Thứ năm, 15-10-26 13:56:31
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពផ្តើមពីប្រភពទុនអនុគ្រោះ

Báo Cà Mau ផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាព មានគ្រួសារក្រ និងក្បែរបន្ទាត់ក្រជាច្រើន ព្រមទាំងគ្រួសារទើបរួចចាកក្រថ្មីៗក៏មានឱកាសបានចូលជិតគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍន៍ផលិត និងឈានឡើងជាសន្សឹមៗ រួមចំណែកចូលក្នុងទិសដៅនៃការកាត់បន្ថយក្រចីរភាព។

ជាគ្រួសារមួយដែលគ្មានដីផលិត​គឺគ្រួសារបង Danh Kim ជនជាតិ Khmer នៅភូមិ Chánh ឃុំ Lý Văn Lâm ក្រុង Cà Mau ត្រូវជួលដីអ្នកដទៃសម្រាប់ដាំឪឡឹក​។​ ថ្វីត្បិតមានការខិតខំតស៊ូរកស៊ី តែគ្មានដើមទុន បីជាប្រឹងប្រែងយ៉ាងណាក៏មិនអាចចាកផុតក្របាន។ ឆ្នាំ២០២៣ គ្រួសារបងទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន២០លានដុងសម្រាប់អភិវឌ្ឍន៍ទម្រង់ដាំឪឡឹក VietGAP។ ផ្តើមពីការដាំឪឡឹកខុសរដូវផ្តល់ប្រាក់ចំណូលខ្ពស់ គ្រួសារបង Kim ក៏បានរួចចាកផុតក្រ។ បង Kim ឱ្យដឹង៖ អាស្រ័យបានរដ្ឋអំណាចភូមិភាគជួយឧបត្ថម្ភទឹកប្រាក់ខ្ញុំចំនួន២០លានដុងសម្រាប់ធ្វើជាដើមទុនរកស៊ី ដាំឪឡឹក ចិញ្ចឹមសត្វរួចចាកក្រ ឥឡូវក៏មានការលូតលាស់ណាស់ដែរហើយ។ គ្រួសារខ្ញុំមានផ្ទៃដីត្រឹមជាង១កុងប៉ុណ្ណោះក្រៅពី នោះគឺ ជួលគេទាំងស្រុងជួល៥,៦កុងសម្រាប់ដាំឪឡឹក មួយឆ្នាំដាំបានពី២,៣រដូវ។

ទម្រង់ដាំឪឡឹកខុសរដូវ តែងផ្តល់ប្រសិទ្ធភាពខ្ពស់សម្រាប់មាមីងបងប្អូននៅឃុំ Lý Văn Lâm។

ក្រៅពីទម្រង់ដាំឪឡឹក VietGAP ប្តីប្រពន្ធបង Danh Kim ក៏ឆ្លៀតយកផ្ទៃដីសម្រាប់ចិញ្ចឹមសត្វពពែ។ ផ្តើមពីប្រភពទុនបុលអនុគ្រោះ ប្តីប្រពន្ធបងក៏ទិញបានពូជសត្វពពែចំនួន៣ក្បាលសម្រាប់យកមកចិញ្ចឹមសាកល្បង ដោយឃើញថាការចិញ្ចឹម ពពែមានប្រសិទ្ធភាពទើបបងក៏ពង្រីកចិញ្ចឹមបន្ថែមចំនួនច្រើនទៀត គិតមកទល់ពេលនេះ ចំនួនសត្វពពែរបស់បងមានទាំងអស់ជាង១៧ក្បាលកំពុងធំធាត់ល្អ។ រយៈពេល២ឆ្នាំមកនេះ ចំណូលគ្រួសារដែលមានមកអំពីចម្ការឪឡឹក VietGAP និងហ្វូងពពែក៏ផ្តល់ប្រាក់ចំណូលជូនគ្រួសារបង Danh Kim ប្រមាណជាង៨០លានដុងក្នុងមួយឆ្នាំ។ បងស្រី Trần Thị Mỹ Xuyên ប្រពន្ធបង Kim ឲ្យដឹងបន្ថែម៖ ពេលដែលមាន ដើមទុនគឺយើងអាចទិញនេះទិញនោះមិនចាំបាច់ត្រូវសួរបុលអ្វីនោះទេ ម្យ៉ាងទៀតក៏មិនចាប់បាច់បងប្រាក់កម្រៃនោះដែរ។ ខណៈពេលដែលទទួលបានការយកចិត្តទុកដាក់អំពីរដ្ឋ គ្រួ សារយើងខ្ញុំពិតជាសប្បាយរីករាយណាស់ព្រមទាំងដឹងគុណយ៉ាងក្រៃលែងទៀតផង។

