Thứ năm, 15-10-26 13:09:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ព្រួតដៃគ្នាថែទាំកុមារ

Báo Cà Mau កុមារគឺជាពន្លកបៃតងនៃអនាគត ជាប្រភពកម្លាំងសម្រាប់ស្នបន្ត និងអភិវឌ្ឍប្រទេសជាតិ។ ដោយយល់បានច្បាស់ពីតួនាទីនោះ ថ្មីៗនេះ សកម្មភាពថែទាំកុមារនិយាយរួម ជាពិសេសកុមារជនជាតិភាគតិច តែងត្រូវបានគ្រប់បណ្តាថ្នាក់ និងភូមិភាគយកចិត្តទុកដាក់ ព្រមទាំងអនុវត្តជាមួយនឹងសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន។

សម្ព័ន្ធយុវជនឃុំ Hưng Hội យបានសហការចម្អិនអាហារជូនប្អូនៗកុមារដែលមានជីវភាពជួបលំបាកលើភូមិសាស្ត្រឃុំ។

ឃុំ Hưng Hội មានជនរួមជាតិរស់នៅច្រើន ដោយមានទាំងអស់ ២.១២២ គ្រួសារ និងចំនួនប្រជាជន ៩.៦២៣ នាក់ ស្មើនឹង ៣៣,០៨% នៃចំនួនប្រជាជនសរុបទូទាំងឃុំ។ ទោះជាយ៉ាងណាក៏ដោយ ជីវភាពគ្រួសារបងប្អូនប្រជាជនជាច្រើននៅតែប្រឈមមុខនឹងការលំបាកខ្លាំង អូសយកតាមនូវការរៀនសូត្រ និងសកម្មភាពរបស់កូនក្មួយក៏ខ្វះខាត។

ដោយយល់ឃើញពីបញ្ហានេះ នាពេលកន្លង សម្ព័ន្ធយុវជនឃុំហឹងហូយបានពង្រីកតួនាទីជាអ្នស្ម័គ្រចិត្ត សកម្មក្នុងការកៀរគរប្រភពធនធានសង្គមយ៉ាងសកម្មដើម្បីគាំទ្រដល់កុមារជនជាតិភាគតិចលើភូមិសាស្ត្រ។ ផ្តើមពីនោះ ក៏មានអាហារូបករណ៍ និងអំណោយរាប់រយចំណែកត្រូវបានផ្តល់ជូនប្អូនៗកុមារ។ បណ្តាសកម្មភាពចម្អិនអាហារ ជួបជុំរដូវវិស្សមកាល រួមទាំងសកម្មភាពកម្សាន្តសប្បាយផ្សេងៗសម្រាប់ប្អូនកុមារក៏ត្រូវបានចាត់តាំងឡើងជាប្រចាំ នាំមកនូវក្តីសប្បាយរីករាយ និងបង្កើនកម្លាំងក្នុងការសិក្សារៀនសូត្រ និងការខិតដើម្បីភាពជោគជ័យរបស់ប្អូនៗកុមារ។

មិនត្រឹមការឧបត្ថម្ភគាំទ្រផ្នែកសម្ភារៈប៉ុណ្ណោះទេ សម្រាប់ការអប់ខាងបំណិនរស់នៅរបស់ប្អូនៗកុមារនិយាយរួម និងកុមារ Khmer និយាយដោយឡែក ក៏ត្រូវបានគ្រប់បណ្តាគណៈផ្នែកយកចិត្តទុកដាក់យ៉ាងពិសេសផងដែរ។ តាមរយៈការសហការបានល្អរវាងសាលា អង្គការមហាជន និងរដ្ឋអំណាចភូមិភាគ យុទ្ធនាការផ្សព្វផ្សាយជាច្រើនលើក ព្រមទាំងសកម្មភាពយោងតាមប្រធានបទក៏ត្រូវបានរៀបចំឡើង ដោយផ្តោតលើបណ្តាខ្លឹមសារ ដូចជា៖ ការបង្ការ និងប្រយុទ្ធប្រឆាំងអំពើហិង្សានៅសាលារៀន ការរំលោភបំពានលើកុមារ និងបំណិនក្នុងការការពារខ្លួននៅលើបណ្តាញសង្គម។ល។

បង Trần Phạm Hoàng Long លេខសម្ព័ន្ធយុវជនសង្កាត់ Vĩnh Trạch ផ្តល់អំណោយជូនប្អូនៗកុមារ Khmer ដែលមានជីវភាពជួបលំបាកក្នុងទិវាចេញយុទ្ធនាការអនុវត្ត “ប្រជាចលនាឆ្លាតវៃ” ឆ្នាំ២០២៦។

បង Trần Phạm Hoàng Long លេខាសម្ព័ន្ធយុវជនសង្កាត់ Vĩnh Trạch បានមានប្រសាសន៍ថា៖ “ចូលរួមជាមួយខែសកម្មភាពសម្រាប់កុមារឆ្នាំ២០២៦ ក្រោមប្រធានបទ “កុមាររីករាយ សុវត្ថិភាព និងរឹងមាំឈានចូលយុគសម័យឌីជីថល” អង្គភាពនេះក៏បានធ្វើការសម្របសម្រួលសកម្មភាពជាក់ស្តែងជាច្រើនផងដែរ។ ក្នុងនោះ សំខាន់គឺផ្តោតលើការផ្សព្វផ្សាយអំពីចំណេះដឹងស្តីពីការការពារសុខភាពស្មារតីជូនប្អូនៗកុមារ កសាងទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យាដែលមានសុវត្ថិភាព និងមានទំនួលខុសត្រូវ ទន្ទឹមនិងនោះរៀបចំបំណិនខាងការបង្ការ និងប្រយុទ្ធប្រឆាំងជាមួយករណីរំលោភបំពាន ប្រើអំពើហិង្សា និងបង្ករបួស”។

ការថែទាំកុមារ ជាពិសេសកុមារនៅតាមតំបន់ជនជាតិភាគតិច មិនមែនជាភារកិច្ចនៃការទទួលខុសត្រូវទាំងស្រុងរបស់បុគ្គលណាម្នាក់នោះទេ គឺតម្រូវឱ្យមានការរួមកម្លាំងគ្នារបស់សង្គមទាំងមូលផងដែរ។ នៅពេលដែលកុមារគ្រប់រូបត្រូវបានមើលថែ ការពារ និងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍរួម នេះបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ភូមិភាគ និងប្រទេសជាតិនាពេលអនាគតទៀតផង៕

Trung Kiên

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។