Thứ năm, 15-10-26 13:09:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្តារឡើងវិញស្មារតីឈានឡើងដើម្បីរួចចាកក្រ

Báo Cà Mau នៅតាមបណ្តាស្រះចិញ្ចឹមបង្គា និងដីចម្ការតូចៗក្បែរផ្ទះរបស់បងប្អូនជនរួមជាតិភាគតិចនៅតំបន់ជនបទ ជីវិតសព្វថ្ងៃនេះគឺខុសពីពេលមុនៗ។ ពោលគឺមិនធ្លាក់ក្នុងករណីពឹងផ្អែកលើការឧនត្ថម្ភរបស់រដ្ឋទៀតនោះទេ ផ្ទុយទៅវិញ យើងឃើញកសិករទាំងឡាយមានការឧស្សាហ៍ព្យាយាមស្វែងរកមធ្យោបាយដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងឈានឡើងរួចផុតពីភាពក្រីក្រដែលបានតាមជាប់បងប្អូនកសិករទាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

អ្នកមីង Lâm Thị Lận នៅភូមិលេខ ២០ ឃុំ Khánh An ប្រមូលផលបង្គា ក្តាមក្នុងស្រះរបស់ខ្លួន។

នៅភូមិលេខ ២០ ឃុំ Khánh An អ្នកមីង Lâm Thị Lận នៅតែចងចាំយ៉ាងច្បាស់អំពីថ្ងៃដ៏លំបាកដែលគ្រួសាររបស់ខ្លួនស្ថិតក្នុងចំណោមគ្រួសារក្រ។ ផ្ទះចាស់ទ្រុឌទ្រោម រៀងរាល់រដូវភ្លៀងម្តងៗខ្លួនតែងភ័យខ្លាច។ ការស់នៅក្នុងខណៈនោះ គឺពឹងផ្អែកលើកម្លាំងពលកម្មដែលមានប្រាក់ចំណូលមិនស្ថិតស្ថេរ មានមុខខ្វះក្រោយជានិច្ច។

ចំណុចរបត់មួយបានកើតឡើងនៅពេលដែលគ្រួសាររបស់អ្នកមីងទទួលបានការឧបត្ថម្ភលំនៅដ្ឋាន និងដីធ្លីតាមរយៈកម្មវិធីសុខុមាលភាពសង្គមរបស់រដ្ឋ។ អ្នកមីង Lâm Thị Lận បានចែករំលែកថា៖ «ដោយបានរដ្ឋជំនួយឧបត្ថម្ភលំនៅដ្ឋាន ខ្ញុំត្រូវខិតខំបន្ថែមទៀត គឺមិនអាចទុកឱ្យក្ររហូតនោះទេ។ ក្រៅពីចិញ្ចឹមបង្គា និងក្តាម គ្រួសារខ្ញុំថែមទាំងបានឆ្លៀតយកផ្ទៃដីដែលនៅទំនេរជុំវិញផ្ទះសម្រាប់ដាំបន្លែ បង្កើនប្រភពប្រាក់ចំណូល និងលំនឹងជីវភាពរស់នៅជាសន្សឹមៗទៀតផង”។​

លោក Nguyễn Minh Quân ប្រធានភូមិលេខ ២០ ឃុំ Khánh An បានមានប្រសាសន៍ថា៖ “ពីមុនមានគ្រួសារក្រីក្រជាច្រើនក្នុងជនរួមជាតិភាគតិចនៅភូមិ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ផងដែរ។ ដោយមានការឧបត្ថម្ភរបស់រដ្ឋលើវិស័យលំនៅដ្ឋាន និងជីវភាពរស់នៅ ប្រជាជនគ្រប់រូបបានចាត់ទុកថាវាជាមូលដ្ឋានគ្រឹះដើម្បីខិតខំប្រឹងប្រែងបន្ថែមទៀត។ នៅពេលដែលគ្រួសារមួយទទួលបានជោគជ័យ គ្រួសារផ្សេងទៀតក៏ធ្វើតាម ដូច្នេះចលនាពលកម្ម និងផលិតកម្មកាន់តែមានភាពរស់រវើកថែមទៀត”។

អាស្រ័យការផ្លាស់ប្តូរនោះ ចំនួនគ្រួសារក្រីក្រទាំងឡាយនៅភូមិលេខ ២០ ក៏បានបន្ថយចុះយ៉ាងសកម្ម រហូតមកទល់ពេលនេះ នូវត្រឹម ៥ គ្រួសារក្រ ដែលភាគច្រើនជាជនជាតិ Khmer ហើយកំពុងបន្តទទួលបានការឧបត្ថម្ភទៀតផង។

