Thứ năm, 27-8-26 04:35:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

«ចំណតបៃតង» ចូលរួមការពារបរិស្ថាន

Báo Cà Mau កម្មវិធី «គម្រោងចំណតបៃតង - ប្តូរសំរាមយកអំណោយ ជំនួយការសិក្សា» ឆ្នាំ ២០២៦ ដែលរៀបចំដោយសម្ព័ន្ធយុវជនឃុំ Vĩnh Lợi ក៏បានពង្រីកតួនាទីជាអ្នកស្ម័គចិត្តនៃយុវជនក្នុងការការពារបរិស្ថាន ជាមួយគ្នានោះដែរក៏ប្រមូលផ្តុំប្រភពនៃការឧបត្ថម្ភសិស្សសាលាដែលមានជីវផាពជួបលំបាកមុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។

ប្អូនៗកុមារបានយកកាកសំណល់ប្លាស្ទិកដើម្បីប្តូរយកអំណោយ។

បរិយាកាសនៅមជ្ឈមណ្ឌលកីឡាឃុំ Vĩnh Lợi បានក្លាយជាភាពរស់រវើក ខណៈដែលសិស្សរាប់រយនាក់បានចូលរួមយ៉ាងសកម្មក្នុងការប្តូរសំរាមប្លាស្ទិក សៀវភៅសិក្សាចាស់ៗ និងសៀវភៅសរសេរដើម្បីយកអំណោយ។ យោងតាមការកំណត់ រាល់មួយគីឡូក្រាមនៃវត្ថុត្រូវបានប្តូរទៅជា ១ ពិន្ទុ។ ដោយផ្អែកលើពិន្ទុដែលប្រមូលបាន សិស្សបានទទួលអំណោយជាក់ស្តែងដូចជា៖ បំប៉ុងស្រូបអង្ករ ខ្សែព្យួកូនសោរ ថូផ្កាឈូកថ្មតូច ចង្កឹះ និងស្លាបព្រាសម្រាបើប្រើប្រាស់ឯកជន ដបទឹករក្សាកំដៅ ឬពែងកាហ្វេ។ល។ បណ្តាអំណោយទាំងនេះថ្វីត្បិតតែមិនសូវមានតម្លៃ តែវាគឺជាសារមួយដ៏សំខាន់ រួមចំណែកពង្រីកសាយភាយនូវទម្លាប់នៃការប្រើប្រាស់បៃតងក្នុងសាលារៀនផងដែរ។

ប្អូន Trương Hoàng Tỷ ជាសិស្សនៃអនុវិទ្យាល័យ Nguyễn Minh Nhật បានចែករំលែកថា៖ «សកម្មភាពនេះបានជួយប្អូនឱ្យយល់កាន់តែច្បាស់អំពីការតម្រៀបសំរាម បង្កើនការយល់ដឹងរបស់ខ្លួនអំពីការការពារបរិស្ថាន ហើយប្អូនសង្ឃឹមដែរថានឹងផ្សព្វផ្សាយសារនេះដល់មនុស្សគ្រប់គ្នា»។

ទន្ទឹមនិងនោះ សកម្មភាពនៃកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងច្បាស់លាស់ និងរស់រវើក អាចមើលឃើញដោយផ្ទាល់ភ្នែក ជួយសិស្សឱ្យយល់ច្បាស់អំពីផលប៉ះពាល់ដែលបង្គាប់ដោយគ្រោះថ្នាក់នៃកាកសំណល់ប្លាស្ទិក សារៈសំខាន់នៃការតម្រៀបកាកសំណល់នៅទីកន្លែង កែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញ។ បណ្តាសារទាំងនោះមានដូចជា៖ "ការរស់នៅបៃតង" "កាត់បន្ថយ កាកសំណល់ប្លាស្ទិក" និង "សិស្សម្នាក់ៗគឺជាអ្នកតស៊ូមតិការពារបរិស្ថាន" ត្រូវបានរួមបញ្ចូលយ៉ាងមានប្រសិទ្ធភាព ជំរុញទឹកចិត្តសិស្សសាលាទាំងឡាយឱ្យចាប់ផ្តើមជាមួយនឹងសកម្មភាពតូចៗដូចជាការប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ការកំណត់ថង់ប្លាស្ទិក ប្រមូលក្រដាសសំណល់ និងរក្សាអនាម័យនៅក្នុងសាលារៀន និងកន្លែងសាធារណៈ។

