Thứ năm, 15-10-26 13:57:09
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទីផ្សារតាមដងព្រែក

Báo Cà Mau នោះគឺជាបណ្តាទូក កាណូតដែលមានដឹកជញ្ជូនរាល់មុខទំនិញផ្សេងៗ ព្រមទាំងគ្រឿងសម្ភាប្រើប្រាស់ក្នុងផ្ទះ រួមទាំងម្ហូបអាហារ បន្លែបង្ការជាដើម។ល។ តែងបណ្តែតតាមខ្សែទឹកចាប់ពីដងព្រែកមួយរហូតដល់ដងព្រែកមួយមិនឈប់ឈរ។

“​ទូក​ដឹកទំនិញ” “លក់ដូរកំប៊ិចកំប៉ុក” គឺជាឈ្មោះនីយមបានឮអ្នកផងទាំងឡាយហៅក្នុងខណៈដែលទិញ ឥវ៉ាន់ម្តងៗសម្រាប់តាមទីផ្សារអណ្តែតលើដងព្រែកទន្លេ ដោយមានសំឡេងម៉ាស៊ីន និងការអញ្ជើញភ្ញៀវឱ្យ ជួយទិញយ៉ាងអ៊ូអរពេញទាំងភូមិ តាំងពីពួកក្មេងៗរហូតដល់មនុស្សចាស់គឺសុទ្ធតែទន្ទឹងរង់ចាំទិញឥវ៉ាន់ដែលលក់នៅតាមទូក លើដងព្រែកជាប្រចាំ។

ចរាចរណ៍ផ្លូវគោក មួយថ្ងៃកាន់តែមានការរីកចម្រើន រូបភាពនៃទូកកាណូតដែលកំពុងដំណើរការលក់ដូរតាមដងព្រែកក៏សន្សឹមៗមានការបាតើបង់បន្តិចម្តងៗ។ ទន្ទឹមនិងនោះ ពេលដែលបានជួបប្រទះ ក៏ផ្តល់នូវភាពសុខសាន្ត និងក្តីស្រលាញ់សម្រាប់អ្នករស់នៅតាមតំបន់ព្រែកទន្លេនៃខេត្ត Cà Mau ផងដែរ៕

"ហាងលក់ឥវ៉ាន់" ចល័តមានពេញពាសនៅតាមដងព្រែកទន្លេ នាំមកនូវភាពងាយស្រួលសម្រាប់ភ្ញៀវអតិថិជន។

លោក Đỗ Văn Thủ ឃុំ Khánh Lâm ស្រុក U Minh រយៈពេល១៥ឆ្នាំជាមួយមុខរបរលក់ឥវ៉ាន់តាមទូក។ លោក Thủ បានឱ្យដឹង ជាច្រើនដងខ្ញុំមានគំនិតចង់បើកហាងលក់ដូរនៅលើគោកដែរ តែ​​នឹក​ដល់​ជីវភាពអ្នករស់នៅតាមសងព្រែកទន្លេ។

ទូក​លក់ឥវ៉ាន់ក៏មានលក់បន្លែបង្ការផ្សេងៗសម្រាប់បម្រើមាមីងបងប្អូន។ រយៈពេល២០ឆ្នាំនៃការលក់ឥវ៉ាន់តាមដងព្រែក  អ្នកមីង Võ Thị Lực  នៅឃុំ Trí Lực ស្រុក Thới Bình បានចិញ្ចឹមកូនទាំង៣នាក់រៀនសូត្របានល្អ។

ទូកលក់ចង្ក្រាន្តដែលមកពី Cần Thơ ចុះទៅតាមតំបន់ដងព្រែក Cà Mau ។ ម្ចាស់​ទូក​លក់ដូរបាន​និយាយ​ប្រាប់ថា ទូក​ប្រៀប​ដូច​ជាផ្ទះ​ដែលនៅ​លើដងព្រែកទន្លេ ពេលដែលហត់នឿយ ក៏ចតឈប់សម្រាកក្រោមម្លប់ឈើដើម្បី​​ហូប​បាយ។

សកម្មភាពលក់ដូរដ៏ឱឡារឹកនៅតាមដងព្រែកទន្លេនៃទីនៅផ្សារព្រៃស្មាច់តំបន់ U Minh Hạ។

អនុវត្តដោយ៖ Quyên Thư

 

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។