Thứ năm, 15-10-26 13:09:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ថ្នាក់រៀនសម្រាប់អភិរក្សវប្បធម៌ជនជាតិ

Báo Cà Mau ពេលដែលឈានដល់រដូវវិស្សមកាលម្តងៗ ក៏ជារយៈពេលដែលបានឮនូវសូរសម្លេងអានព្យញ្ជនៈ Khmer របស់ប្អូននៅឃុំ Hồ Thị Kỷ បានបន្លើឡើងដែរ។ ជាច្រើនឆ្នាំកន្លងមកហើយ ថ្នាក់រៀននេះបានក្លាយជាសសៃនៃវប្បធម៌សម្រាប់ការបំប៉ន និងថែរក្សាភាសា និងអក្សសាស្ត្រ Khmer សម្រាប់បញ្ញវន្តគ្រប់ជំនាន់ផងដែរ។

ការខិតខំបង្រៀនអក្សរ គឺជាវិធីសាស្ត្រមួយសម្រាប់ព្រះពហុសូត្រ Danh Béo បណ្តុះខាងវប្បធម៌ជនជាតិក្នុងប្អូនៗកុមារផងដែរ។

រដូវវិស្សមកាលឆ្នាំនេះ ឃុំ Hồ Thị Kỷ មាន ២ ថ្នាក់បង្រៀនអក្សរ Khmer គឺនៅវត្តជ្រុងខ្មែរ (Rạch Giồng) ១ ថ្នាក់ និងភូមិ Cây Khô ១ ថ្នាក់។ នៅវត្តជ្រុងខ្មែរ (Rạch Giồng) សព្វថ្ងៃមានសិស្ស ៦០ នាក់កំពុងរៀនអក្សរ Khmer។ ដើម្បីធានាប្អូនៗបានយល់ និងចេះសរសេរអក្សរ Khmer ព្រះសង្ឃទាំងឡាយតែងខិតខំកែលម្អវិធីសាស្រ្តបក្នុងការង្រៀនរបស់ខ្លួន។

ព្រះតេជគុណ Danh Béo ព្រះពហុសូត្រវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) មានសង្ឃដីការ៖ «រដូវវិស្សមកាលឆ្នាំនេះ អាត្មានឹងបង្កើនកម្មវិធីក្នុងការបង្រៀនច្រើនជាឆ្នាំមុនបន្តិចផងដែរ។ ដោយផ្តោតលើសៀវភៅសិក្សាថ្នាក់ទី ២ និងទី ៣ អាត្មានឹងធ្វើបច្ចុប្បន្នភាពវាជាមួយវាក្យសព្ទដោយផ្តើលើភាពជាក់ស្តែង ដើម្បីជួយប្អូនៗពង្រីកវាក្យសព្ទ និងយល់កាន់តែច្បាស់អំពីមេរៀន។ ក្រៅពីការសរសេរ អាត្មានឹងបញ្ចូលការបង្រៀនប្ងូនៗអំពីសុជីវធម៌ វប្បធម៌ របៀបនិយាយស្តីឱ្យបានគួរសម រហូតដល់របៀបទំនាក់ទំនងជាមួយមនុស្សចាស់តាមរបៀបដែលសមស្របទៅនឹងប្រពៃណី Khmer»។

ប្អូន Nguyễn Hồng Nhẫn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ បានចែករំលែកដោយក្តីរំភើបថា៖ «នេះជាឆ្នាំទីពីរដែលប្អូនបានចូលរួមថ្នាក់នេះ។ កាលពីឆ្នាំមុន ប្អូនបានរៀនព្យញ្ជនៈ ស្រះ អក្ខរាវិរុទ្ធ និងរៀនសរសេរ។ ឆ្នាំនេះ ប្អូនចង់បន្តរៀនដើម្បីទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ជាតិរបស់ខ្លួន ព្រមទាំងបង្កើនចំណេះដឹងដើម្បីជួយឱ្យប្អូនអាចអានភាសា Khmer បានយ៉ាងស្ទាត់ជំនាញ»។

