Thứ bảy, 29-8-26 02:29:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

៣៤ ឆ្នាំនៃថ្នាក់រៀនរដូវវិស្សមកាលដោយមិនគិតប្រាក់

Báo Cà Mau នៅពេលដែលរដូវវិស្សមកាលមកដល់ សូរសម្លេងសត្វរៃស្រែកអឹងកងពេញភូមិស្រុក ក៏ជាពេលដែលវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội បន្លើឡើងនូវសូរសម្លេងអានតួអក្សរ Khmer ផងដែរ។ អស់រយៈពេល ៣៤ ឆ្នាំមកហើយ ថ្នាក់រៀនឥតគិតថ្លៃនេះគឺជាទីតាំងមួយដើម្បីថែរក្សាភាសា និងអក្សរសាស្ត្រ Khmer ដើម្បីបំពេញនូវក្តីស្រឡាញ់ចំពោះឫសសម្រាប់បញ្ញវន្តគ្រប់ជំនាន់។

ព្រះតេជគុណ​ Thạch Hoàng Tuấn ព្រះអង្គជាអ្នកបង្ហាត់អក្សរ Khmer ដោយផ្ទាល់ខ្លួនដល់ប្អូនកុមារ។

ទោះបីជាផ្ទះនៅឆ្ងាយដល់ឃុំ Lai Hoà ទីក្រុង Cần Thơ ក៏ដោយ តែរដូវវិស្សមកាលអស់រយៈកាល ២ ឆ្នាំមកហើយដែលប្អូន Tăng Thái Tú បានមកដល់វត្តខ្វែងបបែលចាស់ (Cái Giá Chót) ដើម្បីរៀនអក្សរ Khmer។ ចំពោះប្អូន Tú រាល់តួអក្សរនីមួយៗដែលខ្លួនបានរៀនមិនត្រឹមតែជួយឱ្យប្អូនអាចអាន និងសរសេរអក្សរជាតិប៉ុណ្ណោះទេ ថែមទាំងជួយរក្សាអត្តសញ្ញាណជនជាតិរបស់ខ្លួនទៀតផង។

ប្អូន Sơn Thị Tuyết Linh ជាសិស្សថ្នាក់ទី ៧ នៅសាលាអនុវិទ្យាល័យ Hưng Hội បានចូលរួមជាមួយថ្នាក់នេះអស់រយៈពេល ៣ ឆ្នាំ។ អ្វីដែលខ្ញុំចូលចិត្តបំផុតមិនត្រឹមតែជាការណែនាំបង្ហាត់បង្ហាញពីព្រះសង្ឃប៉ុណ្ណោះទេ ថែមទាំងបានរៀនភាសាអង់គ្លេស និងបំប៉នមុខជំនាញក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់ផងដែរ។

មិនត្រឹមបង្រៀនអក្សរប៉ុណ្ណោះទេ វត្តថែមទាំងបានរួមបញ្ចូលការអប់រំអំពីទំនៀមទម្លាប់ ពិធីបុណ្យ សីលធម៌ និងលើកទឹកចិត្តប្អូនកុមារឱ្យប្រើភាសា Khmer ក្នុងការទំនាក់ទំនងប្រចាំថ្ងៃផងដែរ។ វិធីសាស្រ្តបង្រៀនដ៏ងាយស្រួលនេះបានជួយឱ្យថ្នាក់រៀនដំណើរការទៅមុខបន្តទៀតដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វត្តជំនួយសិស្សរាប់ពាន់នាក់រៀនអាន និងសរសេរភាសា Khmer។ ដផយឡែកឆ្នាំនេះ វត្តបើកបាន ៤ ថ្នាក់ ដោយមានសិស្សចំនួន ១៧២ នាក់ មកពីទាំងក្នុង និងក្រៅតំបន់។

ដើម្បីធានាថ្នាក់រៀនមិនឱ្យផ្អាក់ ក៏មានអ្នកដែលបានចូលរួមដោយស្ងៀមស្ងាត់ជាច្រើនផងដែរ។ ក្នុងចំណោមនោះ មានលោក Liêu Sô Vanh នៅភូមិ Day Tà Ni ឃុំ Hưng Hội លោកតែងតែត្រឡប់មកវត្តវិញជារៀងរាល់រដូវវិស្សមកាលដើម្បីបង្រៀនអក្សរ។ យោងតាមលោក ប្អូនៗកុមារខ្មែរជាច្រើនខ្វះឱកាសរៀនភាសាកំណើតរបស់ខ្លួន ដូច្នេះហើយការបន្តបង្កើនចំណេះដឹងដែលលោកបានរៀនទៅមនុស្សជំនាន់ក្រោយ គឺជាការទទួលខុសត្រូវ និងជាសេចក្តីរីករាយបំផុតផងដែរ។

