đào Thị Thanh An អនុប្រធានសមាគមសហព័ន្ធនារីឃុំ Cái Đôi Vàm បានមានប្រសាសន៍ថា “ក្នុងចំណោមទម្រង់នៃការរស់នៅដូចជាការដាំបន្លែ ធ្វើងៀត និងរបរផលិតទឹកត្រី។ល។ របរជួសជុលសំណាញ់នេសាទមានភាពទាក់ទាញបងប្អូននារីជាច្រើន ដោយទទួលបានប្រភាពប្រាក់ចំណូលនឹងនរ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាពទៀតផង”។

បណ្តាសំណាញ់នេសាទតែងតែរហែកបន្ទាប់ពីចេញទៅសមុទ្រម្តងៗ ហើយត្រូវជួសជុលភ្លាមៗដើម្បីបន្តបម្រើការងារខាងនេសាទ។ ការងារនេះមើលទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែទាមទារភាពហ្មត់ចត់ ការអត់ធ្មត់ និងជំនាញ - បណ្តាគុណសម្បត្តិដែលបងប្អូននារីនៅតាមតំបន់ឆ្នេរមាត់សមុទ្រមានស្រាប់ផងដែរ។ ដូច្នេះ ការប៉ះដេរសំណាញ់នេសាទបានក្លាយជាជម្រើសដ៏ពេញនិយមយ៉ាងឆាប់រហ័សសម្រាប់បងប្អូននារីជាច្រើនដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងអំឡុងពេលទំនេររបស់ពួកគេ។

ជាអ្នកប្រកបរបរនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ បងស្រី Dương Ngọc Bích (អាយុ ៤៧ ឆ្នាំ នៅភូមិលេខ ៥ ឃុំ Cái Đôi Vàm) ក៏បានស្គាល់គ្រប់ប្រភេទសំណាញ់ និងថ្នេរផងដែរ។ ខណៈពេលដែលប្តីរបស់គាត់ប្រកបរបរខាងនេសាទ គាត់នៅផ្ទះមើលថែកូនៗ និងប៉ះដេរសំណាញ់ស៊ីឈ្នួល ។ បងស្រី Bích បាននិយាយថា៖ “ផ្តើមពីរបរនេះ ក្នុងមួយថ្ងៃខ្ញុំអាចរកបានប្រាក់ប្រហែល ២០០ ពាន់ ទោះបីវាមិនមែនជាចំនួនច្រើនក៏ដោយ ប៉ុន្តែគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃបាន”។ ប្រាក់ចំណូលបន្ថែមនេះបានជួយគ្រួសារបងស្រី Bích ឱ្យមានស្ថិរភាពជីវិតរបស់ពួកគេបន្តិចម្តងៗ និងបង្កលក្ខណៈកាន់តែប្រសើរឡើងសម្រាប់កូនៗរបស់ខ្លួន។

កម្មាភិបាលនៃកងទ័ពការពារព្រំដែនសមុទ្រ Cái Đôi Vàm ចុះពិនិត្យ និងសួរសុកទុក្ខជីវភាពរស់នៅរបស់បងប្អូននារីនៅភូមិភាគ។

បណ្តាបងប្អូនស្ត្រីដែលមានវ័យចំណាស់ជាច្រើននៅ Cái Đôi Vàm ក៏ធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយមុខរបរនេះដែរ។ តួយ៉ាងដូចជាអ្នកមីង Nguyễn Thị Nào (អាយុ ៦០ ឆ្នាំ រស់នៅភូមិលេខ ៣) ជាអ្នកផ្សារភ្ជាប់ជាមួយរបរប៉ះដេរសំណាញ់នេសាទតាំងពីក្មេង។ ជាច្រើនឆ្នាំកន្លងមកនេះ តាំងពីរៀបការរហូតដល់មានកូនចៅជាច្រើន អ្នកមីងបានរក្សាមុខរបរនេះជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ខ្លួន។ សម្រាប់អ្នកមីង របរប៉ះដេរសំណាញ់នេសាទមិនត្រឹមតែជាមធ្យោបាយសម្រាប់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទម្លាប់ និងក្តីសប្បាយរីករាយផងដែរ។

របរប៉ះដេរសំណាញ់នេសាទមិនត្រឹមតែផ្តល់នូវប្រភពប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបានជួយឱ្យបងប្អូននារីទាំងឡាយមានទំនុកចិត្ត និងសកម្មជាងមុនក្នុងការរស់នៅទៀតផង។ សម្រាប់បងប្អូននារីនៅតាមតំបន់ឆ្នេរសមុទ្រ Cái Đôi Vàm ពោលគឺលែងពឹងផ្អែកទាំងស្រុងលើប្រាក់ចំណូលរបស់ប្តីខ្លួនទៀតហើយ ប៉ុន្តែអាចចែករំលែកបន្ទុកសេដ្ឋកិច្ច រួមចំណែកដល់ការកែលម្អជីវភាពគ្រួសារ រួមជាមួយនឹងការបំពេញការងារផ្ទះ និងចិញ្ចឹមទុន្មានកូនរបស់ខ្លួនបានយ៉ាងល្អទៀតផង៕

Thanh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។