អង្គភាពឧបត្ថម្ភអំណោយសម្រាប់ប្អូនៗសិស្សសាលាដែលមានជីវភាពជួបលំបាកខ្លាំង។

មិនបញ្ឈប់ត្រឹមសកម្មភាពការពារបរិស្ថាននោះទេ កម្មវិធីនេះក៏បានផ្សព្វផ្សាយស្មារតីមនុស្សធម៌ដោយផ្តល់អំណោយ ៧៥ ចំណែក និងអាហារូបករណ៍ ១០ ចំណែក រួមទាំងសៀវភៅសិក្សាចំនួន ១០០ ឈុតដល់សិស្សដែលមានជីវភាពជួបលំបាក ដើម្បីលើកទឹកចិត្តពួកគេឱ្យខិតខំបន្តការសិក្សារបស់ខ្លួន។ ប្អូន Lê Tường Vi ជាសិស្សនៃវិទ្យាល័យ Lê Văn Đẩu ឃុំ Vĩnh Lợi មានការរំជួលចិត្តយ៉ាងខ្លាំងនៅពេលទទួលបានអាហារូបករណ៍មុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី ហើយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការខិតខំសិក្សា មិនធ្វើឱ្យខកបំណងនៃការយកចិត្តទុកដាក់របស់សហគមន៍ឡើយ។

ជាមួយនឹងវិធីសាស្រ្តច្នៃប្រតិដ្ឋ និងជាក់ស្តែង កម្មវិធីនេះមិនត្រឹមតែជាសកម្មភាពនៃការផ្លាស់ប្តូរកាកសំណល់ដើម្បីយកអំណោយប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងអំពីការរស់នៅបៃតង និងការទទួលខុសត្រូវចំពោះសហគមន៍ និងសិស្សម្នាក់ៗផងដែរ។ ផ្តើមពីសកម្មភាពតូចៗនៃថ្ងៃនេះ បណ្តាគ្រាប់ពូជនៃការផ្លាស់ប្តូរចំណេះដឹង និងសកម្មភាពសម្រាប់បរិស្ថានកំពុងត្រូវបានសាបព្រោះ និងពង្រីកសាយភាយ បង្កើតបានជាយុវជនជំនាន់ក្រោយរស់នៅដោយមានការទទួលខុសត្រូវសម្រាប់អនាគត៕

Trung Kiên

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

អត្ថន័យនៃ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" នៅឃុំ Hưng Hội

ឃុំ Hưng Hội មានប្រជាជនជាង ៣០% ដែលជាជនរួមជាតិ Khmer គឺជាឃុំមួយក្នុងចំណោមឃុំដែលជួបលំបាកបំផុតរបស់ខេត្ត។ យល់ច្បាស់អំពីស្ថានភាពរបស់ប្រជាជន ជាមួយនិងទិសស្លោក "ប្រើប្រាស់ជំនាញដើម្បីបម្រើសហគមន៍" សម្ព័ន្ធយុវជននៃគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានរៀបចំយុទ្ធនាការ "ថ្ងៃឈប់សម្រាកពណ៌ផ្កាឈូក" ក្រោមប្រធានបទ "សេចក្តីស្រឡាញ់មាតុភូមិ - បន្តឆ្ពោះទៅកាន់អនាគត"។

ជំនួយការអប់រំតាមរយៈកម្លាំងសហគមន៍

នៅឃុំ Phong Hiệp សកម្មភាពយកចិត្តទុកដាក់ខាងបុព្វហេតុនៃការអប់រំមិនត្រឹមតែស្ថិតក្នុងវិសាលភាពរបស់សាលារៀនតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាការទទួលខុសត្រូវរួមគ្នានៃប្រព័ន្ធនយោបាយ និងសហគមន៍ទាំងមូលទៀតផង។ ដោយមានការឧបត្ថម្ភពីគ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ វិស័យអប់រំ សមាគមជំរុញការសិក្សា ក៏ដូចជាសង្គមគ្រួសារ និងសប្បុរសជនជាដើម សិស្សដែលមានជីវភាពជួបលំបាកជាច្រើនត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីបន្តចិញ្ចឹមនូវក្តីស្រមៃរបស់ខ្លួនក្នុងការរៀនសូត្រផងដែរ។

«ចំណតបៃតង» ចូលរួមការពារបរិស្ថាន

កម្មវិធី «គម្រោងចំណតបៃតង - ប្តូរសំរាមយកអំណោយ ជំនួយការសិក្សា» ឆ្នាំ ២០២៦ ដែលរៀបចំដោយសម្ព័ន្ធយុវជនឃុំ Vĩnh Lợi ក៏បានពង្រីកតួនាទីជាអ្នកស្ម័គចិត្តនៃយុវជនក្នុងការការពារបរិស្ថាន ជាមួយគ្នានោះដែរក៏ប្រមូលផ្តុំប្រភពនៃការឧបត្ថម្ភសិស្សសាលាដែលមានជីវផាពជួបលំបាកមុនពេលចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។

