Thứ bảy, 29-8-26 04:36:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពរស់ថ្មីផ្តើមពីរដ្ឋអំណាចមូលដ្ឋានដែលជិតស្និទ្ធប្រជាជន

Báo Cà Mau អនុវត្តគោលនយោបាយរៀបចំភូមិឡើងវិញ ដើម្បីសម្រួលអង្គការចាត់តាំងក្បាលម៉ាស៊ីនរដ្ឋ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមូលដ្ឋាន ឃុំ Đông Hải បានរៀបចំភូមិឡើងវិញចំនួន ១៦ ភូមិ ហើយនៅសល់ ១៤ ភូមិ ដោយទទួលបានការឯកភាពខ្ពស់ពីប្រជាជន។ អង្គការចាត់តាំងក្បាលម៉ាស៊ីនមូលដ្ឋានក៏ប្រញ៉ាប់ពង្រឹងការចាត់តាំងទាំងស្រុងដើម្បីដំណើរការទៅយ៉ាងរលូន។

ប្រព័ន្ធគ្រប់គ្រងរដ្ឋអំណាចមូលដ្ឋានឃុំដុងហាយ បង្កើនគុណភាពខាងសេវាកម្ម ដោយស្រ័យការងារបែបបទបានយ៉ាងឆាប់រហ័សជូនប្រជាជន។

លោក Kim Hưng ជនជាតិ Khmer នៅភូមិលេខ ២ បានចែករំលែកថា ចាប់តាំងពីពេលដែលលោកទទួលបានព័ត៌មានអំពីគោលនយោបាយរៀបចំភូមិឡើងវិញ គ្រួសារលោកក៏បានស្ម័គ្រចិត្តគាំទ្រខ្ពស់ ពីព្រោះការធ្វើសម្រិតសម្រាំងអង្គការចាត់តាំងនឹងជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កលក្ខណៈដើម្បីកម្មាភិបាលមូលដ្ឋានកាន់តែជិតស្និទ្ធនឹងប្រជាជន និងភ្ជាប់ទំនាក់ទំនងជាមួយតំបន់ផងដែរ។

យោងតាមលោក Trương Hà Giang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Đông Hải ការឯកភាពគ្នារបស់ប្រជាជន ជាពិសេសជនរួមជាតិ Khmer គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តការរៀបចំភូមិឡើងវិញបានយ៉ាងរលូន។ ភូមិភាគបានពង្រឹងការឃោសនា និងការសន្ទនា ដើម្បីជួយប្រជាជនឱ្យយល់អំពីគោលដៅ និងសារៈសំខាន់នៃគោលនយោបាយផងដែរ អាស្រ័យហេតុនេះហើយក៏បង្កើតការឯកភាពក្នុងការអនុវត្តផងដែរ។

ដោយសារតែមានការឯកភាពគ្នាទាំងស្រុង ការប្រគល់ភារកិច្ចរវាងភូមិមួយៗបានដំណើរការទៅយ៉ាងរលូន និងគ្មានការរំខាននោះទេ។ អង្គការចាត់តាំងថ្មីបានធ្វើឱ្យមានស្ថេរភាពយ៉ាងឆាប់រហ័ស និងដំណើរការប្រកបដោយប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីការរៀបចំឡើងវិញ ធានាបាននូវការបម្រើសេវាកម្មជាបន្តបន្ទាប់ជូនបងប្អូនប្រជាជនដោយគ្មានការប៉ះពាល់នោះឡើយ។

នៅតំបន់ជនបទដ៏សុខសាន្តទាំងនេះ ជីវភាពបងប្អូនជនរួមជាតិ Khmer និងប្រជាជនក្នុងតំបន់នៅតែបន្តដូចធម្មតា ជាមួយនឹងរបរធ្វើស្រែចម្ការ ចិញ្ចឹមបង្គា ចិញ្ចឹមកូនសិក្សារៀនសូត្រ និងគិតគូរដល់ជីវភាពគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ភាពរស់ថ្មីមួយកំពុងរីករាលដាល៖ របៀបដែលរដ្ឋអំណាចភូមិភាគបានចូលទៅជិត និងដោះស្រាយកិច្ចការផ្សេងៗក៏មានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ផងដែរ ជួយឱ្យប្រជាជនមានអារម្មណ៍ទទួលយកបាន និងឆាប់រហ័សជាងមុនក្នុងការដោះស្រាយនីតិវិធី ដាក់ពាក្យបណ្តឹង និងសំណើផ្សេងៗជាដើម។

