Thứ năm, 15-10-26 13:09:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្តេជ្ញាចិត្តបំបាត់អស់គ្រួសារក្រជាជនរួមជាតិភាគតិច

Báo Cà Mau ឃុំ Vĩnh Mỹ កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយការប្តេជ្ញាចិត្តលុបបំបាត់ឱ្យអស់គ្រួសារក្រ ក្នុងជនរួមជាតិភាគតិច។ មិនបង្អង់ត្រឹមពាក្យស្លោកប៉ុណ្ណោះទេ គោលដៅនេះកំពុងក្លាយជាការពិតជាសន្សឹមៗតាមរយៈការផ្លាស់ប្តូរជាក់ស្តែងនៅតាមគ្រួសារ និងភូមិស្រុកនីមួយៗផងដែរ។

លោក Trương Huynh រួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យវាលស្រែរដូវទី ៣ - ទម្រង់ដែលជួយគ្រួសារគាត់មានលក្ខណៈឈានឡើងធូរធារ។

ទូទាំងឃុំនាពេលបច្ចុប្បន្នមាន ៥៦៣ គ្រួសារជនរួមជាតិភាគតិច ប្រមូលផ្ដុំនៅតាម បណ្តាភូមិ៖ ភូមិលេខ ១៤ ភូមិ Thanh Sơn និង Ninh Lợi A។ បើកាលពីមុន ភូមិភាគនៅមានគ្រួសារក្រជិត ១០ គ្រួសារ មកទល់ពេលនេះ ថយចុះនៅសល់ត្រឹមតែ ១ គ្រួសារក្រ និង ៦ គ្រួសារប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ។ លទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាផ្លែផ្កានៃដំណើរផ្លាស់ប្តូរនៃការផលិត ផ្លាស់ប្តូរផ្នត់គំនិត និងទាញយកផលប្រយោជន៍ដែលមានប្រសិទ្ធភាពពីអាទិភាពរបស់ភូមិភាគ។

ចំណុចគន្លឹះដែលបង្កើតបានជំហានផ្លាស់ប្តូររបស់ Vĩnh Mỹ គឺការម្ចាស់ការពង្រីកតំបន់ផលិតទឹកសាប ធានាប្រភពទឹកសាបពេញមួយឆ្នាំ។ ពេលលក្ខណៈបង្កបង្កើនផលបានកែលម្អ ប្រជាជនមានភាពក្លាហានបង្កើនរដូវកាលចាប់ពី ១ ទៅ ២ រដូវ រួចមានស្ថិរភាពនៅ ៣ រដូវស្រូវក្នុងមួយឆ្នាំ។ ផ្តើមពីការផលិតអារត់អារាយ  ពឹងផ្អែកលើអាកាសធាតុ បងប្អូនបានចេះអនុវត្តបច្ចេកទេសជឿនលឿន គណនារដូវកាល បង្កើនទិន្នផល និងតម្លៃផលិតផល។

រឿងរ៉ាវរបស់លោក Trương Huynh នៅភូមិ Thanh Sơn គឺជាសក្ខីភាពយ៉ាងជាក់ស្តែងចំពោះការផ្លាស់ប្តូរនេះ។ កាលពីមុន គ្រួសារគាត់ស្ថិតក្នុងចំណោមគ្រួសារជួបទុក្ខលំបាក ចំណូលមិនទៀងទាត់។ តែចាប់តាំងពីដីធ្វើភាវូបនីយកម្មទឹកសាប ធានាប្រភពទឹកទុំឆ្នាំ គាត់សម្រេចចិត្តវិនិយោគផលិតស្រូវ ៣ រដូវ។ ដោយការខិតខំរៀនសូត្រ អនុវត្តពូជថ្មី និងបច្ចេកទេសបង្កបង្កើនផល គ្រួសារគាត់មិនត្រឹមតែចាកផុតពីភាពក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានឡើងក្លាយជាគ្រួសារមានចំណូលបង្គួរនៅក្នុងឃុំទៀតផង។