នៅថ្ងៃបើកថ្នាក់សម្រាប់ឆ្នាំសិក្សាថ្មីនៅវត្តជ្រុងខ្មែរ អនុសេនីយ៍ទោ Danh Thanh The អនុលេខាសាខាសម្ព័ន្ធយុវជនសន្តិសុខផ្ទៃក្នុងនៃនគរបាលខេត្ត Cà Mau រួមជាមួយសមាជិក សមាជិការ និងសម្ព័ន្ធយុវជនឃុំបានផ្តល់ជូនសៀវភៅ ១ ពាន់ក្បាលសម្រាប់ប្អូនៗថ្នាក់អក្សរ Khmer រដូវវិស្សមកាល។ នេះមិនត្រឹមជាអំណោយខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការឧបត្ថម្ភខាងកម្លាំងចិត្ត និងក្តីសង្ឃឹមពីអ្នកជំនាន់មុនមានចំពោះប្អូនៗកុមារផងដែរ។

លើសពីនេះ គម្រោង «សួនច្បារនៃការសាមគ្គី» ជាមួយនឹងដើមទន្លាប់ ២០ គុម្ព ដែលត្រូវបានដាំដោយយុវជន ក៏បានបញ្ជាក់ដែរថា៖ យុវជន Khmer សព្វថ្ងៃនេះមិនត្រឹមតែខិតខំក្នុងការងាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងនាំមុខគេក្នុងការអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណជនជាតិផងដែរ។

ឆ្នាំនេះ ថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) មានប្អូនៗចូលរួមប្រមាណ ៦០ នាក់។

អនុសេនីយ៍ទោ Danh Thanh The បានចែករំលែកថា៖ «កើត និងធំដឹងក្តីនៅភូមិនេះ ខ្ញុំតែងតែមានបំណងចង់ចូលរួមចំណែកដល់ភូមិស្រុក និងបងប្អូនជនរួមជាតិរបស់ខ្លួនតាមដែលខ្លួនអាចធ្វើបាន។ តាមរយៈសកម្មភាពនេះ ខ្ញុំសង្ឃឹមថានឹងជំរុញទឹកចិត្តប្អូនៗសិស្សានុសិស្សបន្ថែមទៀតឱ្យចូលរួមថ្នាក់រៀនភាសា Khmer ដើម្បីរួមចំណែកថែរក្សាភាសា និងអក្សរជាកេមរតកវប្បធម៌ Khmer។ ចំពោះទម្រង់ «សួនច្បារនៃការសាមគ្គី» បណ្តាដើមទន្លាប់មួយដើមៗដែលបានដាំមិនត្រឹមតែធ្វើឱ្យទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចំណងមិត្តភាព និងភាពស្និទ្ធស្នាលរវាងសមាជិកសម្ព័ន្ធយុវជន វត្តអារាម និងប្រជាជនក្នុងតំបន់ផងដែរ។ វាបង្ហាញពីសារនៃការសាមគ្គីភាព រួមគ្នាដើម្បីថែរក្សាការពារបញ្ញវន្តជំនាន់ក្រោយ និងចូលរួមកសាងមាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿងតទៅអនាគត”។

រដូវវិស្សមកាលម្តងៗ គ្រូ និងសិស្សនៅតាមភូមិស្រុកតែងជួបជុំគ្នា ដើម្បីរួមកម្លាំងគ្នាថែរក្សានូវភាសា និងអក្សរសាស្ត្រ សម្រាប់ជាអណ្តាតភ្លើងនៃវប្បធម៌ប្រពៃណីជាតិក្លាយជាពន្លឺដ៏ភ្លឹស្វាងចាប់ពីថ្ងៃនេះរហូតដល់អនាគត៕

Trịnh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។