Thứ năm, 15-10-26 13:56:33
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វិទ្យាល័យជនជាតិអន្តេវាសិក មានទំនុកចិត្តឈានចូលឆ្នាំសិក្សាថ្មី

Báo Cà Mau ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ក៏បានចាប់ផ្តើមជាផ្លូវការដែរហើយ។ រួមជាមួយបណ្តាសាលាដទៃទៀតក្នុងខេត្ត តាំងពីការត្រៀមរៀបចំបានល្អ និងធានាលក្ខណៈងាយស្រួលផងនោះ វិទ្យាល័យជនជាតិអន្តេវាសិកខេត្តក៏ត្រៀមរួចជាស្រេចសម្រាប់អនុវត្តល្អរាល់គោលដៅអភិវឌ្ឍន៍វិស័យសិក្សាអប់រំ និងលើកកម្ពស់គុណភាពបង្រៀន និងរៀន។

ឆ្នាំសិក្សាថ្មីនេះ វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត មានសិស្សជាង៣០០រូប ចែកចេញជា១០ថ្នាក់។ ក្នុងនោះ ថ្នាក់ទី១០ មានសិស្សចំនួន១០៣រូប បណ្តាមុខសញ្ញាដែលត្រូវបានធ្វើការជម្រើស គឺជាកូនក្មួយជនរួមជាតិភាគតិចដែលកំពុងរស់នៅតាមភូមិ និងឃុំជួបលំបាកពិសេស ព្រមទាំងកូនរបស់គ្រួសារក្រីក្រ និងក្បែរបន្ទាត់ក្រជាជនជាតិភាគតិច។

លោកគ្រូ Ngô Vũ Linh នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ទូងស្គរផ្តើមបើកវគ្គបវេសនកាលឆ្នាំសិក្សាថ្មីកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា។

បណ្តាគោលនយោបាយឧបត្ថម្ភសិស្សសាលាជាកូនក្មួយជនជាតិភាគតិចក៨ត្រូវបានធ្វើការផ្សព្វផ្សាយទាន់សភាពការ និងស្របតាមបទប្បញ្ញត្តិ។ ដើមឆ្នាំសិក្សា ប្អូនៗក៏ទទួយលបានការឧបត្ថម្ភសៀវភៅ ឧបករសិក្សា ប្អូនៗដែលស្នាក់នៅក្នុងសាលាក៏ទទួលបានមុង ភួយ កន្ទេល ខ្នើយជាដើម ព្រមទាំងទទួលបាន៨០% នៃកម្រិតប្រាក់ខែមូលដ្ឋានទៀតផង។

ក្រៅពីការរៀបចំ និងវិនិយោគយ៉ាងសកម្មលើសម្ភារៈសិក្សា និងថ្នាក់រៀន សាលាក៏យកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍វិជ្ជាជីវៈផងដែរ។ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកខាងគរុកោសល្យសម្រាប់គ្រូបង្រៀនមុនឆ្នាំសិក្សាថ្មី ក៏ត្រូវបានសាលាអនុវត្តត្រឹមត្រូវតាមគម្រោងការ ដោយច្រើនទម្រង់ផ្សេងៗគ្នា ទាំងការជួបផ្ទាល់ និងតាមប្រព័ន្ធ Online  ដើម្បីឆ្លើយ តបតម្រូវការលើកកម្ពស់ចំណេះដឹង និងបំណិនសម្រាប់គ្រូបង្រៀនដែលយោងតាមតាមកម្មវិធីអប់រំសាកលឆ្នាំ២០១៨។  

កម្មវិធីសិល្បៈអំណរថ្ងៃបវេសនកាលរបស់ប្អូនៗសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ប្រព្រឹតិ្តឡើងកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា។

ដើម្បីបង្កើតបរិស្ថានខាងគរុកោសល្យបានភ្លឺស្វាង - បៃតង - ស្អាត - សុវត្ថិភាព មុនថ្ងៃបវេសនកាល គ្រូនិងសិស្សក៏បានធ្វើអនាម័យសម្អាតបន្ទប់រៀន ថ្នាក់រៀន កន្លែងស្នាក់នៅ។ ពិនិត្យមើលឧបករសម្រាប់ក្នុងការបង្រៀន ធានានូមូលដ្ឋានសម្ភារៈ ដើម្បីឆ្លើយតបតម្រូវការបង្រៀន និងរៀនក្នុងស្ថានភាពថ្មី។ 

លោក Dương Văn Sol ប្រធានតំណាងអាណាព្យាបាលសិស្សជូនរង្វាន់ដល់សិស្សសាលាពីររូបដែលទទួលបានលទ្ធផលខ្ពស់ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤។

ជាមួយការយកចិត្តទុកដាក់របស់ខេត្ត វិស័យសិក្សាអប់រំ និងការត្រៀមរៀបចំយ៉ាងល្អ និងហ្មត់ចត់របស់សាលា  រួមជាមួយ នឹងការខ្នះខ្នែងដ៏អស់ពីចិត្តរបស់កងជួរគ្រូបង្រៀន និងសិស្សានុសិស្ស វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ឈានចូលឆ្នាំសិក្សាថ្មីប្រកបដោយទំនុកចិត្ត ជំរុញខ្លាំងខ្លានូវបណ្តាប្រពៃណីប្រឡងប្រណាំងបង្រៀនល្អ និងរៀនល្អ អនុវត្តបានល្អនូវរាល់ភាកិច្ចនៃការច្នៃប្រឌិត អភិវឌ្ឍ និងកែលម្អគុណភាពអប់រំ រួមចំណែកលើកកម្ពស់គុណភាពនៃវិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលប្រភពធនធានមនុស្សក្នុងតំបន់ជនជាតិផាគតិចរបស់ភូមិភាគ៕

 

 គ្វីញអាញ

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។