សម្លងអានព្យព្ជនៈយ៉ាងព្រមៗគ្នារបស់ប្អូនៗរៀងរាល់រដូវវិស្សមកាល។

មិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ វត្តខ្វែងបបែលចាស់ (Cái Giá Chót) ថែមទាំងជាកន្លែងរក្សាឃ្លាំងវប្បធម៌ខ្មែរអស់រយៈពេលដ៏យូរអង្វែងឆ្នាំមកហើយដែរ។ ព្រះតេជគុណ ថាច់ហ្វាងទ្វឹន ជាគ្រូបង្រៀនភាសា Khmer នៅវត្តខ្វែងបបែលចាស់ (Cái Giá Chót) មានសង្ឃដីការ៖ «វត្តតែងសង្ឃឹមចង់ឱ្យប្អូនៗកុមារអាចអានបាន សរសេរបាន និងនិយាយភាសាកំណើតរបស់ខ្លួនយ៉ាងស្ទាត់ជំនាញដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ ពីព្រោះភាសា អក្សរសាស្ត្រ និងទំនៀមទម្លាប់ Khmer មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម និងជីវិតរស់នៅសហគមន៍ទៀតផង»។

ដើម្បីរក្សាថ្នាក់រៀនឥតគិតថ្លៃទាំងស្រុងនេះ វត្តក៏បានផ្តើមចលនារៃអង្គាសប្រាក់បានជិត ៩០ លានដុងជារៀងរាល់ឆ្នាំ ដើម្បីទិញសៀវភៅ សម្ភារៈសិក្សា និងផ្តល់រង្វាន់ដល់ប្អូនៗសិស្សានុសិស្ស។ រួមជាមួយការឧបត្ថម្ភពីសប្បុរសជន វត្តនេះត្រូវបានបំពាក់ដោយកុំព្យូទ័រចំនួន ១០ គ្រឿង និងបានបើកថ្នាក់បន្ថែមផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងភាសាអង់គ្លេស ជួយសិស្សានុសិស្សទាំងរក្សាភាសាកំណើតផង និងទទួលបានជំនាញសម្រាប់អនាគតរបស់រៀងខ្លួនផងដែរ។

ផ្តើមពីវត្តដ៏ស្ងប់ស្ងាត់នេះ បណ្តាតួអក្សរខ្មែរនីមួយៗនៅតែត្រូវបានបន្តថែរក្សា លើកតម្កើន និងបន្តវេន ដោយធានាថាអត្តសញ្ញាណវប្បធម៌ជាតិត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕

Kim Trúc - Anh Tuấn

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

អត្ថន័យនៃ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នៅឃុំ Hưng Hội

ឃុំ Hưng Hội មានប្រជាជនជាង ៣០% ដែលជាជនរួមជាតិ Khmer គឺជាឃុំមួយក្នុងចំណោមឃុំដែលជួបលំបាកបំផុតរបស់ខេត្ត។ យល់ច្បាស់អំពីស្ថានភាពរបស់ប្រជាជន ជាមួយនិងទិសស្លោក "ប្រើប្រាស់ជំនាញដើម្បីបម្រើសហគមន៍" សម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានរៀបចំយុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" ក្រោមប្រធានបទ "សេចក្តីស្រឡាញ់មាតុភូមិ - បន្តឆ្ពោះទៅកាន់អនាគត"។

ជំនួយការអប់រំតាមរយៈកម្លាំងសហគមន៍

នៅឃុំ Phong Hiệp សកម្មភាពយកចិត្តទុកដាក់ខាងបុព្វហេតុនៃការអប់រំមិនត្រឹមតែស្ថិតក្នុងវិសាលភាពរបស់សាលារៀនតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាការទទួលខុសត្រូវរួមគ្នានៃប្រព័ន្ធនយោបាយ និងសហគមន៍ទាំងមូលទៀតផង។ ដោយមានការឧបត្ថម្ភពីគ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ វិស័យអប់រំ សមាគមជំរុញការសិក្សា ក៏ដូចជាសង្គមគ្រួសារ និងសប្បុរសជនជាដើម សិស្សដែលមានជីវភាពជួបលំបាកជាច្រើនត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីបន្តចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនក្នុងការរៀនសូត្រផងដែរ។

«ចំណតបៃតង» ចូលរួមការពារបរិស្ថាន

កម្មវិធី «គម្រោងចំណតបៃតង - ប្តូរសំរាមយកអំណោយ ជំនួយការសិក្សា» ឆ្នាំ ២០២៦ ដែលរៀបចំដោយសម្ព័ន្ធយុវជនឃុំ Vĩnh Lợi ក៏បានពង្រីកតួនាទីជាអ្នកស្ម័គចិត្តនៃយុវជនក្នុងការការពារបរិស្ថាន ជាមួយគ្នានោះដែរក៏ប្រមូលផ្តុំប្រភពនៃការឧបត្ថម្ភសិស្សសាលាដែលមានជីវផាពជួបលំបាកមុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។

