Thứ bảy, 29-8-26 02:29:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ម្ចាស់ការបង្ការប្រឆាំងជំងឺគ្រុនឈាម

Báo Cà Mau យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺខេត្ត Cà Mau ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ ចំនួនករណីកើតជំងឺគ្រុនឈាមបានកើនឡើង ៣,៥ ដងប្រៀបទៅនឹងឆ្នាំមុន ដោយមានអ្នកត្រូវបាត់បង់ជីវិត ១ ករណីផងដែរ។ ក្នុងស្ថានភាពដែលមានភ្លៀងធ្លាក់ខ្លាំង ហានិភ័យនៃការកើតជំងឺនេះនៅតែមានជាប្រចាំ។

រថយន្តផ្សព្វផ្សាយចល័តដល់តាមតំបន់ប្រជុំជន។

ជំងឺគ្រុនឈាមគឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់មួយ ដែលជារឿយៗកើនឡើងក្នុងរដូវវស្សា។ ជំងឺនេះអាចកាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យមានផលវិបាក និងអាចបណ្តាលឱ្យស្លាប់បាត់បង់ជីវិតបាន ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺនេះ ភ្នាក់ងារគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងសាធារណជនកំពុងអនុវត្តវិធានការយ៉ាងសកម្ម ដើម្បីគ្រប់គ្រងប្រភពនៃការឆ្លង និងការពារសុខភាពសហគមន៍។

នៅឃុំ Hồng Dân កម្មាភិបាលគ្រូពេទ្យទាំងឡាយបានសហការជាមួយផ្នែកសមត្ថកិច្ច និងអង្គការមហាជនដើម្បីបង្កើនការផ្សព្វផ្សាយ ណែនាំប្រជាជនអំពីការបង្ការជំងឺ ផ្តើមពីនោះ ក៏ជំរុញខ្លាំងខ្លាការអនាម័យបរិស្ថាន ពិនិត្យប្រភពទឹកដកដែលងាយកើតមានសត្វឃ្វិចខ្វង់ ឬក៏លែងត្រីក្រឹមសម្រាប់សម្លាប់សត្វមូសដែលជាមុខសញ្ញាចម្លងមេរោគ។

លោកស្រី Huỳnh Thanh Diệp នាយករងនៃដំណាក់សុខាភិបាលឃុំ Hồng Dân បានឱ្យដឹង៖ “ដំណាក់សុខាភិបាលឃុំតែងបង្កើនការពិនិត្យមេរោគឆ្លង សហការជាមួយបុគ្គលោកពេទ្យនៅតាមបណ្តាភូមិ ព្រមទាំងសហការីផ្នែកខាងសុខាភិបាលដើម្បីផ្សព្វផ្សាយ ចលនាបងប្អូនប្រជាជនឱ្យម្ចាស់ការអនុវត្តរាល់បណ្តាវិធានការបង្ការជំងឺ។ ទន្ទឹមនិងនោះ ចាត់តាំងឃោសនាតាមប្រព័ន្ធឧឃោសនៈសទ្ទចល័តតាមដងផ្លូវ និងតំបន់ប្រជុំជន”។

ចាប់តាំងពីដើមឆ្នាំមក ឃុំ Hồng Dân បានកត់ត្រាករណីកើតជំងឺគ្រុនឈាមចំនួន ៤ ករណី និងការផ្ទុះឡើងចំនួន ៣ ករណី។ វិស័យសុខាភិបាលបានណែនាំប្រជាជនឱ្យចំណាយពេលយ៉ាងហោចណាស់ ១០ នាទីក្នុងមួយសប្តាហ៍ដើម្បីពិនិត្យមើលកន្លែងរស់នៅរបស់ខ្លួន កម្ចាត់ដង្កូវទឹក គ្របធុងទឹកឱ្យជិត រក្សាអនាម័យបរិស្ថាន និងស្វែងរកការព្យាបាលពីគ្រូពេទ្យប្រសិនបើមានការសង្ស័យថាកើតមានជំងឺនេះ។

លោក Nguyễn Văn Sỹ នៅភូមិ Ninh Thạnh II បានចែករំលែកថា៖ “យោងតាមការផ្សេព្វផ្សាយ គ្រួសារខ្ញុំតែងយកចិត្តទុកដាក់ក្នុងការអនាម័យបរិស្ថានជុំវិញខ្លួន អ្នករាល់គ្នាក្នុងសង្គមគ្រួសារសុទ្ធតែអនុវត្តយ៉ាងត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យដើម្បីបង្ការជំងឺ”។

