Thứ năm, 15-10-26 13:09:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដាស់ក្តីប្រាថ្នានៃការឈានឡើង

Báo Cà Mau នូវមានត្រឹម ៧ គ្រួសារក្រក្នុងណោម ៤៤៩ នៃគ្រួសារ Khmer ក្នុងនោះមានប្រមាណជិត ១៨០ គ្រួសារដែលមានលក្ខណៈឈានឡើងជីវភាពធូរធា។ សម្រាប់ចំនួនលេខទាំងនេះ គឺជាភស្តុតាងមួយនៃការផ្លាស់ប្តូរជីវភាពរស់នៅ និងផ្នត់គំនិតក្នុងការផលិតរបស់បងប្អូនប្រជាកសិករ Khmer នៅសង្កាត់ Láng Tròn។

ផ្តើមពីប្រភពនៃការឧបត្ថម្ភរបស់រដ្ឋ និងការខិតខំផ្ទាល់ខ្លួន គ្រួសារលោក Thạch Minh Đức នៅអនុសង្កាត់លេខ ១៧ សង់បានផ្ទះថ្មីមួយខ្នងយ៉ាងធំទូលាយស្អាតផងដែរ។

ដោយមាន ៣,៩%នៃចំនួនគ្រួសារ Khmer សង្កាត់ Láng Tròn បានផ្សព្វផ្សាយយ៉ាងព្រមៗគ្នាជាមួយបណ្តាគោលនយោបាយជនជាតិ មានដូចជា៖ ឧបត្ថម្ភវិស័យសិក្សាអប់រំ ថែទាំសុខភាព បង្កើតការងារធ្វើ និងឱ្យបុលប្រាក់អាទិភាព ជួយគ្រួសារក្រីក្រ និងគ្រួសារជួបលំបាកទាំងឡាយក្លាហានក្នុងការវិនិយោគ​លំនឹងជីវិតរស់នៅ។

ដោយមានដីត្រឹម ១ កុងប៉ុណ្ណោះដែលឪពុកម្តាយបានចែកឱ្យនូវពេលដែលចេញរស់នៅដោយឡែក ប្តីប្រេះពន្ធលោក Thạch Minh Đức នៅអនុសង្កាត់លេខ ១៧ ត្រូវប្រកបគ្រប់មុខរបរការងារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយបានរដ្ឋជំនួយឧបត្ថម្ភសង់ផ្ទះមួយខ្នង ជួយប្តីប្រពន្ធលោកស្ងប់ចិត្តសម្រាប់ពលកម្មផលិត លោកបានទៅធ្វើកម្មករជាងសំណង់ ច្រូតស្រូវ ដើម្បីសន្សំប្រាក់ផ្តួចផ្តើមសេដ្ឋកិច្ចគ្រួសារ។ យោងតាមលោក Đức ការជំនួយឧបត្ថម្ភរបស់រដ្ឋគឺមានភាពជាក់ស្តែងខ្លាំងណាស់ និងសំខាន់ខ្លាំងណាស់ ប៉ុន្តែទីបំផុត ការខិតខំពលកម្មផលិតដើម្បីឈានឡើង និងឆន្ទៈរួចចាកពីភាពក្រីក្រដោយខ្លួនឯងផងដែរ។

ក៏នៅអនុសង្កាត់លេខ ១៧ ដូចគ្នា អ្នកមីង Sơn Thị Phép ធ្លាប់ជាគ្រួសារក្រលំបាក មុខរបរប្រចាំគឺស៊ីឈ្នួល។​ ខណៈពេលដែលគ្រួសារបានបុលប្រាក់ពីធនាគារគោលនយោបាយសង្គមដើម្បីឱ្យកូនទាំង ២ នាក់របស់ខ្លួនចេញទៅធ្វើការនៅប្រទេស Nhật Bản។ អាស្រ័យការខិតខំព្យាយាម ប្រាក់ដែលទទួលបានពីកូនៗផ្ញើឱ្យក៏បានជួយគ្រួសារអ្នកមីងសងអស់បំណុល ព្រមទាំងមានលក្ខណៈកែជួសជុលផ្ទះទៀតផង។ ក្រៅពីនោះ អ្នកមីង Phép ថែមទាំងបានឆ្លៀតយកផ្ទៃដីដើម្បីចិញ្ចឹមសត្វតាមខ្នាតតូច និងដាំអំពៅ បង្កើតប្រាក់ចំណូលនឹងនរផងដែរ។

ប្រភពទុនឥណទានគោលនយោបាយបានក្លាយជាទីបង្អែកដ៏សំខាន់ជួយគ្រួសារអ្នកមីង Sơn Thị Phép សន្សឹមៗរួចចាកក្រ។

មិនត្រឹមតែចំពោះគ្រួសារតូចៗប៉ុណ្ណោះទេ ការចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងរីករាលដាលកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជន Khmer នៅ Láng Tròn។ ក្រៅពីសហករណ៍ដែលកំពុងបង្កើតការងារសម្រាប់កម្មករក្នុងស្រុក គ្រួសារជាច្រើនកំពុងខ្ចីប្រាក់ដើមទុនយ៉ាងក្លាហានដើម្បីពង្រីកការផលិត បញ្ជូនកូនៗរបស់ខ្លួនឱ្យទៅបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទៅធ្វើការនៅបរទេស ដើម្បីរកបានប្រាក់ចំណូលកាន់តែប្រសើរឡើងជាសន្សឹមៗផងដែរ។

លោក Nguyễn Nam Duy អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Láng Tròn បានឱ្យដឹង៖ ការយល់ដឹងរបស់ប្រជាជនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយលែងពឹងផ្អែកលើជំនួយពីអ្នកដទៃទៀតហើយ គឺតែងម្ចាស់ការខិតខំឈានឡើងដោយកម្លាំងខ្លួនឯង។ បច្ចុប្បន្ន គ្រួសារ Khmer ប្រហែល ៤០% បានក្លាយជាគ្រួសារធូរធារ ទូទាំងសង្កាត់មានត្រឹម ៧ គ្រួសារក្រីក្រប៉ុណ្ណោះ។ រដ្ឋអំណាចភូមិភាគកំពុងផ្តោតលើការអនុវត្តដំណោះស្រាយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ក្នុងគោលបំណងលុបបំបាត់ភាពក្រីក្រស្ថិរភាពក្នុងជនរួមជាតិភាគតិច៕

Nguyễn Đào - Chí Thức

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។