Thứ năm, 15-10-26 13:09:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍

Báo Cà Mau ប្រឈមមុខជាមួយស្ថានភាពស្មុគស្មាញនៃគ្រោះថ្នាក់ចរាចរណ៍ ការកសាងវប្បធម៌ចរាចរណ៍ និងលើកកម្ពស់ចំណេះដឹងក្នុងការអនុវត្តច្បាប់ក្នុងប្រជាជនកំពុងក្លាយភាការកិច្ចដ៏សំខាន់មួយផងដែរ។

នគរបាលឃុំ Khánh Bình បានសហការជាមួយកងកម្លាំងនគរបាលចារាចរណ៍ទទួលបន្ទុកលើភូមិសាស្ត្រ ល្បាតពិនិត្យ និងពិន័យករណីប្រព្រត្តិល្មើស។

រយៈពេលកន្លង កងកម្លាំងនគរបាលចរាចរណ៍ខេត្ត Cà Mau បានសហការយ៉ាងសកម្មជាមួយរដ្ឋអំណាចភូមិភាគ សាលារៀន និងបណ្តាអង្គការចាត់តាំងជាទូទៅ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងអប់រំច្បាប់សុវត្ថិភាពចរាចរណ៍ដល់បងប្អូនប្រជាជនជាច្រើន រួមទាំងជនជាតិភាគតិចនៅតំបន់ដាច់ស្រយាលផងដែរ។ តាមរយៈការផ្សព្វផ្សាយនេះ ប្រជាជនយល់កាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ និងកាន់តែមានគំនិតវវឌ្ឍខ្លួនឯងជាសន្សឹមៗសម្រាប់ក្នុងការអនុវត្តតាមបទប្បញ្ញត្តិ។

 “ខ្លួនក៏ផ្ទាល់ក៏ដូចជាសមាជិកគ្រួសារផងដែរ ពេលចូលរួមបើកបរតែងគោរពច្បាប់យ៉ាងតឹងរ៉ឹង អនុវត្តត្រឹមត្រូបតាមបទប្បញ្ញាតិ និងសញ្ញាចរាចរណ៍ ប្រកាន់ខ្ជាប់ពេលសេបគ្រឿងស្រវឹងមិនត្រូវបើកបរជាដាច់ខាត” លោក Danh Tương នៅភូមិ Tà Ky ឃុំ Hồng Dân មានប្រសាសន៍បែបនេះ។

ដោយបញ្ជាក់និងធានាសុវត្ថិភាពចរាចរណ៍តម្រូវឱ្យមានការចូលរួមកម្លាំងពីសង្គមទាំងមូល គណៈនាយកសាលានៃសាកលវិទ្យាល័យ Ngan Dừa ឃុំ Hồng Dân បានបង្កើតទម្រង់នៃបរិយាកាសសាលារៀនធានាសុវត្ថិភាពខាងចរាចរណ៍ និងបន្តសកម្មភាពគ្រប់គ្រងខ្លួនឯងមានប្រសិទ្ធភាព។ ជារៀងរាល់ឆ្នាំ សាលាតែងបានសហការជាមួយនគរបាលឃុំ ដើម្បីធ្វើការផ្សព្វផ្សាយយ៉ាងតិចបំផុត ២ លើក ស្តីពីការធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងបង្កើតក្រុម និងក្លិបស្ម័គ្រចិត្ត ដើម្បីប្អូនៗសិស្សានុសិស្សទាំងឡាយបន្តពង្រីកសាភាយនូវស្មារតីក្នុងការគោរពច្បាប់ចរាចរណ៍។

ស្រដៀងគ្នាទៅនឹងឃុំ Hồng Dân ផងដែរ នៅឃុំ Khánh Bình ការធានាសុវត្ថិភាពចរាចរណ៍កំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ជាមួយនឹងដំណោះស្រាយដ៏ទូលំទូលាយជាច្រើន។ វរសេនីយ៍ទោ Võ Út Hồng ប្រធាននគរបាលឃុំ បានឱ្យដឹង៖ «យើងខ្ញុំបានសហការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមរយៈទម្រង់ផ្សេងៗជាច្រើន ដូចជាការចែកចាយខិត្តប័ណ្ណ ឃោសនាដែលមើលឃើញ ការរួមបញ្ចូលក្នុងសកម្មភាពសហគមន៍ និងពង្រីកប្រសិទ្ធភាពទម្រង់ «ឧបករណ៍បំពងសម្លេងសន្តិសុខ» និងប្រព័ន្ធផ្សព្វផ្សាយសម្លេងក្នុងស្រុកប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ នគរបាលឃុំក៏សហការជាមួយសាលារៀនផងដែរ ដើម្បីឱ្យប្អូនៗសិស្សានុសិស្ស និងឪពុកម្តាយចុះកិច្ចសន្យាលើការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងតឹងរ៉ឹង។ ក្នុងពេលជាមួយគ្នានេះ យើងខ្ញុំក៏ធ្វើការពង្រឹងការត្រួតពិនិត្យតាមកំពុងឆ្លង ដោះស្រាយករណីអ្នកលក់ដូរដែលរំលោភបំពានលើចិញ្ចើមថ្នល់ បង្កការកកស្ទះចរាចរណ៍»។

នគរបាលចរាចរណ៍ខេត្តល្បាតពិនិត្យជាតិអាល់កុលលើអ្នកបើកបរនៅលើភូមិសាស្ត្រឃុំ Hồng Dân។

ក្នុងបណ្តាខែឆ្នាំ២០២៦ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលចរាចរណ៍ដែលទទួលបន្ទុកលើតំបន់ភូមិសាស្ត្រ នគរបាលឃុំខាញ់ប៊ិញបានល្បាត ត្រួតពិនិត្យ រកឃើញ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវករណីបំពានជាច្រើនទាក់ទងនឹងកម្រិតជាតិអាល់កុល ការបើកបរលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព និងការផ្ទុកអ្នកដំណើរលើសពីការអនុញ្ញាត។

ដោយសារតែការអនុវត្តដំណោះស្រាយទាំងនេះប្រកបដោយភាពស៊ីសង្វាក់គ្នា ការធានាសុវត្ថិភាពចរាចរណ៍នៅតាមតំបន់ជនជាតិភាគតិចទូទាំងខេត្តក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគ្រប់គ្រងជាសន្សឹមៗ ហើយការយល់ដឹងរបស់បងប្អូនប្រជាជនស្តីពីការអនុវត្តច្បាប់ក៏បានកើនឡើងជាលំដាប់។ ផ្តើមពីនោះ ក៏បានរួមចំណែកដល់ការកសាងបរិយាកាសចរាចរណ៍ធានាសុវត្ថិភាព ស៊ីវិល័យ និងរួសរាយរាក់ទាក់ផងដែរ៕

Thanh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។