Thứ năm, 27-8-26 19:24:33
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គំនិតគោលនយោបាយនៃស្ថិតិថ្មី

Báo Cà Mau ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៦ ច្បាប់ស្ថិតិឆ្នាំ ២០០២៥ នឹងមានអនុមភាពជាផ្លូវការ ដោយជំនួសច្បាប់ស្ថិតិឆ្នាំ ២០០៣ បន្ទាប់ពីការអនុវត្តអស់េយៈកាលជាង ២០ ឆ្នាំ។ នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់គោលនយោបាយនៃស្ថិតិរបស់ប្រទេសយើងទាំងខណៈពេលដែលផ្លាស់ប្តូរពីផ្នត់គំនិត "ផែនការគ្រួសារ" ទៅជា "ស្ថិតិ និងការអភិវឌ្ឍ" ដោយយកស្ថិតិធ្វើជាមណ្ឌល ដោយគោលបំណងលើកកម្ពស់គុណភាពស្ថិតិ សម្របខ្លួនទៅនឹងភាពចាស់ជរានៃប្រជាជន និងបង្កើតកម្លាំងពលកម្មប្រកបដោយចីរភាពសម្រាប់ពេលអនាគត។

ច្បាប់ស្ថិតិឆ្នាំ ២០២៥ បានបើកទូលាយយ៉ាងច្រើនគោលនយោបាយឧបត្ថម្ភ បង្កលក្ខណៈដើម្បីគ្រួសារទាំងឡាយសុខសាន្តចិត្តបង្កើតកូនត្រឹមតែ ២​ នាក់។

ច្បាប់ស្ថិតិឆ្នាំ ២០២៥ មិនត្រឹមតែបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការងារខាងស្ថិតិសម្រាប់ក្នុងដំណាក់កាលថ្មីប៉ុណ្ណោះទេ ថែមទាំងបំពេញបន្ថែមគោលនយោបាយសុខុមាលភាពសង្គមជាក់ស្តែងជាច្រើនផងដែរ។ ដូច្នេះ ច្បាប់នេះបានលើកទឹកចិត្តឱ្យមានកូនពីរនាក់តាមរយៈគោលនយោបាយឧបត្ថម្ភជាច្រើនដូចជា៖ កម្មករស្រីដែលសម្រាលកូនត្រឹម ២ នាក់អាចមានសិទ្ធិឈប់សម្រាកលំហែមាតុភាពរយៈពេល ៧ ខែ; កម្មករប្រុសដែលប្រពន្ធសម្រាលកូនមានសិទ្ធិឈប់សម្រាក ១០ ថ្ងៃធ្វើការ; ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុត្រូវបានផ្តល់ជូនដល់ស្ត្រីជាជនជាតិភាគតិចដែលមានស្ថិតិជាជនតិចតួច ស្ត្រីនៅក្នុងតំបន់ដែលមានអត្រាមានកូនទាប ស្ត្រីបង្កើតកូនត្រឹម ២ នាក់មុនអាយុ ៣៥ ឆ្នាំ ហើយអាទិភាពត្រូវបានផ្តល់ទៅឱ្យការទិញ ការជួល ឬការជួលលំនៅដ្ឋានសង្គមសម្រាប់គ្រួសារដែលមានកូន ២ នាក់ ឬច្រើនជាងទៀត។

សម្រាប់ខេត្ត Cà Mau ច្បាប់ស្ថិតិមានសារៈសំខាន់ជាពិសេស ដោយសារតំបន់នេះកំពុងប្រឈមមុខនឹងអត្រាមានកូនទាប។ ឆ្នាំ ២០២៥ ទូទាំងខេត្តមានចំនួន ១៥.៣១០ ទារកដែលបានចាប់កំណើត អត្រានៃការសម្រាលមិនបានត្រឹមត្រូវសម្រេច ១០,២៧% និងអាយុកាលជាមធ្យម ៧៥.៣ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ អត្រាមានកូនសរុបមានត្រឹមតែប្រហែល ១.៦៣ នាក់សម្រាប់ស្ត្រីម្នាក់ ទាបជាងកម្រិតជំនួសឱ្យការសម្រាលកូន ២,១ នាក់។

យោងតាមលោកស្រី Phạm Tuyết Mai អ្នកសហការផ្នែកស្ថិតិអនៃនុសង្កាត់លេខ ១៤ សង្កាត់ Tân Thành បានឱ្យដឹងថា៖ ក្រុមអ្នកសហការតែងតែចុះទៅតាមគ្រួសារនីមួយៗជាប្រចាំ ជាពិសេសគូស្វាមីភរិយាដែលមានអាយុស្ថិតក្នុងដំណាក់កាលបង្កើតកូន ដើម្បីផ្សព្វផ្សាយពីចំណុចថ្មីៗនៃច្បាប់ ជួយប្រជាជនបានយល់ច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេក្នុងការកសាងសង្គមគ្រួសារដែលមានកូនត្រឹម ២ នាក់ ការថែទាំសុខភាពបន្តពូជ និងការចិញ្ចឹមកូនឱ្យមានសុខភាពល្អមាំមួនផងដែរ។