លោក Huỳnh Văn Mú នៅភូមិ Trường Điền បានអះអាងថា រឿងសំខាន់បំផុតគឺការជ្រើសរើកម្មាភិបាលដែលមានគ្រប់សមត្ថភាព ទទួលខុសត្រូវ និងរួសរាយរាក់ទាក់។ ការដាក់ពង្រាយកម្មាភិបាលវ័យក្មេងដែលមានសមត្ថភាព យល់ដឹងពីរបៀបអនុវត្តបច្ចេកវិទ្យា បានជំនួយឱ្យអង្គការចាត់តាំងដំណើរការកាន់តែមានភាពបត់បែនថែមទៀត។

"កាលពីមុន ខណៈពេលដែលមានបញ្ហា ប្រជាជនត្រូវទៅដល់ឃុំ ប៉ុន្តែឥឡូវនេះបញ្ហាជាច្រើនត្រូវបានណែនាំ និងដោះស្រាយយ៉ាងឆាប់រហ័សដោយកម្មាភិបាលភូមិណែនាំតាមរយៈទូរស័ព្ទ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ជួយសន្សំសំចៃពេលវេលា និងថ្លៃធ្វើដំណើរទៀតផង" លោក Mú ឱ្យដឹង។

កម្មាភិបាលឃុំ Đông Hải តែងចុះទៅមូលដ្ឋាន ដើម្បីជួបជុំ​ និងក្តាប់គោលបំណងប្រាថ្នារបស់បងប្អូនប្រជាជនបន្ទាប់ពីការរៀបចំបណ្តាភូមិឡើងវិញ។

ក្រៅពីការផ្លាស់ប្តូរឈ្មោះ ឬព្រំដែនរដ្ឋបាល អ្វីដែលប្រជាជនមានអារម្មណ៍ច្បាស់បំផុតគឺការបង្រួបអង្គការចាត់តាំង បង្កភាពជិតស្និទ្ធជាមួយប្រជាជន និងមានប្រសិទ្ធភាពជាងមុនក្នុងការបម្រើប្រជាជននៃដ្ឋអំណាចមូលដ្ឋាន។ លោក Huỳnh Thanh Hiền នៅភូមិលេខ ៤ បានចែករំលែកថា៖ «នីតិវិធីរដ្ឋបាលជាច្រើនត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដោយសារការអនុវត្តបច្ចេកវិទ្យា។ ដោយគ្រាន់តែមានការហៅទូរស័ព្ទ ឬសារជាអក្សរ ប្រជាជននឹងទទួលបានការណែនាំជាក់លាក់ លែងចាំបាច់រង់ចាំ ឬធ្វើដំណើរច្រើនដងដូចមុនទៀតហើយ។ ប្រតិកម្មរបស់បងប្អូនប្រជាជនក៏ត្រូវបានដោះស្រាយទាន់សភាពការផងដែរ»។