នៅឃុំ Vĩnh Thanh ​រឿងរ៉ាវដែលរួចចាកក្រក៏កំពុងត្រូវបានប្រព្រឹត្តឡើងដែលផ្តើមពីទម្រង់ដ៏សាមញ្ញផងដែរ។ នៅលើផ្ទះដីប្រមាណជាង ៤០០ ម៉ែត្រការេនៅភូមិ Huê 1 អ្នកមីង Thạch Thị Rên ជាអ្នកដែលផ្សារភ្ជាប់នឹងរបរដាំបន្លែត្រចៀកចាំ ចំណូលមិននឹងនរ យោងទៅតាមងតម្លៃទីផ្សារ។

បន្ទាប់ពីត្រូវបានណែនាំឱ្យប្តូរទៅដាំបន្លែដែលមានភាពសមស្របទៅនឹងលក្ខណៈប្រចាំតំបន់ ជីវភាពគ្រួសាររបស់អ្នកមីងបានប្រសើរឡើងជាលំដាប់។ អ្នកមីង Thạch Thị Rên បាននិយាយថា៖ «ពីមុន ការដាំបន្លែគឺជាការងារដ៏លំបាមួយក ហើយប្រាក់ចំណេញមានកម្រិតទាប ពេលខ្លះបានផល ពេលខ្លះក៏មិនបានផល។ ឥឡូវនេះ ដាំប្លុងមានអ្នកមកទិញដល់ផ្ទះ ជារៀងរាល់ថ្ងៃមានប្រភពចំណូលរាប់សិបពាន់ដុងជារៀងរាល់ថ្ងៃ។ បើប្រៀបធៀបទៅនឹងមុន ប្រាក់ចំណូលគឺប្រសើរជាងច្រើន»។

វាលប្លុងដ៏ខៀវស្រង៉ាត់ អ្នកមីង Thạch Thị Rên យកចិត្តទុកដាក់ថែទាំដើម្បីពង្រីកទិសដៅថ្មីបានលំនឹងល្អសម្រាប់សង្គមគ្រួសាររបស់ខ្លួន។

យោងតាមគណៈកម្មាធិការប្រជាជនឃុំ Vĩnh Thanh បច្ចុប្បន្នភូមិភាគនូវមានគ្រួសារក្រីក្រចំនួន ៤៣ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ២៣៩ គ្រួសារក្នុងតំបន់។ នៅចុងឆ្នាំនេះ ឃុំកំពុងអនុវត្តផែនការកាត់បន្ថយភាពក្រីក្រពហុទិសសម្រាប់គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រចំនួន ៩១ គ្រួសារ ដោយផ្តោតលើដំណោះស្រាយដូចជាការឧបត្ថម្ភផលិត បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងជួយប្រជាជនឱ្យទទួលបានសេវាសង្គមជាមូលដ្ឋានគ្រឹះទៀតផង។

លោក Lê Hoàng Ân អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Thanh បានសង្កត់ធ្ងន់ថា៖ «គោលនយោបាយឧបត្ថម្ភមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែវាមិនអាចជំនួសឆន្ទៈរបស់ប្រជាជនក្នុងការកែលម្អខ្លួនឯងបាននោះទេ។ នៅពេលដែលប្រជាជនផ្លាស់ប្តូរផ្នត់គំនិត និងរៀបធ្វើទើបគោលនយោបាយថ្មីមានប្រសិទ្ធភាពប្រកបដោយស្ថិរភាព»។

នៅពេលដែលគោលនយោបាយឧបត្ថម្ភសមស្រប បានបំពេញដោយការពឹងផ្អែកលើខ្លួនឯងរបស់ប្រជាជន ការកាត់បន្ថយភាពក្រីក្រមិនត្រឹមតែក្លាយជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដំណើរការប្រកបដោយចីរភាពផងដែរ ដែលជាទីតាំងសម្រាប់បណ្តាគ្រួសារនីមួយៗសរសេរឡើងវិញនូវប្រវត្តិនៃការរស់នៅរបស់ខ្លួនតាមរយៈការខិតខំប្រឹងប្រែងដោយកម្លាំងពលកម្មផលិតរបស់ខ្លួន៕

Nguyễn Đào - Chí Thức

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។