Thứ năm, 15-10-26 13:09:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តាសាលាអន្តេវាសិកត្រៀមជ្រើសសិស្សសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧

Báo Cà Mau អនុវត្តតាមសេចក្តីសម្រេចលេខ ៥៤/២០២៦/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីសេចក្តីកំណត់នៃការបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ជនជាតិភាគតិចស្ថិតក្នុងការជម្រើសសិស្សដើម្បីចូលបន្តសិក្សាតាមបណ្តាសាលាអន្តេវាសិកលើភូមិសាស្ត្រខេត្ត គ្រប់បណ្តាមូលដ្ឋានអប់រំក៏ម្ចាស់ផ្សព្វផ្សាយផែនការជ្រើសសិស្សសម្រាប់ឆ្នាំសិក្សា ២០២៦២-០២៧ផងដែរ។ សេចក្តីសម្រេចនេះត្រូវបានដាក់ចេញដើម្បីធ្វើឱ្យសេចក្តីកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលស្តីពីការរៀបចំ និងប្រតិបត្តិការនៃសាលាជនជាតិអន្តេវាសិកទាំងឡាយ ស្របឱកាសនោះក៏ធានាការជ្រើសសិស្សត្រឹមត្រូវតាមមុខសញ្ញា ភាពយុត្តិធម៌ មានគោលដៅ និងសមស្របទៅនឹងលក្ខខណៈរបស់ភូមិភាគ។

​

ឆ្នាំ​សិក្សា ២០២៦-២០២៧ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi  ជ្រើសសិស្ស​ចំនួន ១០០​ នាក់សម្រាប់​ថ្នាក់​ទី ៦ និង ១០ នាក់​ថ្នាក់​ទី ៧ និង ១០ នាក់​​ថ្នាក់​ទី ៨; និង​ ១០ នាក់​ថ្នាក់​ទី ៩។ សាលា​ត្រូវ​បាន​អនុញ្ញាតឱ្យជ្រើសសិស្សមិនលើសពី ១០% ជា​ជនជាតិ Kinh យោងតាមកូតា​ដែល​បាន​កំណត់។ 

បច្ចុប្បន្ន ខេត្ត Cà Mau មាន​ ៣ សាលាជនជាតិអន្តេវាសិក រួមមាន ២ សាលាកម្រិតសាកលវិទ្យាល័យ និង ១ សាលាអនុវិទ្យាល័យ។ មកទល់ពេលនេះ សាលាទាំឡាយក៏បានបញ្ចប់រាល់ជំហានត្រៀម និងកំពុងអនុវត្តការផ្សព្វផ្សាយជ្រើសសិស្សតាមផែនការ។

លោកគ្រូ Hữu Lý Vui លេខាសម្ព័ន្ធយុវជននៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានឱ្យដឹង៖​ “សម្រាប់បុគ្គលដែលជ្រើសគឺសិស្សជាជនជាតិភាគតិចដែលខ្លួនឬឪពុកម្តាយ និងមេគ្រួសាររបស់ខ្លួនមានរយៈពេលរស់នៅជាប់លាប់ក្នុងតំបន់នោះយ៉ាងហោចណាស់ ៣៦ ខែរហូតដល់ថ្ងៃដាក់ពាក្យ។ លើសពីនេះ សាលាក៏ជ្រើសរើសសិស្សមដែលជាជនជាតិភាគតិចដែលមានចំនួនតិចបំផុតលើភូមិសាស្ត្រខេត្តយោងតាមអនុក្រឹត្យលេខ ៥៧/២០១៧/NĐ-CP របស់រដ្ឋភិបាល។ ទន្ទឹមនិងនោះ សិស្សដែលត្រូវជាជនជាតិ Kinh ដែលរស់នៅជាប់លាប់តាមបណ្តាឃុំ សង្កាត់ជួបលំបាកពិសេសចាប់ពី ៣៦ ខែឡើងទៅនឹងត្រូវបានជ្រើ។ ថ្វីត្បិតតែដូច្នេះ អត្រាសិស្សជាជនជាតិ Kinh នឹងមិនលើសពី ១០០% នៃកូតាជ្រើសថ្មីជារៀងរាល់ឆ្នាំរបស់សាលា”។

សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ឡើងផែនការនឹងជ្រើសសិស្សចំនួន ១៤៥ នាក់សម្រាប់ថ្នាក់ទី ១០ ចែកចេញជា ៤ ថ្នាក់។ ដំណើរការជ្រើសសិស្សត្រូវបានអនុវត្តតាមទម្រង់ជម្រើស។

រួមជាមួយវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau អនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ក៏កំពុងធ្វើការជម្រើសសិស្សសម្រាប់ថ្នាក់ទី ៦ និងបន្ថែមកូតាមួយចំនួនសម្រាប់ថ្នាក់ទី ៧, ៨ និង ៩។ មុខសញ្ញាជម្រើសគឺជាសិស្សដែលបានបញ្ចប់កម្រិតបឋមសិក្សា និងអនុវិទ្យាល័យតាមការកំណត់។ យោងតាមផែនការ សាលានឹងជ្រើសសិស្សចំនួន ១០០ នាក់សម្រាប់ថ្នាក់ទី ៦ និង ១០ នាក់សម្រាប់ថ្នាកទី​៧ និង១០ សម្រាប់ថ្នាក់ទី ៨ និង ១០ នាក់ទៀតសម្រាប់ថ្នាក់ទី ៩ ផងដែរ។ ក្នុងកូតាសរុបដែលបានបែងចែក សាលាត្រូវបានអនុញ្ញាតឱ្យជ្រើសសិស្សមិនលើសពី ១០%​សម្រាប់សិស្សជាជនជាតិ Kinh តាមការកំណត់ជាធរមាន។

ម៉ោងរៀនភាសា Khmer របស់ប្អូនៗអនុវិទ្យាល័យជនជាតិ Danh Thị Tươi។

លោកគ្រូ Hữu Lý Vui បានបន្ថែមទៀតថា៖ បន្ទាប់ពីបញ្ចប់ដំណើរការជ្រើសសិស្ស និងទទួលយកសិស្សដែលបានជម្រើស សាលានឹងរៀបចំការប្រឹក្សា ណែនាំអំពីការជ្រើសរើសការរួមបញ្ចូលគ្នានៃមុខវិជ្ជា និងការរៀនជាក្រុម និងឯកទេសដែលសមស្របទៅនឹងសមត្ថភាព និងចំណុចខ្លាំងរបស់សិស្សម្នាក់ៗ។ មុខវិជ្ជាដែលចាំបាច់ត្រូវតែរៀន​ រួមមាន៖ គណិតវិទ្យា អក្សរសាស្ត្រ ភាសាអង់គ្លេស (tiếng Anh) ប្រវត្តិសាស្ត្រ អប់រំកាយ អប់រំការពារជាតិ និងសន្តិសុខ សកម្មភាពបទពិសោធន៍ - ណែនាំអាជីព និងការអប់រំនៅភូមិភាគ។

ជាមួយការ​រៀបចំ​យ៉ាង​ហ្មត់ចត់​ខាង​សម្ភារៈ បុគ្គលិកគ្រូ​បង្រៀន និង​ផែនការ​ជ្រើសសិស្សរបស់បណ្តាសាលាអន្តេវាសិកទាំងឡាយលើភូមិសាស្ត្រខេត្តកំពុងត្រៀមជាស្រេច​ដើម្បី​ស្វាគមន៍​សិស្ស​សម្រាប់ឆ្នាំ​សិក្សា​ថ្មី ដោយ​បន្ត​អនុវត្ត​ភារកិច្ច​បណ្តុះបណ្តាលប្រភព​ធនធាន​មនុស្ស​នៃតំបន់​ជនជាតិ​ភាគតិច ​រួម​ចំណែក​លើក​កម្ពស់​គុណភាព​អប់រំ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​តាមតំបន់​ជនជាតិ៕

Danh Điệp

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។