ទូទាំងឃុំ Đông Hải មានគ្រួសារជនជាតិភាគតិចចំនួន ២៨៥ គ្រួសារ រួមទាំងគ្រួសារក្រីក្រ ២ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ១១។ ការជួបបញ្ហាលំបាកធំបំផុតសម្រាប់ប្រជាជនគឺកង្វះដីធ្លីសម្រាប់ផលិត។ រួមជាមួយនឹងការពង្រឹងអង្គការចាត់តាំង ភូមិភាគបានផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅដូចជា៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្លាស់ប្តូរសេវាកម្មការងារទៅជាវិស័យមិនមែនកសិកម្ម។ បង្កលក្ខណៈដើម្បីប្រជាជនទទួលបានប្រាក់កម្ចីអនុគ្រោះ។ និងលើកកម្ពស់ការបញ្ជូនកម្មករទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យា។ ក្នុងពេលជាមួយគ្នានេះ ផ្តោតលើឆន្ទៈនៃការពឹងផ្អែកលើខ្លួនឯង និងសេចក្តីប្រាថ្នាដើម្បីឈានឡើងរបស់បងប្អូនប្រជាជន បានចាត់ទុកនេះជាមូលដ្ឋានគ្រឹះសម្រាប់ការកាត់បន្ថយក្រចីរភាព។

តាមរយៈការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងការផ្លាស់ប្តូរយ៉ាងសកម្មនៃសេវាកម្មរដ្ឋបាល ទំនុកចិត្តរបស់ប្រជាជនលើរដ្ឋអំណាចមូលដ្ឋានកាន់តែកើនឡើង។ នេះគឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ឃុំដុងហាយក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ផងដែរ៕

Nguyễn Đào - Chí Thức

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

អត្ថន័យនៃ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នៅឃុំ Hưng Hội

ឃុំ Hưng Hội មានប្រជាជនជាង ៣០% ដែលជាជនរួមជាតិ Khmer គឺជាឃុំមួយក្នុងចំណោមឃុំដែលជួបលំបាកបំផុតរបស់ខេត្ត។ យល់ច្បាស់អំពីស្ថានភាពរបស់ប្រជាជន ជាមួយនិងទិសស្លោក "ប្រើប្រាស់ជំនាញដើម្បីបម្រើសហគមន៍" សម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានរៀបចំយុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" ក្រោមប្រធានបទ "សេចក្តីស្រឡាញ់មាតុភូមិ - បន្តឆ្ពោះទៅកាន់អនាគត"។

ជំនួយការអប់រំតាមរយៈកម្លាំងសហគមន៍

នៅឃុំ Phong Hiệp សកម្មភាពយកចិត្តទុកដាក់ខាងបុព្វហេតុនៃការអប់រំមិនត្រឹមតែស្ថិតក្នុងវិសាលភាពរបស់សាលារៀនតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាការទទួលខុសត្រូវរួមគ្នានៃប្រព័ន្ធនយោបាយ និងសហគមន៍ទាំងមូលទៀតផង។ ដោយមានការឧបត្ថម្ភពីគ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ វិស័យអប់រំ សមាគមជំរុញការសិក្សា ក៏ដូចជាសង្គមគ្រួសារ និងសប្បុរសជនជាដើម សិស្សដែលមានជីវភាពជួបលំបាកជាច្រើនត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីបន្តចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនក្នុងការរៀនសូត្រផងដែរ។

«ចំណតបៃតង» ចូលរួមការពារបរិស្ថាន

កម្មវិធី «គម្រោងចំណតបៃតង - ប្តូរសំរាមយកអំណោយ ជំនួយការសិក្សា» ឆ្នាំ ២០២៦ ដែលរៀបចំដោយសម្ព័ន្ធយុវជនឃុំ Vĩnh Lợi ក៏បានពង្រីកតួនាទីជាអ្នកស្ម័គចិត្តនៃយុវជនក្នុងការការពារបរិស្ថាន ជាមួយគ្នានោះដែរក៏ប្រមូលផ្តុំប្រភពនៃការឧបត្ថម្ភសិស្សសាលាដែលមានជីវផាពជួបលំបាកមុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។

