Thứ năm, 15-10-26 13:09:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកតួនាទីនៃក្លឹប «៣សកម្ម»

Báo Cà Mau រយៈពេលជាច្រើនឆ្នាំកន្លងមក ឃុំ Hưng Hội បានបន្តយ៉ាងមានប្រសិទ្ធភាពចំពោះសកម្មភាពរបស់ក្លឹប «៣សកម្ម» ក្នុងជនរួមជាតិ Khmer ។ នេះមិនត្រឹមជាកន្លែងសម្រាប់ប្រមូលផ្តុំ និសាមគ្គីរវាងជនរួមជាតិប៉ុណ្ណោះទេ ក្លឹបនេះថែមទាំងបានរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគទៀតផង។

បណ្តាសមាជិកក្នុងក្លឹប “៣សកម្ម” តែងសកម្មផ្សព្វផ្សាយចលនាបងប្អូនប្រជាជនលើកកម្ពស់ស្មារតីអនុវត្តច្បាប់ កសាងជីវភាពវប្បធម៌នៅតំបន់ប្រជុំជន។

ក្លឹប «៣សកម្មភាព» Hưng Hội ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយមានសមាជិកចំនួន ២៥ នាក់ ដំបូងគឺមានអ្នកមានប្រជាប្រិយភាព និងអ្នកមុខអ្នកការប្រចាំវត្តអារាម និងអ្នកតំណាងឱ្យសមាគមនានារបស់ភូមិភាគប៉ុណ្ណោះ។ បន្ទាប់ពីប្រតិបត្តិការបានជាង ១១ ឆ្នាំ ក្លឹបនេះបានកើនឡើងសមាជិកជិត ៦០ នាក់ ដែលគ្របដណ្តប់គ្រប់ភូមិទាំងឡាយលើភូមិសាស្ត្រឃុំ។

ទម្រង់សកម្មភាពជាមយយទិសដៅនៃការអនុវត្ត «៣សកម្ម» រួមមាន៖ ការចូលរួមយ៉ាងសកម្មក្នុងការការពារខ្លួន ការគ្រប់គ្រងខ្លួនឯង និងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដោយខ្លួនឯង ការថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ សកម្មក្នុងការជួយគ្នាទៅវិញទៅមកដើម្បីពង្រីកសេដ្ឋកិច្ច និងកសាងជនបទថ្មី។  

ក្នុងដំណើរការសកម្មភាព បណ្តាសមាជិកក្លឹបតែងផ្សព្វផ្សាយគោលការណ៍ណែនាំ និងគផលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់ជនរួមជាតិ Khmer ជាប្រចាំ ព្រមទាំងចលនាបងប្អូនប្រជាជនលើកកម្ពស់ស្មារតីអនុវត្តច្បាប់​កសាងជីវភាពវប្បធម៌នៅតំបន់ប្រជុំជន និងចូលរួមប្រពៃណីចលនាប្រជាជនទូទាំងប្រទេសការរពារសន្តិសុខជាតិ។ ក្នុងពេលជាមួយគ្នានេះ ក្លឹបក៏ផ្តោតលើការថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជន Khmer តាមរយៈការរក្សាពិធីបុណ្យទាន ភាសា អក្សរសាស្ត្រ និងសកម្មភាពវប្បធម៌នៅតាមវត្តអារាមជាដើម។

លោក Thạch Son ប្រធានក្លឹប "៣សកម្ម" ក្នុងជនរួមជាតិ Khmer ឃុំ Hưng Hội បានឱ្យដឹង៖ ដោយសារក្លឹបមានសកម្មភាពជាក់ស្តែងទើបចំនួនសមាជិកចូលរួមមួយថ្ងៃកាន់តែកើនឡើងជាលំដាប់។ រាល់សមាជិកម្នាក់ៗមានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់សម្រាប់ការផ្សព្វផ្សាយនិងចលនាប្រជាជនឱ្យចូលរួមក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ កសាងជីវិតវប្បធម៌ និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍផលិត។

មិនត្រឹមធ្វើល្អការងារផ្សព្វផ្សាយប៉ុណ្ណោះទេ សមាជិកក្លឹបថែមទាំងសកម្មចលនាប្រភពកម្លាំងដើម្បីជំនួយឧបត្ថម្ភបណ្តាគ្រួសារដែលមានជីវភាពក្រលំបាក។ ដោយឡែកក្នុងត្រីមាសទី I នៃឆ្នាំ ២០២៦ ក្លឹបបានកៀរគរអង្ករប្រមាណជាង ១ តោន និងអំណោយ ១៥០ ចំណែកដើម្បីចែកជូនដល់គ្រួសារក្រីក្រទូទាំងឃុំក្នុងឱកាសបុណ្យទាន រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អសកម្មភាពសុខុមាលភាពសង្គម។

លោក ថាច់សន អធិការក្លឹប "៣សកម្ម" ក្នុងជនរួមជាតិខ្មែរឃុំហឹងហូយ ជូនអង្ករដល់គ្រួសារដែលមានជីវភាពជួបលំបាក។

លោក Đặng Văn Bắc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hưng Hội បានវាយតម្លៃថា ក្លឹបនេះបានពង្រីកតួនាទីជាស្នូល ជាស្ពានតភ្ជាប់រវាងរដ្ឋអំនាចភូមិភាគនិងប្រជាជន។ បានដើរតួនាទីយ៉ាងមានប្រសិទ្ធភាពជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល និងប្រជាជន។ “ដោយសារការគាំទ្ររបស់ក្លឹប តម្លៃវប្បធម៌ Khmer ជាច្រើនត្រូវបានអភិរក្ស ទម្រង់ផលិត និងធ្វើអាជីវកម្មក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ​ ហើយទំនុកចិត្តរបស់បងប្អូនប្រជាជន Khmer ចំពោះបក្ស និងរដ្ឋត្រូវបានពង្រឹងកាន់តែខ្លាំងឡើង” លោក Bắc ឱ្យដឹងបន្ថែម។

តាមរយៈសកម្មភាពច្បាស់ប្រាកដ និងជាក់ស្តែង សមាជិករបស់ក្លឹប “៣សកម្ម” ក្នុងជនរួមជាតិ Khmer នៅ Hưng Hội បានដើរតួនាទីយ៉ាងមានប្រសិទ្ធភាពជាអ្នកដឹកនាំសហគមន៍ដ៏គួរឱ្យគោរព  និងបានក្លាយជាស្ពានតភ្ជាប់រវាងសហគមន៍ រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ពង្រឹងសាមគ្គីភាព និងកសាងភូមិភាគឱ្យកាន់តែមានការអភិវឌ្ឍន៍ថែមទៀត៕

Huyền Trang – Anh Tuấn

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។