Thứ năm, 15-10-26 13:09:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពធូរធាអាស្រ័យរបរផលិតងៀតត្រីកន្ធ

Báo Cà Mau អាស្រ័យក្លាហានក្នុងការផ្លាស់ប្តូរជីវភាពរស់នៅ និងអភិវឌ្ឍរបរប្រពៃណី មានគ្រួសារជនរួមជាតិភាគតិចជាច្រើននៅភូមិ Đá Bạc A ឃុំ Đá Bạc កំពុងមានភាពរីកចម្រើនជាលំដាប់។ ក្នុងនោះ របរផលិតងៀតត្រីកន្ធបានផ្តល់ប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងសំខាន់ រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់បងប្អូនប្រជាជន។

គ្រួសារលោក Danh Văn Xa (ស្តាំ) រកបានប្រាក់ចំណូលប្រមាណចាប់ពី ៣០០-៤០០ លានដុងក្នុងមួយឆ្នាំពីមុខរបរចិញ្ចឹម និងផលិតងៀតត្រីកន្ធ។

ភូមិ Đá Bạc A មាន ៣១០ គ្រួសារ រួមទាំងគ្រួសារជនជាតិភាគតិចចំនួន ៦៤ គ្រួសារផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ដោយឆ្លៀតយកប្រភពត្រីកន្ធរបស់ភូមិភាគ មានគ្រួសារជាច្រើនបានពង្រីករបរផលិតងៀបត្រីកន្ធប្រចាំតំបន់ក៏ត្រូវបានទីផ្សារនិយមចូលចិត្ត។ បច្ចុប្បន្ន ទូទាំងភូមិមាន ១៦ គ្រួសារជាជនជាតិភាគតិចប្រកបរបរនេះ។

ពិសេសក្នុងរដូវប្រមូលផលត្រីនារដូវបុណ្យចូលឆ្នាំតេតកន្លងហើយ បងប្អូនប្រជាជនមានការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះការប្រមូលផលត្រីកន្ធស្រស់បានផលល្អ និងលក់បានតម្លៃខ្ពស់ទៀតផង។ តម្លៃត្រីបានកើនឡើងជិតទ្វេដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំហើយ ជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារដែលប្រកបរបរនេះ។

លោក Nguyễn Văn Thạnh ប្រធានភូមិ Đá Bạc A បានមានប្រសាសន៍ថា៖ “ឆ្នាំនេះ តម្លៃត្រីកន្ធស្រស់មានស្ថេរភាពជាងឆ្នាំមុន ហើយអាកាសធាតុក៏អំណោយផលផងដែរ ដូច្នេះការផលិតងៀតត្រីកន្ធក៏មានប្រសិទ្ធភាពខ្ពស់។ ដោយសារបែបនេះហើយ សេដ្ឋកិច្ចរបស់មាមីងបងប្អូនក៏មានការអភិវឌ្ឍ ផ្តើមពីការជួបលំបាកក្លាយទៅជាធូរធាប្រសើរឡើង”។

មិនត្រឹមតែផលិតងៀតត្រីកន្ធតែម្យ៉ាងនោះទេ គ្រួសារជាច្រើនថែមទាំងបានក៏ផ្សំវាជាមួយនឹងការចិញ្ចឹមត្រីពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលរៀងៗខ្លួនទៀតផង។ តួយ៉ាងដូចជាគ្រួសារលោក Danh Văn Xa មានស្រះចិញ្ចឹមត្រីកន្ធ ២ ស្រះសរុបទំហំប្រហែល ៣.០០០ ម៉ែត្រការ៉េ។ អាស្រ័យការប្រមូលផលបានល្អ និងលក់បានតម្លៃខ្ពស់ គ្រួសារលោកទទួលបានប្រាក់ចំណេញប្រហែល ២០០ លានដុង បូករួមទាំងប្រាក់ចំណូលពីការផលិតត្រីងៀតផងនោះ សរុបប្រាក់ចំណូលទាំងអស់កើនដល់ជាង ៤០០ លានដុង។

លោក Danh Văn Xa ចែករំលែក៖ «ឆ្នាំនេះ ទាំងអ្នកចិញ្ចឹមត្រី និងអ្នកពាក់ព័ន្ធនឹងការជួញដូរត្រីងៀត មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ពីព្រោះតម្លៃត្រីបានកើនឡើងជិតទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ អាកាសធាតុអំណោយផល និងប្រភពចំណីល្អ បានធ្វើឱ្យប្រាក់ចំណេញឈានដល់ប្រហែល ៥០% នៃការវិនិយោគដើមទុនសរុប។ និយាយរួម ទាំងអ្នកចិញ្ចឹមត្រី និងអ្នកប្រកបរបរធ្វើងៀតត្រីកន្ធសុទ្ធសឹងតែមានរដូវកាលជោគជ័យដូចគ្នា»។

របរផលិតងៀតត្រីកន្ធនៅភូមិ Đá Bạc A បានបង្កើតការងារធ្វើជូនពលករជាច្រើននៅភូមិភាគផងដែរ។

មិនត្រឹមតែផ្តល់ប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែការជួញដូរត្រីងៀតនៅ ភូមិ Đá Bạc A ក៏បង្កើតការងារជាប្រចាំសម្រាប់កម្មករក្នុងស្រុកប្រហែល ១០០ នាក់ អាចរកបានប្រាក់ចំណូលចាប់ពី ១០០-៣០០ ពាន់ដុងក្នុងមួយថ្ងៃ អាស្រ័យលើការងារ។

ផ្តើមពីមុខរបរប្រពៃណីដែលជាប់ទាក់ទងនឹងតំបន់ព្រែកទន្លេ ងៀតត្រីកន្ធកំពុងក្លាយជាទិសដៅសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព ជួយគ្រួសារជនជាតិភាគតិចជាច្រើនឱ្យរួចផុតពីភាពក្រីក្រ ឈានឡើងជីវភាពធូរធា លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងកសាងជីវិតកាន់តែប្រសើរឡើងនៅភូមិ Đá Bạc A៕

Loan Phương

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។