ច្បាប់ស្ថិតិប្រជាជនឆ្នាំ ២០២៥ ឆ្ពោះទៅទិសដៅរាល់ទារកមួយដែលបានសម្រាលចេញសុទ្ធតែមានសិទ្ធធំធាត់ដឹងក្តីរៀងៗខ្លួន។

យោងតាមលោកស្រី Trần Lê Chiêu Bích ប្រធាននាយកដ្ឋានស្ថិតិខេត្ត នាយកដ្ឋានកំពុងបង្កើតសេចក្តីសម្រេចមួយស្តីពីការកែលម្អគុណភាពនៃស្ថិតិ ហើយកំពុងសម្របសម្រួលជាមួយមន្ទីរហិរញ្ញវត្ថុ ដើម្បីសិក្សាពីកម្រិតនៃការគាំទ្រសម្រាប់ស្ត្រីសម្រាលកូននៅក្នុងតំបន់។ អាទិភាពនឹងត្រូវបានផ្តល់ទៅឱ្យអ្នកដែលបានបញ្ជាក់នៅអនុក្រឹត្យលេខ ១៦៨ របស់រដ្ឋាភិបាល ជាពិសេសស្ត្រីជនជាតិភាគតិច និងស្ត្រីសម្រាលកូននៅក្នុងតំបន់ដែលមានអត្រាកំណើតទាប។ យោងតាមបទប្បញ្ញត្តិជាធរមាន កម្រិតនៃការគាំទ្រអប្បបរមាសម្រាប់មុខសញ្ញាមួយចំនួនគឺ ២ លានដុងក្នុងមនុស្សម្នាក់ៗ។ ដោយផ្អែកលើសមត្ថភាពធ្វើតុល្យភាពថវិកា និងស្ថានភាពជាក់ស្តែង ខេត្តនឹងសិក្សាពីកម្រិតនៃការជំនួយឧបត្ថម្ភសមស្របជាងមុន ដើម្បីលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូនត្រឹមតែ ២ នាក់ រួមចំណែកដល់ការរក្សាអត្រាកំណើតសមហេតុផល បន្ថយដំណើរការចាស់ជរារបស់ប្រជាជន កាត់បន្ថយសម្ពាធលើប្រព័ន្ធសន្តិសុខសង្គម និងធានាធនធានមនុស្សសម្រាប់ការអភិវឌ្ឍរយៈពេលយូរអង្វែងផងដែរ៕

Kiều Nương

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

អត្ថន័យនៃ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នៅឃុំ Hưng Hội

ឃុំ Hưng Hội មានប្រជាជនជាង ៣០% ដែលជាជនរួមជាតិ Khmer គឺជាឃុំមួយក្នុងចំណោមឃុំដែលជួបលំបាកបំផុតរបស់ខេត្ត។ យល់ច្បាស់អំពីស្ថានភាពរបស់ប្រជាជន ជាមួយនិងទិសស្លោក "ប្រើប្រាស់ជំនាញដើម្បីបម្រើសហគមន៍" សម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានរៀបចំយុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" ក្រោមប្រធានបទ "សេចក្តីស្រឡាញ់មាតុភូមិ - បន្តឆ្ពោះទៅកាន់អនាគត"។

ជំនួយការអប់រំតាមរយៈកម្លាំងសហគមន៍

នៅឃុំ Phong Hiệp សកម្មភាពយកចិត្តទុកដាក់ខាងបុព្វហេតុនៃការអប់រំមិនត្រឹមតែស្ថិតក្នុងវិសាលភាពរបស់សាលារៀនតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាការទទួលខុសត្រូវរួមគ្នានៃប្រព័ន្ធនយោបាយ និងសហគមន៍ទាំងមូលទៀតផង។ ដោយមានការឧបត្ថម្ភពីគ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ វិស័យអប់រំ សមាគមជំរុញការសិក្សា ក៏ដូចជាសង្គមគ្រួសារ និងសប្បុរសជនជាដើម សិស្សដែលមានជីវភាពជួបលំបាកជាច្រើនត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីបន្តចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនក្នុងការរៀនសូត្រផងដែរ។

