Thứ năm, 15-10-26 13:09:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បំប៉នក្តីស្រឡាញ់ខាងវប្បធម៌ជនជាតិ

Báo Cà Mau ជាមួយល្បឿននៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការអភិរក្សភាសា និងអក្សរសាស្ត្ររបស់ជនជាតិភាគតិចមួយថ្ងៃកាន់តែមានអត្ថន័យជាងពេលណាៗទាំងអស់។ នៅឃុំ Hưng Hội បណ្តាថ្នាក់រៀនអក្សរ Khmer នៅតែបានបន្តជាប្រចាំរៀងរាល់ថ្ងៃ ក្លាយជាកន្លែងបណ្តុះសេចក្តីស្រឡាញ់ចំពោះឫសគល់ផងដែរ ជួយយុវជនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់ និងមានមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។

ដើម្បីបង្កើតចំណាប់អារម្មណ៍សម្រាប់ប្អូនៗសិស្សានុសិស្ស លោកគ្រូ Danh Mong សាលាបឋមសិក្សា Hoàng Hoà Thám ភូមិ Nước Mặn តែងអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបង្កើតវិធីសាស្ត្រក្នុងការបង្រៀន និងរួមបញ្ចូលល្បែងប្រជាប្រិយដែលទាក់ទាញប្អូនៗសិស្សានុសិស្សចូលរួម។

អនុវត្តអនុក្រឹត្យលេខ ៨២ របស់រដ្ឋាភិបាលស្តីពីការបង្រៀន និងរៀនភាសា អក្សរសាស្ត្ររបស់ជនជាតិភាគតិច សាលាបឋមសិក្សាជាច្រើនក្នុងឃុំ Hưng Hội បានដាក់បញ្ចូលភាសា Khmer ចូលក្នុងកម្មវិធីសិក្សាសម្រាប់សិស្សចាប់ពីថ្នាក់ទី ១ ដល់ទី ៥។ មិនត្រឹមតែសិស្ស Khmer ប៉ុណ្ណោះទេ គឺសម្រាប់ប្អូនកូនក្មួយជនជាតិ Kinh ជាច្រើនក៏ចូលរួមយ៉ាងសកម្មផងដែរដើម្បីរៀនបន្ថែមអំពីភាសា ទំនៀមទម្លាប់ និងវប្បធម៌របស់ជនរួមជាតិ Khmer។

សម្រាប់ថ្នាក់រៀនទាំងនោះ ប្អូនៗមិនត្រឹមតែបានស្គាល់នូវតួអក្សរព្យញ្ជនៈ និងការបញ្ចេញសម្លេងប៉ុណ្ណោះទេ ថែមទាំងបណ្តុះមោទនភាពជាតិតាមរយៈមេរៀននីមួយៗទៀតផង។

ប្អូន Sơn Đà Ních សិស្សថ្នាក់ទី ៣A សាលាបឋមសិក្សា Hoàng Hoà Thám ភូមិ Nước Mặn បានចែករំលែកថា៖ «ដោយសារបានរៀនភាសា Khmer ទើបប្អូនអាចនិយាយ និងសរសេរបានយ៉ាងស្ទាត់ជំនាញជាងអំពីភាសាកំណើតរបស់ខ្លួន ហើយថែមទាំងមានមោទនភាពយ៉ាងខ្លាំងដែលបានរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួន»។

ដើម្បីបន្តរក្សាថ្នាក់រៀនទាំងនោះ ទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីគ្រូបង្រៀនភាសាជនជាតិ។ យោងតាមគ្រូបង្រៀន ការបង្រៀន និងរៀនភាសា Khmer នៅតែប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន ដោយសារសិស្សជាច្រើននូវមានកម្រិតខាងភាសា Vệt Nam ម៉្លោះហើយ ខណៈដែលអក្សរ Khmer មានការបញ្ចេញខ្យល់សម្លេង និងការសរសេរប្លែកៗ ដែលងាយនាំឱ្យមានការភាន់ច្រឡំក្នុងអំឡុងពេលរៀន។ លើសពីនេះ សម្ភារៈ និងឧបករណ៍បង្រៀននៅតែខ្វះខាត ទាមទារឱ្យគ្រូបង្រៀនមានការច្នៃប្រតិដ្ឋខាងវិធីសាស្រ្តរបស់ខ្លួន ដើម្បីបង្កើតចំណាប់អារម្មណ៍សម្រាប់សិស្សទាំងឡាយ។