កំទេចទីតាំងដែលមានសត្វមូសបង្កាត់ពូជជាប្រចាំក្នុងគ្រួសារគឺជាដំណោះស្រាយដ៏សាមញ្ញ មានប្រសិទ្ធភាព និងសន្សំសំចៃសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាមផងដែរ។ នៅពេលដែលប្រជាពលរដ្ឋម្នាក់ៗបានកំទេចដង្កូវទឹក និងរក្សាអនាម័យបរិស្ថានយ៉ាងសកម្ម ហានិភ័យនៃការផ្ទុះឡើងនៃជំងឺនឹងត្រូវបានគ្រប់គ្រងបានកាន់តែល្អប្រសើរ។

កម្មាភិបាលគ្រូពេទ្យឃុំហុងយឹន ចូលរួមផ្សព្វផ្សាយ ផ្តល់ខិតប័ណ្ណ និងណែនាំប្រជាជនអនុវត្តវិធីសាស្ត្រក្នុងការបង្ការជំងឺ។

ចូលរួមអំណរទិវាអាស៊ានបង្ការ និងប្រឆាំងជំងឺគ្រុនឈាមឆ្នាំ២០២៦ គ្រប់បណ្តាភូមិភាគទាំងឡាយបានរៀបចំចេញយុទ្ធនាការដោយមានច្រើនសកម្មភាពជាក់ស្តែងដើម្បីលើកកម្ពស់ចំណេះដឹងសហគមន៍ និងផ្លាស់ប្តូរទង្វើ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការបង្ការ និងប្រឆាំងជំងឺរាតត្បាត។

សរុបករណីកើតជំងឺគ្រុនឈាមរបស់ខេត្ត សង្កាត់ An Xuyên មាន ៨១ ករណី។ គណៈកម្មាធិការប្រជាជនសង្កាត់បានធ្វើការអំពាវនាវសល់គ្រប់បណ្តាស្ថប័ន អង្គភាពនានា សាលារៀន ដំណាក់សុខាភិបាល និងប្រជាជនដើម្បីរួមដៃគ្នាបង្ការជំងឺ ទន្ទឹមនិងនោះក៏ពង្រីកតួនាទីរបស់សិស្សានុសិស្ស សមាជិកយុវជន ក្នុងការផ្សព្វផ្សាយចំណេះដឹងដល់គ្រួសារទាំងឡាយផងដែរ។

“គ្មានដង្កូវទឹក គ្មានជំងឺគ្រុនឈាម និងវីរុស Zika” និងបង្ការជំងឺផ្តើមពីគ្រួសារនីមួយៗគឺជាការការពារសុខភាពសម្រាប់សហគមន៍ផងដែរ” នេះមិនត្រឹមជាពាក្យស្លោកសម្រាប់ការផ្សព្វផ្សាយដើម្បីអំណរទិវាអាស៊ានបង្ការ និងប្រឆាំងជំងឺគ្រុនឈាមឆ្នាំ២០២៦នោះទេ ថែមទាំងជាការអំពាវនាវដល់អ្នករាល់គ្នាដើម្បីព្រួតដៃការពារសុខភាពផ្ទាល់ខ្លួន សង្គមគ្រួសារ និងសហគមន៍ផងដែរ៕

Thanh Hải - Hoàng Đặng

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

អត្ថន័យនៃ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នៅឃុំ Hưng Hội

ឃុំ Hưng Hội មានប្រជាជនជាង ៣០% ដែលជាជនរួមជាតិ Khmer គឺជាឃុំមួយក្នុងចំណោមឃុំដែលជួបលំបាកបំផុតរបស់ខេត្ត។ យល់ច្បាស់អំពីស្ថានភាពរបស់ប្រជាជន ជាមួយនិងទិសស្លោក "ប្រើប្រាស់ជំនាញដើម្បីបម្រើសហគមន៍" សម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានរៀបចំយុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" ក្រោមប្រធានបទ "សេចក្តីស្រឡាញ់មាតុភូមិ - បន្តឆ្ពោះទៅកាន់អនាគត"។

ជំនួយការអប់រំតាមរយៈកម្លាំងសហគមន៍

នៅឃុំ Phong Hiệp សកម្មភាពយកចិត្តទុកដាក់ខាងបុព្វហេតុនៃការអប់រំមិនត្រឹមតែស្ថិតក្នុងវិសាលភាពរបស់សាលារៀនតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាការទទួលខុសត្រូវរួមគ្នានៃប្រព័ន្ធនយោបាយ និងសហគមន៍ទាំងមូលទៀតផង។ ដោយមានការឧបត្ថម្ភពីគ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ វិស័យអប់រំ សមាគមជំរុញការសិក្សា ក៏ដូចជាសង្គមគ្រួសារ និងសប្បុរសជនជាដើម សិស្សដែលមានជីវភាពជួបលំបាកជាច្រើនត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីបន្តចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនក្នុងការរៀនសូត្រផងដែរ។

