Thứ năm, 15-10-26 13:09:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់វិស័យអប់រំតាមរយៈការផ្លាស់ថ្មីដ៏ជាក់ស្តែង

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ សាលាវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានបង្កើតវិធីសាស្រ្តបង្រៀន និងរៀនរបស់ខ្លួនជាបន្តបន្ទាប់។ ផ្តើមពីនោះក៏បានលើកកម្ពស់គុណភាពអប់រំ បង្កើតបរិយាកាសអំណោយផលសម្រាប់សិស្សានុសិស្សសិក្សា និងអភិវឌ្ឍយ៉ាងទូលំទូលាយផងដែរ។

ម៉ោងរៀនរបស់ប្អូនៗនៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau។

ឆ្នាំសិក្សា ២០២៥-២០២៦ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau មានសិស្សចំនួន ២៤៧ នាក់។ ភាគច្រើនប្អូនៗសុទ្ធតែជាអ្នកមកពីតំបន់ដាច់ស្រយាល លក្ខណៈរៀនសូត្រនូវមានការជួបលំបាកខ្លាំង។ ដូច្នេះ សាលាផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកសាងបរិយាកាសសិក្សាដែលមានស្ថិរភាព និងរួសរាយរាក់ទាក់។ ខណៈពេលដែលធានាបានល្អនូវលក្ខខណៈរស់នៅ និងកន្លែងស្នាក់នៅល្អនៅក្នុងសាលាផងនោះ ដើម្បីធានាឱ្យសិស្សអាចលំនឹងចិត្តក្នុងការសិក្សា។

ប្អូន Hữu Gia Linh សិស្សថ្នាក់ទី ១១C3 បានចែករំលែកថា៖ “ពេលដែលសិក្សានៅសាលា ប្អូន ខ្ញុំតែងទទួលបានការយកចិត្តទុកដាក់ និងជំនួយឧបត្ថម្ភយ៉ាងសកម្មក្នុងការរស់នៅ និងការសិក្សារៀនសូត្រ ជួយឱ្យប្អូនកាន់តែមានទំនុកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយសាលា នាំឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការសិក្សា ជាពិសេសភាសា Khmer”។

បច្ចុប្បន្ន សាលាមានកម្មាភិបាលចំនួន ៥០ នាក់ រួមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្សេងទៀត។ គ្រូបង្រៀនគ្រប់រូបបានអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន ផ្តើមពីនោះក៏បង្កើនសកម្មភាពបទពិសោធន៍ បង្ហាញណែនាំអាជីព និងបណ្តុះបណ្តាលជំនាញខាងការរស់នៅ សម្រាប់សិស្សផងដែរ។

យោងតាមលោកគ្រូ Ngô Vũ Linh នាយកវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សាលាតែងសកម្មជំរុញការផ្លាស់ថ្មីរាល់វិធីសាស្ត្រសម្រាប់ក្នុងការបង្រៀនដោយផ្តោតលើការលើកកម្ពស់គំនិតផ្តួចផ្តើម និងភាពច្នៃប្រឌិតរបស់សិស្ស។ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានត្រូវបានបង្កើន ជួយឱ្យមេរៀនកាន់តែមានភាពរស់រវើក និងងាយយល់ទៀតផង។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់រៀនបន្ថែមត្រូវបានបន្តជាប្រចាំ ដើម្បីជំនួយឧបត្ថម្ភ សិស្សដែលមានកម្រិតខ្សោយខាងចំណេះដឹង ដោយហេតុនេះហើយបានធ្វើអោយប្រសើរឡើងនូវគុណភាពអប់រំ។ អត្រាបញ្ចប់ការសិក្សាក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ សម្រេចបានជិត ១០០% ផងដែរ។ ក្នុងសម័យប្រឡងសិស្សពូកែថ្នាក់ខេត្តកន្លងហើយ សាលាមានសិស្សម្នាក់សម្រេចបានពានរង្វាន់លើកទឹកចិត្តខាងវិញ្ញាសារភូមិសាស្ត្រ។

លោកគ្រូ Ngô Vũ Linh នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិក ផ្តល់អាហារូបករណ៍របស់មូលនិធិជំរុញការសិក្សា Võ Văn Kiệt ខេត្ត Cà Mau ដល់សិស្សដែលក្រលំបាករៀនបានពូកែ ដើម្បីជាការលើកទឹកចិត្តសម្រាប់ប្អូនៗបន្តខិតខំសិក្សារៀនសូត្រ។

សិស្ស Hữu Triều Khiêm ជាសិស្សថ្នាក់ទី ១០C2 បាននិយាយថា៖ “ទោះបីជាពេលវេលារៀនសារឡើងវិញមិនសូវមានច្រើនក៏ដោយ តែអាស្រ័យការណែនាំ បង្ហាត់បង្ហាញរបស់លោកគ្រូ អ្នកគ្រូ និងការខិតខំប្រឹងប្រែងរបស់ខ្លួនឯង ប្អូនក៏សម្រេចបានលទ្ធផលល្អ។ ប្អូននឹងបន្តខិតខំថែមទៀតដើម្បីលទ្ធផលកាន់តែប្រសើរឡើងនាពេលអនាគត”។

លោកគ្រូ Ngô Vũ Linh បានឱ្យដឹង៖ ទោះបីជាលទ្ធផលនូវមានកម្រិតក៏ដោយ តែទាំងនេះក៏ជាលទ្ធមួយដែលគួរឱ្យកត់សម្គាល់ និងលើកទឹកចិត្តសម្រាប់សាលាដែលមានការទទួលយកសិស្សមិនស្មើគ្នា។ សាលានឹងបន្តច្នៃប្រឌិតខាងវិធីសាស្រ្តបង្រៀន បង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល និងខិតខំសម្រេចបានសមិទ្ធផលកាន់តែខ្ពស់ថែមទៀត និងបង្កើនគុណភាពខាងវិស័យអប់រំទាំងមូលផងដែរ។

ដោយមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្មាភិបាលកងជួរគ្រូបង្រៀន និងស្សានុសិស្ស វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau កំពុងធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំទាំងស្រុងជាសន្សឹមៗ។ នេះមិនត្រឹមតែផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសិស្សជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់តំបន់នាពេលអនាគតទៀតផង៕

Thiên Diệp

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។