«ចំណតបៃតង» ចូលរួមការពារបរិស្ថាន

កម្មវិធី «គម្រោងចំណតបៃតង - ប្តូរសំរាមយកអំណោយ ជំនួយការសិក្សា» ឆ្នាំ ២០២៦ ដែលរៀបចំដោយសម្ព័ន្ធយុវជនឃុំ Vĩnh Lợi ក៏បានពង្រីកតួនាទីជាអ្នកស្ម័គចិត្តនៃយុវជនក្នុងការការពារបរិស្ថាន ជាមួយគ្នានោះដែរក៏ប្រមូលផ្តុំប្រភពនៃការឧបត្ថម្ភសិស្សសាលាដែលមានជីវផាពជួបលំបាកមុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។

នាំយកអក្សរទៅកាន់ភូមិស្រុក

រដូវវិស្សមកាល នៅពេលដែលផ្កាត្រសេកបញ្ចេញពណ៌ក្រហមឆ្អៅ ក៏ជាពេលដែលសម្លេងដ៏ស៊ាំពីវត្តអារាម Khmer បានបន្លឺឡើង។ នោះគឺសម្លេងអានមេរៀនរបស់កុមារាកុមារី ឆ្លុះបញ្ចាំងពីសម្រស់វប្បធម៌ប្រពៃណីដែលជនរួមជាតិ Khmer បានថែរក្សាមកអស់ច្រើនជំនាន់។ ប៉ុន្តែនៅភូមិ Phước Thọ Tiền ឃុំ Vĩnh Phước រឿងរ៉ាវនៃតួអក្សរធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយជាង ១០ គីឡូម៉ែត្រ ដើម្បីទៅដល់ប្អូនកុមារបានក្លាយជាការបំផុសគំនិត និងជាកម្លាំងចលករសម្រាប់ដំណើរថែរក្សាសម្រស់វប្បធម៌របស់ជនរួមជាតិទៀតផង។

គំនិតគោលនយោបាយនៃស្ថិតិថ្មី

ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៦ ច្បាប់ស្ថិតិឆ្នាំ ២០០២៥ នឹងមានអនុមភាពជាផ្លូវការ ដោយជំនួសច្បាប់ស្ថិតិឆ្នាំ ២០០៣ បន្ទាប់ពីការអនុវត្តអស់េយៈកាលជាង ២០ ឆ្នាំ។ នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់គោលនយោបាយនៃស្ថិតិរបស់ប្រទេសយើងទាំងខណៈពេលដែលផ្លាស់ប្តូរពីផ្នត់គំនិត "ផែនការគ្រួសារ" ទៅជា "ស្ថិតិ និងការអភិវឌ្ឍ" ដោយយកស្ថិតិធ្វើជាមណ្ឌល ដោយគោលបំណងលើកកម្ពស់គុណភាពស្ថិតិ សម្របខ្លួនទៅនឹងភាពចាស់ជរានៃប្រជាជន និងបង្កើតកម្លាំងពលកម្មប្រកបដោយចីរភាពសម្រាប់ពេលអនាគត។

ថែទាំសុខភាពបឋមបានល្អជូនប្រជាជន

រាល់ពេលចាក់វ៉ាក់សាំងម្តងៗ បងស្រី Sơn Thị Ra Ty នៅអនុសង្កាត់ Biển Đông B តែងនាំកូនរបស់ខ្លួនទៅកាន់ដំណាក់សុខាភិបាលសង្កាត់ Hiệp Thành តាមកាលវិភាគ។ សម្រាប់បងស្រី ការពិនិត្យតាមដានសុខភាពរបស់កូនៗនៅក្នុងស្រុកគឺមានភាពងាយស្រួលខ្លាំងណាស់ និងធានាបាននូវទំនុកចិត្ត ព្រោះអីមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលតែងអស់ពីចិត្តជួយណែនាំ និងតាមដានបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះក៏ជាអារម្មណ៍ដ៏ល្អទូទៅសម្រាប់មនុស្សជាច្រើនផងដែរ ដោយសារការថែទាំសុខភាពនៅថ្នាក់មូលដ្ឋានកំពុងឆ្លើយតបល្អតាមតម្រូវការនៃការថែទាំសុខភាពបឋមកាន់តែខ្លាំងឡើង។

៣៤ ឆ្នាំនៃថ្នាក់រៀនរដូវវិស្សមកាលដោយមិនគិតប្រាក់

នៅពេលដែលរដូវវិស្សមកាលមកដល់ សូរសម្លេងសត្វរៃស្រែកអឹងកងពេញភូមិស្រុក ក៏ជាពេលដែលវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội បន្លើឡើងនូវសូរសម្លេងអានតួអក្សរ Khmer ផងដែរ។ អស់រយៈពេល ៣៤ ឆ្នាំមកហើយ ថ្នាក់រៀនឥតគិតថ្លៃនេះគឺជាទីតាំងមួយដើម្បីថែរក្សាភាសា និងអក្សរសាស្ត្រ Khmer ដើម្បីបំពេញនូវក្តីស្រឡាញ់ចំពោះឫសសម្រាប់បញ្ញវន្តគ្រប់ជំនាន់។