នាំយកអក្សរទៅកាន់ភូមិស្រុក

រដូវវិស្សមកាល នៅពេលដែលផ្កាត្រសេកបញ្ចេញពណ៌ក្រហមឆ្អៅ ក៏ជាពេលដែលសម្លេងដ៏ស៊ាំពីវត្តអារាម Khmer បានបន្លឺឡើង។ នោះគឺសម្លេងអានមេរៀនរបស់កុមារាកុមារី ឆ្លុះបញ្ចាំងពីសម្រស់វប្បធម៌ប្រពៃណីដែលជនរួមជាតិ Khmer បានថែរក្សាមកអស់ច្រើនជំនាន់។ ប៉ុន្តែនៅភូមិ Phước Thọ Tiền ឃុំ Vĩnh Phước រឿងរ៉ាវនៃតួអក្សរធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយជាង ១០ គីឡូម៉ែត្រ ដើម្បីទៅដល់ប្អូនកុមារបានក្លាយជាការបំផុសគំនិត និងជាកម្លាំងចលករសម្រាប់ដំណើរថែរក្សាសម្រស់វប្បធម៌របស់ជនរួមជាតិទៀតផង។

គំនិតគោលនយោបាយនៃស្ថិតិថ្មី

ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៦ ច្បាប់ស្ថិតិឆ្នាំ ២០០២៥ នឹងមានអនុមភាពជាផ្លូវការ ដោយជំនួសច្បាប់ស្ថិតិឆ្នាំ ២០០៣ បន្ទាប់ពីការអនុវត្តអស់េយៈកាលជាង ២០ ឆ្នាំ។ នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់គោលនយោបាយនៃស្ថិតិរបស់ប្រទេសយើងទាំងខណៈពេលដែលផ្លាស់ប្តូរពីផ្នត់គំនិត "ផែនការគ្រួសារ" ទៅជា "ស្ថិតិ និងការអភិវឌ្ឍ" ដោយយកស្ថិតិធ្វើជាមណ្ឌល ដោយគោលបំណងលើកកម្ពស់គុណភាពស្ថិតិ សម្របខ្លួនទៅនឹងភាពចាស់ជរានៃប្រជាជន និងបង្កើតកម្លាំងពលកម្មប្រកបដោយចីរភាពសម្រាប់ពេលអនាគត។

ថែទាំសុខភាពបឋមបានល្អជូនប្រជាជន

រាល់ពេលចាក់វ៉ាក់សាំងម្តងៗ បងស្រី Sơn Thị Ra Ty នៅអនុសង្កាត់ Biển Đông B តែងនាំកូនរបស់ខ្លួនទៅកាន់ដំណាក់សុខាភិបាលសង្កាត់ Hiệp Thành តាមកាលវិភាគ។ សម្រាប់បងស្រី ការពិនិត្យតាមដានសុខភាពរបស់កូនៗនៅក្នុងស្រុកគឺមានភាពងាយស្រួលខ្លាំងណាស់ និងធានាបាននូវទំនុកចិត្ត ព្រោះអីមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលតែងអស់ពីចិត្តជួយណែនាំ និងតាមដានបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះក៏ជាអារម្មណ៍ដ៏ល្អទូទៅសម្រាប់មនុស្សជាច្រើនផងដែរ ដោយសារការថែទាំសុខភាពនៅថ្នាក់មូលដ្ឋានកំពុងឆ្លើយតបល្អតាមតម្រូវការនៃការថែទាំសុខភាពបឋមកាន់តែខ្លាំងឡើង។

៣៤ ឆ្នាំនៃថ្នាក់រៀនរដូវវិស្សមកាលដោយមិនគិតប្រាក់

នៅពេលដែលរដូវវិស្សមកាលមកដល់ សូរសម្លេងសត្វរៃស្រែកអឹងកងពេញភូមិស្រុក ក៏ជាពេលដែលវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội បន្លើឡើងនូវសូរសម្លេងអានតួអក្សរ Khmer ផងដែរ។ អស់រយៈពេល ៣៤ ឆ្នាំមកហើយ ថ្នាក់រៀនឥតគិតថ្លៃនេះគឺជាទីតាំងមួយដើម្បីថែរក្សាភាសា និងអក្សរសាស្ត្រ Khmer ដើម្បីបំពេញនូវក្តីស្រឡាញ់ចំពោះឫសសម្រាប់បញ្ញវន្តគ្រប់ជំនាន់។