ផ្សារភ្ជាប់ជាមួយការបង្រៀនភាសា Khmer អស់ជាង ២៦ ឆ្នាំ លោក Hứa Si Sô Tha គ្រូបង្រៀនសាលាបឋមសិក្សា Trần Quốc Toản មានប្រសាសន៍ថា៖ “អក្សរ Khmer មានប្រព័ន្ធសរសេរដ៏សម្បូរបែប និងចម្រុះ ដូច្នេះគ្រូបង្រៀនត្រូវតែណែនាំសិស្សពីកម្រិតសាមញ្ញរហូតដល់កម្រិតខ្ពស់ ដើម្បីធ្វើឱ្យប្អូនៗងាយស្រួលរៀន។ អ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តបំផុតនោះគឺថា សិស្សកាន់តែចូលចិត្តរៀនភាសា Khmer ហើយមានភាពរីករាយក្នុងមេរៀននីមួយៗទៀតៀង។ ការអភិរក្សអក្សរ Khmer មិនត្រឹមតែរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជួយយុវជនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់អំពីប្រភពដើមរបស់ជនជាតិខ្លួនទៀតផង”។

ប្អូនៗ សាលាបឋមសិក្សា Trần Quốc Toảnហាត់សរសេរតួអក្សរ។

មិនត្រឹមជាអ្នកបង្រៀនភាសាប៉ុណ្ណោះទេ គ្រូបង្រៀនក៏ទាំងឡាយថែមទាំងបានរួមបញ្ចូលទំនៀមទម្លាប់ ពិធីបុណ្យទាន និងល្បែៈប្រជាប្រិយ Khmer ចូលក្នុងមេរៀនទៀតផង ដើម្បីជួយឱ្យប្អូនៗកាន់តែមានភាពរស់រវើក។ លោក Danh Mong គ្រូបង្រៀនសាលាបឋមសិក្សា Hoàng Hoà Thám បានចែករំលែកថា៖ “ដើម្បីធ្វើឱ្យមានភាពវាទាក់ទាញ ខ្ញុំតែងតែប្រើបច្ចេកវិទ្យាព័ត៌មាន រចនាមេរៀនដែលមើលឃើញ និងរួមបញ្ចូលល្បែងប្រជាប្រិយដើម្បីទាក់ទាញការចូលរួមរបស់សិស្ស”។

ជាមួយជីវិតដ៏មមាញឹកនាពេលបច្ចុប្បន្ននេះ បណ្តាថ្នាក់បង្រៀនអក្សរ Khmer នៅ Hưng Hội នៅតែបន្លើឡើងសូរសព្ទសម្លេងប្អូនៗនាំគ្នាអានតួអក្សរព្យញ្ជនៈ Khmer ជារៀងរាល់ថ្ងៃ។ បើទោះបីជាមានការលំបាកខ្លាំងក៏ដោយ តែអាស្រ័យការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងភាពរីករាយរបស់សិស្សានុសិស្ស ភាសា Khmer នៅតែត្រូវបានថែរក្សានៅតាមសាលារៀន ជាច្រើនទូទាំងខេត្ត រួមចំណែកដល់ការបន្ត និងផ្សព្វផ្សាយវប្បធម៌ជនជាតិ Khmer ដល់មនុស្សជំនាន់ក្រោយៗទៀតផង៕

Kim Trúc - Anh Tuấn

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។