នាំយកអក្សរទៅកាន់ភូមិស្រុក

រដូវវិស្សមកាល នៅពេលដែលផ្កាត្រសេកបញ្ចេញពណ៌ក្រហមឆ្អៅ ក៏ជាពេលដែលសម្លេងដ៏ស៊ាំពីវត្តអារាម Khmer បានបន្លឺឡើង។ នោះគឺសម្លេងអានមេរៀនរបស់កុមារាកុមារី ឆ្លុះបញ្ចាំងពីសម្រស់វប្បធម៌ប្រពៃណីដែលជនរួមជាតិ Khmer បានថែរក្សាមកអស់ច្រើនជំនាន់។ ប៉ុន្តែនៅភូមិ Phước Thọ Tiền ឃុំ Vĩnh Phước រឿងរ៉ាវនៃតួអក្សរធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយជាង ១០ គីឡូម៉ែត្រ ដើម្បីទៅដល់ប្អូនកុមារបានក្លាយជាការបំផុសគំនិត និងជាកម្លាំងចលករសម្រាប់ដំណើរថែរក្សាសម្រស់វប្បធម៌របស់ជនរួមជាតិទៀតផង។

គំនិតគោលនយោបាយនៃស្ថិតិថ្មី

ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៦ ច្បាប់ស្ថិតិឆ្នាំ ២០០២៥ នឹងមានអនុមភាពជាផ្លូវការ ដោយជំនួសច្បាប់ស្ថិតិឆ្នាំ ២០០៣ បន្ទាប់ពីការអនុវត្តអស់េយៈកាលជាង ២០ ឆ្នាំ។ នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់គោលនយោបាយនៃស្ថិតិរបស់ប្រទេសយើងទាំងខណៈពេលដែលផ្លាស់ប្តូរពីផ្នត់គំនិត "ផែនការគ្រួសារ" ទៅជា "ស្ថិតិ និងការអភិវឌ្ឍ" ដោយយកស្ថិតិធ្វើជាមណ្ឌល ដោយគោលបំណងលើកកម្ពស់គុណភាពស្ថិតិ សម្របខ្លួនទៅនឹងភាពចាស់ជរានៃប្រជាជន និងបង្កើតកម្លាំងពលកម្មប្រកបដោយចីរភាពសម្រាប់ពេលអនាគត។

ថែទាំសុខភាពបឋមបានល្អជូនប្រជាជន

រាល់ពេលចាក់វ៉ាក់សាំងម្តងៗ បងស្រី Sơn Thị Ra Ty នៅអនុសង្កាត់ Biển Đông B តែងនាំកូនរបស់ខ្លួនទៅកាន់ដំណាក់សុខាភិបាលសង្កាត់ Hiệp Thành តាមកាលវិភាគ។ សម្រាប់បងស្រី ការពិនិត្យតាមដានសុខភាពរបស់កូនៗនៅក្នុងស្រុកគឺមានភាពងាយស្រួលខ្លាំងណាស់ និងធានាបាននូវទំនុកចិត្ត ព្រោះអីមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលតែងអស់ពីចិត្តជួយណែនាំ និងតាមដានបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះក៏ជាអារម្មណ៍ដ៏ល្អទូទៅសម្រាប់មនុស្សជាច្រើនផងដែរ ដោយសារការថែទាំសុខភាពនៅថ្នាក់មូលដ្ឋានកំពុងឆ្លើយតបល្អតាមតម្រូវការនៃការថែទាំសុខភាពបឋមកាន់តែខ្លាំងឡើង។

៣៤ ឆ្នាំនៃថ្នាក់រៀនរដូវវិស្សមកាលដោយមិនគិតប្រាក់

នៅពេលដែលរដូវវិស្សមកាលមកដល់ សូរសម្លេងសត្វរៃស្រែកអឹងកងពេញភូមិស្រុក ក៏ជាពេលដែលវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội បន្លើឡើងនូវសូរសម្លេងអានតួអក្សរ Khmer ផងដែរ។ អស់រយៈពេល ៣៤ ឆ្នាំមកហើយ ថ្នាក់រៀនឥតគិតថ្លៃនេះគឺជាទីតាំងមួយដើម្បីថែរក្សាភាសា និងអក្សរសាស្ត្រ Khmer ដើម្បីបំពេញនូវក្តីស្រឡាញ់ចំពោះឫសសម្រាប់បញ្ញវន្តគ្រប់ជំនាន់។