«ចំណតបៃតង» ចូលរួមការពារបរិស្ថាន

កម្មវិធី «គម្រោងចំណតបៃតង - ប្តូរសំរាមយកអំណោយ ជំនួយការសិក្សា» ឆ្នាំ ២០២៦ ដែលរៀបចំដោយសម្ព័ន្ធយុវជនឃុំ Vĩnh Lợi ក៏បានពង្រីកតួនាទីជាអ្នកស្ម័គចិត្តនៃយុវជនក្នុងការការពារបរិស្ថាន ជាមួយគ្នានោះដែរក៏ប្រមូលផ្តុំប្រភពនៃការឧបត្ថម្ភសិស្សសាលាដែលមានជីវផាពជួបលំបាកមុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។

នាំយកអក្សរទៅកាន់ភូមិស្រុក

រដូវវិស្សមកាល នៅពេលដែលផ្កាត្រសេកបញ្ចេញពណ៌ក្រហមឆ្អៅ ក៏ជាពេលដែលសម្លេងដ៏ស៊ាំពីវត្តអារាម Khmer បានបន្លឺឡើង។ នោះគឺសម្លេងអានមេរៀនរបស់កុមារាកុមារី ឆ្លុះបញ្ចាំងពីសម្រស់វប្បធម៌ប្រពៃណីដែលជនរួមជាតិ Khmer បានថែរក្សាមកអស់ច្រើនជំនាន់។ ប៉ុន្តែនៅភូមិ Phước Thọ Tiền ឃុំ Vĩnh Phước រឿងរ៉ាវនៃតួអក្សរធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយជាង ១០ គីឡូម៉ែត្រ ដើម្បីទៅដល់ប្អូនកុមារបានក្លាយជាការបំផុសគំនិត និងជាកម្លាំងចលករសម្រាប់ដំណើរថែរក្សាសម្រស់វប្បធម៌របស់ជនរួមជាតិទៀតផង។

គំនិតគោលនយោបាយនៃស្ថិតិថ្មី

ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៦ ច្បាប់ស្ថិតិឆ្នាំ ២០០២៥ នឹងមានអនុមភាពជាផ្លូវការ ដោយជំនួសច្បាប់ស្ថិតិឆ្នាំ ២០០៣ បន្ទាប់ពីការអនុវត្តអស់េយៈកាលជាង ២០ ឆ្នាំ។ នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់គោលនយោបាយនៃស្ថិតិរបស់ប្រទេសយើងទាំងខណៈពេលដែលផ្លាស់ប្តូរពីផ្នត់គំនិត "ផែនការគ្រួសារ" ទៅជា "ស្ថិតិ និងការអភិវឌ្ឍ" ដោយយកស្ថិតិធ្វើជាមណ្ឌល ដោយគោលបំណងលើកកម្ពស់គុណភាពស្ថិតិ សម្របខ្លួនទៅនឹងភាពចាស់ជរានៃប្រជាជន និងបង្កើតកម្លាំងពលកម្មប្រកបដោយចីរភាពសម្រាប់ពេលអនាគត។

ថែទាំសុខភាពបឋមបានល្អជូនប្រជាជន

រាល់ពេលចាក់វ៉ាក់សាំងម្តងៗ បងស្រី Sơn Thị Ra Ty នៅអនុសង្កាត់ Biển Đông B តែងនាំកូនរបស់ខ្លួនទៅកាន់ដំណាក់សុខាភិបាលសង្កាត់ Hiệp Thành តាមកាលវិភាគ។ សម្រាប់បងស្រី ការពិនិត្យតាមដានសុខភាពរបស់កូនៗនៅក្នុងស្រុកគឺមានភាពងាយស្រួលខ្លាំងណាស់ និងធានាបាននូវទំនុកចិត្ត ព្រោះអីមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលតែងអស់ពីចិត្តជួយណែនាំ និងតាមដានបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះក៏ជាអារម្មណ៍ដ៏ល្អទូទៅសម្រាប់មនុស្សជាច្រើនផងដែរ ដោយសារការថែទាំសុខភាពនៅថ្នាក់មូលដ្ឋានកំពុងឆ្លើយតបល្អតាមតម្រូវការនៃការថែទាំសុខភាពបឋមកាន់តែខ្លាំងឡើង។

៣៤ ឆ្នាំនៃថ្នាក់រៀនរដូវវិស្សមកាលដោយមិនគិតប្រាក់

នៅពេលដែលរដូវវិស្សមកាលមកដល់ សូរសម្លេងសត្វរៃស្រែកអឹងកងពេញភូមិស្រុក ក៏ជាពេលដែលវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội បន្លើឡើងនូវសូរសម្លេងអានតួអក្សរ Khmer ផងដែរ។ អស់រយៈពេល ៣៤ ឆ្នាំមកហើយ ថ្នាក់រៀនឥតគិតថ្លៃនេះគឺជាទីតាំងមួយដើម្បីថែរក្សាភាសា និងអក្សរសាស្ត្រ Khmer ដើម្បីបំពេញនូវក្តីស្រឡាញ់ចំពោះឫសសម្រាប់បញ្ញវន្តគ្រប់ជំនាន់។