ផ្តើមពីកម្មវិធីគោលដៅជាតិ កាត់បន្ថយក្រចីរភាព ឆ្នាំ២០២២ ឃុំ Lý văn Lâm ក្រុង Cà Mau ក៏បានធ្វើការចែកចាយ ទឹកប្រាក់ចំនួន១៦០លានដុងសម្រាប់ជំនួយឧបត្ថម្ភ៤គ្រួសារក្រីក្រ និងប្រកៀកក្រដោយទម្រង់ដាំឪឡឹក VietGAP។ ឆ្នាំ២០២៣ ឃុំនឹងបន្តទទួលបានការចែកចាយទឹកប្រាក់ជាង៤០០លានដុងសម្រាប់ឧបត្ថម្ភ១២គ្រួសារក្រីក្រ និងប្រកៀកក្រដើម្បីផ្សព្វ ផ្សាយទម្រង់ចិញ្ចឹមជ្រូក និងមាន់លក់។ ផ្តើមពីការផ្សព្វផ្សាយ៉ាងមានប្រសិទ្ធភាពរាល់បណ្តាទម្រង់ផលិតដូចបានពោលខាង លើ គិតមកទល់សព្វថ្ងៃឃុំ Lý Văn Lâm នូវសល់ត្រឹម២គ្រួសារក្រ និង១៦គ្រួសារប្រកៀកក្រប៉ុណ្ណោះ។ ខិតខំប្រឹងប្រែងក្នុងឆ្នាំនេះនឹងលុបចោលទាំងស្រុងចំពោះគ្រួសារក្រ។

ទម្រង់ចិញ្ចឹមពពែរបស់បង Danh Kim តែងបានវាយតម្លៃខ្ពស់ ព្រមទាំងផ្តល់គុណភាព និងលុបបំបាត់ភាពក្រីក្រយ៉ាងជាក់ស្តែទៀតផង។

លោកស្រី Cao Hồng Cẩm ប្រធានគណៈកម្មាធិការប្រជាជនឃុំ Lý Văn Lâm បានអះអាងថា៖ រហូតមកទល់ពេលនេះ គ្រប់បណ្តាទម្រង់ទាំងឡាយសុទ្ធតែមានប្រសិទ្ធភាព។ ស្តីពីការដាំបន្លែបង្ការ និងឪឡឹកវិញ គឺបងប្អូនក៏បានឆ្លោះវេណសម្រាប់ផលិត។ បណ្តាគ្រួសារក្រទាំងឡាយក៏មានលក្ខណៈឈានឡើងជីវភាពធូរធាផងដែរ។ ចំពោះបណ្តាគ្រួសារចិញ្ចឹមជ្រូក គឺធានាប្រសិទ្ធភាព។ ដោយឡែកខាងចិញ្ចឹមមាន់សាច់វិញអាស្រ័យដើមទុនបដិភាគរបស់មាមីងបងប្អូន គឺគ្រួសារទាំងនេះនូវមានកម្រិតអន់ខ្សោយ ពេលចិញ្ចឹមក៏មានប្រសិទ្ធភាពតែមិនគ្រប់គ្រាន់ចំណីសម្រាប់សត្វមាន់នោះទេពេលដែលលក់មាន់ គឺមាន់នូវខ្ចីខែប៉ុន្តែអាចធានាក្នុងការយកដើមទុនវិញបាន ចំណែកឯប្រាក់ចំណេញវិញ គឺមិនខ្ពស់ណាស់ណានោះទេ។

ឆ្នាំ២០២៤ ខេត្តបានដាក់ចេញទិសដៅនៃការកាត់បន្ថយអត្រាគ្រួសារក្រីក្រយោងតាមបទដ្ឋានពហុទិសគឺ ០,៤% សង្ឃឹមដល់ចុងឆ្នាំ២០២៤ ទូទាំងខេត្តនូវត្រឹម១,២% គ្រួសារក្រ។ ចំនួនគ្រួសារក្រគិតចាប់ពី៤.៩០០គ្រួសារចុះទៅនូវត្រឹម៣.៧៦៥ គ្រួសារ។ ផ្តោតលើទិសដៅនោះ គ្រប់បណ្តាភូមិភាគទូទាំងខេត្តកំពុងជំរុញខ្លាំងខ្លាចំពោះសំណុំឯកសារសម្រាប់ដោះស្រាយថវិកាដើមទុន។ ពេលដែលប្រភពទុនអនុគ្រោះត្រូវបានផ្សព្វផ្សាយជូនរាប់រយគ្រួសារក្រ និងក្បែរបនញតាត់ក្រនៅភូមិ ភាគសុទ្ធតែមានលក្ខណៈក្នុងការវិនិយោគផលិត ដើម្បីឈានឡើងចាកផុតក្រចីរភាព៕

 

ញ៉ឹកមិញ

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។