Thứ năm, 15-10-26 13:09:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមដំណើរការជាមួយកសិករ

Báo Cà Mau អាស្រ័យប្រភពនៃកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី រយៈពេលកន្លង ខេត្ត Cà Mau បានជំនួយឧបត្ថម្ភរាប់ពាន់គ្រួសារ ជាពិសេសគ្រួសារជនរួមជាតិភាគតិចស្តីពីលំនៅឋាន និងជីវភាពរស់នៅ ព្រមទាំងផ្លាស់ប្តូរមុខរបរការងារដើម្បីលើកកម្ពស់ប្រាក់ចំណូល។ ផ្តើមពីកម្មវិធីនោះ ឃុំ Hoà Bình បានផ្សព្វផ្សាយយ៉ាងសម្បូរបែបបណ្តាទម្រង់នៃការរស់នៅ ជួយជីវភាពបងប្អូនប្រជាជនមានលក្ខណៈឈានឡើងជានសន្សឹមៗទៀតផង។

អ្នកស្រី Trần Thị Mỹ Nhân ស្វែងយល់ និងក្តាប់ស្ថានការនៃទម្រង់ផលិតរបស់គ្រួសារបង Danh Hoàng Phương ។

ជាឃុំស្រុកស្រែចម្ការ កសិករឃុំ Hoà Bình ភាគច្រើនផលិតកម្មកសិកម្ម។ សមាគមកសិករឃុំបានបំផុសចលនា "កសិករប្រឡងប្រណាំងផលិត និងជួញដូរពូកែ សាមគ្គីជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាឈានឡើងធ្វើមាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព" និព្រមទាំងឆ្លៀតយកប្រភពកម្លាំង ដើម្បីជួយកសិករអភិវឌ្ឍសេដ្ឋកិច្ច។

អ្នកស្រី Trần Thị Mỹ Thuận ប្រធានសមាគមកសិករឃុំ Hoà Bình បានឱ្យដឹង៖ “សមាគមកសិករឃុំបានបង្កលក្ខណៈអំណោយផលសម្រាប់សមាជិករបស់ខ្លួនទទួលបានប្រភពទុនអនុគ្រោះ។ ក្នុងនោះ សរុបប្រាក់បំណុលដែលបានបុលពីធនាគារគោលនយោបាយសង្គម និងប្រភពមូលនិធិគាំទ្រកសិករឡើងដល់ជាង ៥២ ពាន់លានដុង។ ជាពិសេស សម្រាប់ជនរួមជាតិ Khmer ប្រភពទុននេះបានផ្តល់ការឧបត្ថម្ភយ៉ាងទាន់ពេលវេលាសម្រាប់ខាងទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព ដូចជា៖ ក្លឹបកសិករជំនាញក្នុងការផលិត និងជួញដូរអាជីវកម្ម ទម្រង់ផលិតស្រូវប្រកបដោយសុវត្ថិភាព និងសហករណ៍ដាំបន្លែ ចិញ្ចឹមត្រី។ល។ សមាជិកទាំងឡាយមានភាពរីករាយចំពោះការងាររបស់ខ្លួន ដូច្នេះទម្រង់នេះសម្រេចបានលទ្ធផលល្អ។”

គ្រួសារបង Danh Hoàng Phương ប្រមូលផលត្រីពូជ។

តាំងពីប្រភពកម្លាំងខាងដើមទុន មានទម្រង់ជាច្រើនត្រូវបានអនុវត្ត ដូចជា៖ ទម្រង់ចិញ្ចឹមពពែបង្កាត់ពូជ ចិញ្ចឹមអន្ទង់គ្មានភក់ ចិញ្ចឹមកញ្រ្ចោងននោង ចិញ្ចឹមបង្គាឧស្សាហ៍កម្ម និងទម្រង់ដាំដូងជាដើម។ ក្នុងនោះ ទម្រង់នៃការរស់នៅក៏ត្រូវបានអនុវត្តសម្រាប់សហគមន៍ជនជាតិភាគតិចទាំងអស់ទទួលបានការណែនាំអំពីបច្ចេកទេសកសិកម្មបែបវិទ្យាសាស្ត្រជាមូលដ្ឋានគ្រឹះផងដែរ។ ឧទាហរណ៍ដ៏សំខាន់មួយគឺទម្រង់ដាំឪឡឹករបស់បងស្រី Lý Thị Út នៅភូមិ Thị Trấn B ឃុំ Hoà Bình។ បងស្រី Út បានចែករំលែកថា៖ «អាស្រ័យបានសមាគមកសិករឃុំ Hoà Bình ជំនួយឧបត្ថម្ភដើមទុន ម៉្លោះហើយទើបខ្ញុំមានលក្ខណៈក្នុងការដាំឪឡឹក និងទទួលបានប្រភពចំណូលសមគួរ។ គ្រួសារខ្ញុំមានផ្ទៃដីផលិត ៣ ហិចតាសម្រាប់ដាំបន្លែ និងឪឡឹកឆ្លាស់គ្នាដើម្បីលក់ពេញមួយឆ្នាំ។ មួយឆ្នាំខ្ញុំដាំបាន ៣ រដូវឪឡឹក មួយរដូវទទួលបានប្រាក់ចំណេញចាប់ពី ៣០-៤០ លានដុង»។

អ្នកស្រី Trần Thị Mỹ Nhân (ស្តាំ) អញ្ជើញទស្សនាទម្រង់ដាំឪឡឹករបស់គ្រួសារបងស្រី Lý Thị Út។

លោក Danh Hoàng Phương នៅភូមិ Phước Thạnh I ឃុំ Hoà Bình គឺជាឧទាហរណ៍ដ៏ល្អមួយនៃការប្រើប្រាស់ដើមទុនកម្ចីអនុគ្រោះប្រកបដោយប្រសិទ្ធភាព។ ដោយគ្រួសារមានដីផលិតតិច បង Phương បានក្លាហានជួលដីបន្ថែមដើម្បីវិនិយោគលើការចិញ្ចឹមត្រី។ បង Phương បានចែករំលែកថា “ពីមុន ខ្ញុំក៏បានជួលដីដើម្បីចិញ្ចឹមពូជត្រីដែរ ប៉ុន្តែខ្វះដើមទុន ផ្ទៃដីក៏មានទំហំតូចចង្អៀត ហើយប្រាក់ចំណេញក៏ទាប។ អាស្រ័យទទួលបានការឧបត្ថម្ភប្រភពទុនអនុគ្រោះពីសមាគមកសិករ ខ្ញុំបានជួលផ្ទៃដីជាង ១ ហិកតា ដើម្បីពង្រីកទម្រង់ចិញ្ចឹម។ ដោយសារតែបែបនេះហើយ ប្រាក់ចំណូលក៏បានលំនឹងល្អ រាល់ពេលប្រមូលផលត្រីម្តងៗបានចាប់ពី ១០០ គីឡូក្រាម នឹងទទួលបានប្រាក់ចំណេញពី ៤-៥ លានដុង” បង Phương  ចែករំលែក។

ជាក់ស្តែង ការឧបត្ថម្ភរបស់សមាគមកសិករឃុំ Hoà Bình បានប្រើប្រាស់ប្រភពធនធានពីកម្មវិធីគោលដៅជាតិប្រកបដោយប្រសិទ្ធភាព។ គ្រួសារជនជាតិភាគតិចជាច្រើនបានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្រប ជួយពួកគេមានលក្ខណៈឈានឡើងលំនឹងជីវភាពរស់នៅទៀតផង៕

Thuỳ Liên - Duy Phong

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។