នាំយកអក្សរទៅកាន់ភូមិស្រុក

រដូវវិស្សមកាល នៅពេលដែលផ្កាត្រសេកបញ្ចេញពណ៌ក្រហមឆ្អៅ ក៏ជាពេលដែលសម្លេងដ៏ស៊ាំពីវត្តអារាម Khmer បានបន្លឺឡើង។ នោះគឺសម្លេងអានមេរៀនរបស់កុមារាកុមារី ឆ្លុះបញ្ចាំងពីសម្រស់វប្បធម៌ប្រពៃណីដែលជនរួមជាតិ Khmer បានថែរក្សាមកអស់ច្រើនជំនាន់។ ប៉ុន្តែនៅភូមិ Phước Thọ Tiền ឃុំ Vĩnh Phước រឿងរ៉ាវនៃតួអក្សរធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយជាង ១០ គីឡូម៉ែត្រ ដើម្បីទៅដល់ប្អូនកុមារបានក្លាយជាការបំផុសគំនិត និងជាកម្លាំងចលករសម្រាប់ដំណើរថែរក្សាសម្រស់វប្បធម៌របស់ជនរួមជាតិទៀតផង។

គំនិតគោលនយោបាយនៃស្ថិតិថ្មី

ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៦ ច្បាប់ស្ថិតិឆ្នាំ ២០០២៥ នឹងមានអនុមភាពជាផ្លូវការ ដោយជំនួសច្បាប់ស្ថិតិឆ្នាំ ២០០៣ បន្ទាប់ពីការអនុវត្តអស់េយៈកាលជាង ២០ ឆ្នាំ។ នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់គោលនយោបាយនៃស្ថិតិរបស់ប្រទេសយើងទាំងខណៈពេលដែលផ្លាស់ប្តូរពីផ្នត់គំនិត "ផែនការគ្រួសារ" ទៅជា "ស្ថិតិ និងការអភិវឌ្ឍ" ដោយយកស្ថិតិធ្វើជាមណ្ឌល ដោយគោលបំណងលើកកម្ពស់គុណភាពស្ថិតិ សម្របខ្លួនទៅនឹងភាពចាស់ជរានៃប្រជាជន និងបង្កើតកម្លាំងពលកម្មប្រកបដោយចីរភាពសម្រាប់ពេលអនាគត។

ថែទាំសុខភាពបឋមបានល្អជូនប្រជាជន

រាល់ពេលចាក់វ៉ាក់សាំងម្តងៗ បងស្រី Sơn Thị Ra Ty នៅអនុសង្កាត់ Biển Đông B តែងនាំកូនរបស់ខ្លួនទៅកាន់ដំណាក់សុខាភិបាលសង្កាត់ Hiệp Thành តាមកាលវិភាគ។ សម្រាប់បងស្រី ការពិនិត្យតាមដានសុខភាពរបស់កូនៗនៅក្នុងស្រុកគឺមានភាពងាយស្រួលខ្លាំងណាស់ និងធានាបាននូវទំនុកចិត្ត ព្រោះអីមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលតែងអស់ពីចិត្តជួយណែនាំ និងតាមដានបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះក៏ជាអារម្មណ៍ដ៏ល្អទូទៅសម្រាប់មនុស្សជាច្រើនផងដែរ ដោយសារការថែទាំសុខភាពនៅថ្នាក់មូលដ្ឋានកំពុងឆ្លើយតបល្អតាមតម្រូវការនៃការថែទាំសុខភាពបឋមកាន់តែខ្លាំងឡើង។

៣៤ ឆ្នាំនៃថ្នាក់រៀនរដូវវិស្សមកាលដោយមិនគិតប្រាក់

នៅពេលដែលរដូវវិស្សមកាលមកដល់ សូរសម្លេងសត្វរៃស្រែកអឹងកងពេញភូមិស្រុក ក៏ជាពេលដែលវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội បន្លើឡើងនូវសូរសម្លេងអានតួអក្សរ Khmer ផងដែរ។ អស់រយៈពេល ៣៤ ឆ្នាំមកហើយ ថ្នាក់រៀនឥតគិតថ្លៃនេះគឺជាទីតាំងមួយដើម្បីថែរក្សាភាសា និងអក្សរសាស្ត្រ Khmer ដើម្បីបំពេញនូវក្តីស្រឡាញ់ចំពោះឫសសម្រាប់បញ្ញវន្តគ្រប់ជំនាន់។

ថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលអភិរក្សអត្តសញ្ញាណវប្បធម៌

រៀងរាល់រដូវវិស្សមកាលម្តងៗ នៅពេលដែលសូរតសម្លេងសត្វរៃយំរំពងពេញភូមិស្រុក ក៏ជាពេលដែលវត្ត Khmer ទាំងឡាយបន្លើឡើងនូវសម្លេងស្គរ និងតន្ត្រីពិណពាទ្យប្រពៃណីផងដែរ។ មិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពខាងជំនឿសាសនាប៉ុណ្ណោះទេ វត្តទាំងឡាយបានក្លាយជាបរិស្ថានអប់រំវប្បធម៌ដ៏ពិសេសទៀតផង ជាទីតាំងដែលសិប្បករ និងព្រះសង្ឃ និងអ្នកដែលយល់ច្បាស់ពីវប្បធម៌ និងជួយបង្រៀនដល់យុវវ័យជំនាន់ក្រោយអំពីអត្តសញ្ញាណវប្បធម៌ខ្មែរក្នុហយុគ្គសម័យទំនើបផងដែរ។