 “កាលពីមុនធ្វើស្រូវគ្រាន់តែល្មមហូប ឥឡូវនេះរៀងរាល់ឆ្នាំសុទ្ធតែមានសន្សំទុក។ សំខាន់គឺចេះរបៀបធ្វើ និងឧស្សាហព្យាយាមពលកម្ម” លោក Trương Huynh រីករាយនិយាយបែបនេះ។

មិនត្រឹមតែគ្រួសារលោក Trương Huynh ប៉ុណ្ណោះទេ គ្រួសារជាច្រើនទៀតក៏កំពុងកែលម្អជីវភាពជាបណ្តើរៗផងដែរ។ ដើម្បីទទួលបានលទ្ធផលនោះ ទន្ទឹមនឹងម្ចាស់ការពង្រីកតំបន់ផលិតទឹកសាប រដ្ឋអំណាចបានអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដូចជា៖ ឧបត្ថម្ភផ្ទះនៅ មធ្យោបាយចិញ្ចឹមជីវិត បច្ចេកទេសផលិត។ល។

ផ្លូវជនបទដ៏ស្រស់ស្អាតនៅឃុំ Vĩnh Mỹ។

លោក Huỳnh Thanh Ngợi អនុប្រធានការិយាល័យវប្បធម៌ - សង្គម ឃុំ Vĩnh Mỹ បានឱ្យដឹងថា៖ “យើងខ្ញុំកំណត់ថា ចង់កាត់បន្ថយភាពក្រីក្រចីរភាព គឺត្រូវបង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនឈានឡើងដោយខ្លួនឯង។ ការវិនិយោគធារាសាស្ត្រ ផ្លាស់ប្តូរផលិតកម្ម បន្សំជាមួយការឧបត្ថម្ភបច្ចេកទេស។ល។ បានជួយបងប្អូនពង្រីកប្រសិទ្ធភាពនូវចំណុចខ្លាំងផ្នែកកសិកម្ម”។

ដោយការយកចិត្តទុកដាក់ និងម្ចាស់ការ គោលនយោបាយសមស្របរបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ ក្នុងដំណើរការលុបបំបាត់ឱ្យអស់គ្រួសារក្រនៅឃុំ Vĩnh Mỹ  ដែលគួរឱ្យស្ងើចសរសើរបំផុតនោះគឺការផ្លាស់ប្តូរផ្នត់គំនិតរបស់បងប្អូនប្រជាជន។ ពីចិត្តសាស្ត្ររង់ចាំ ពឹងផ្អែក បងប្អូនបានម្ចាស់ការរៀនសូត្រ គណនារកស៊ី ចេះសន្សំសំចៃ និងឆ្ពោះទៅរកជីវភាពនឹងនរយូរអង្វែង។ នេះគឺជាគ្រឹះដ៏រឹងមាំដើម្បី កាត់បន្ថយភាពក្រីក្រ មិនត្រឹមតែសម្រេចបានគោលដៅចំពោះមុខប៉ុណ្ណោះទេ ថែមទាំងរក្សាបានប្រសិទ្ធភាពប្រកបដោយចីរភាពទៀតផង។

ដោយសន្ទុះអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន គោលដៅលុបបំបាត់ឱ្យអស់គ្រួសារក្រក្នុងជនរួមជាតិនៅ Vĩnh Mỹ កំពុងក្លាយជាការពិតជាបណ្តើរៗ។ លើវាលស្រែដ៏ខៀវស្រងាត់ ៣ រដូវក្នុងមួយឆ្នាំ មិនត្រឹមតែមានរដូវកាលប្រមូលផលមាសផ្លែផ្កាប៉ុណ្ណោះទេ ថែមទាំងជាក្តីជំនឿឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងទៀតផង៕

Nguyễn Đào - Chí Thức

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។