Thứ ba, 15-9-26 13:42:56
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្ញើក្តីស្រឡាញ់ជូនចំពោះលោកគ្រូ អ្នកគ្រូ

Báo Cà Mau ទិវាគ្រូបង្រៀន Việt Nam ថ្ងៃទី២០ ខែវិច្ឆិកា គឺជាឱកាសសម្រាប់សិស្សានុសិស្សបានសម្តែងនូវការដឹងគុណ និងក្តីស្រឡាញ់ចំពោះលោកគ្រូអ្នកគ្រូ។ ជំនួសឱ្យការទិញបាច់ផ្កា និងអំណោយ ឬក៏ការផ្ញើសារតាមទូរសព្ទដៃ សិស្សានុសិស្សទាំងឡាយនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត បានរួមគ្នារចនានូវក្រដាស់លិខិតដ៏ស្រស់ស្អាតនិងពោរពេញដោយអត្ថន័យខ្លឹមសារសម្រាប់ផ្ញើនូវក្តីស្រឡាញ់ជូន ចំពោះលោកគ្រូ អ្នកគ្រូរបស់ខ្លួន។

បើកលិខិតដែលបានរចនាយ៉ាងប្រណិត និងប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងកំពាទ្យ ពាក្យស្លោកប្រសិទ្ធពរជ័យដែលសរសេរដោយការប្រុងប្រយ័ត្ន ប្អូន Kim Hồng Bưởi ជាសិស្សថ្នាក់ទី១២C2   បានចែករំលែកថា៖ “ដើម្បីរចនាបាននូវលិខិតនេះ ប្អូនត្រូវបង្កើតគំនិតជាមុន រួចហើយគូរ និង​តុបតែង ប្រមទាំងសរសេរនូវវាចារជូនពរ។ សង្ឃឹមថាក្រដាស់លិខិតដែលធ្វើដោយការផ្តួចផ្តើមអស់ពីចិត្តនឹងនាំមកនូវការភ្ញាក់ផ្អើល និងភាពសប្បាយរីករាយសម្រាប់លោកគ្រូ អ្នកគ្រូ”។

ប្អូន Lý Mỹ Duyên (ឆ្វេង) និង ប្អូន Kim Hồng Bưởi ចែករំលែកអំពីអត្ថន័យនៃលិខិតដែលខ្លួនបានធ្វើដោយដៃសម្រាប់ជូនលោកគ្រូ អ្នកគ្រូនាឱកាសថ្ងៃទី២០ វិច្ឆិកា។

ប្អូន Lý Mỹ Duyên ជាសិស្សរួមថ្នាក់ រីករាយនិយាយថា៖ “ថ្ងៃ២០ វិច្ឆិកា ជាឱកាសសម្រាប់ប្អូន និងមិត្តភក្តិទាំងឡាយសម្តែងនូវការដឹកគុណចំពោះលោកគ្រូ អ្នកគ្រូ។ បណ្តាលិខិត ថ្វីត្បិតតែមានភាពសាមញ្ញ តែវាកើតចេញពីទឹកចិត្តនៃក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ប្អូនៗមានចំពោះលោកគ្រូ អ្នកគ្រូ”។

កាន់លិខិតក្នុងដៃដែលធ្វើដោយដៃផ្ទាល់របស់មិត្តរួមថ្នាក់ ប្អូន Nguyễn Minh Thư ជាសិស្សថ្នាក់ទី១២C3 បានរៀបរាប់ថា៖ “ទោះបីជាពួកប្អូនសុទ្ធសឹងជាអ្នកកើតទាន់សម័យផ្លាស់ប្តូរនៃឌីជីថលក៏ពិតមែន តួយ៉ាងដូចជាថ្ងៃទី២០វិច្ឆិកាប៉ុន្មានឆ្នាំមុនៗ ពួកប្អូនក៏តែងផ្ញើសារប្រសិទ្ធពរលោកគ្រូ អ្នកគ្រូ តែចំពោះប្អូន ខណៈពេលដែលបានរចនាលិខិតដោយផ្ទាល់ដៃសម្រាប់ប្រសិទ្ធពរលោកគ្រូ អ្នកគ្រូពិតជាមានភាពពិសេសខ្លាំងណាស់។ ប្អូនៗសង្ឃឹមថា បណ្តាលិខិតទាំងនេះគឺជាអំណោយប្រកបដោយក្តីស្រឡាញ់ លោកគ្រូ អ្នកគ្រូនឹងមានការភ្ញាក់ផ្អើលជាមួយគំនិតច្នៃប្រឌិត រួមទាំងវាចារជូនពរជាទីស្រឡាញ់របស់ពួកប្អូន”។

សាភ្ជាប់ជាមួយបុព្វហេតុនៃការបណ្តុះបណ្តាលប្រភពធនធានមនុស្សអស់រយៈកាលជា១២ឆ្នាំកន្លង ដោយតួនាទីជាលេខាសម្ព័ន្ធយុវជនរបស់សាលា ផ្តើមចលនាដ៏មានអត្ថន័យនេះ លោកគ្រូ Hữu Lý Vui មានក្តីរំភើបជាខ្លាំង ពីព្រោះក្នុងរយៈពេលដ៏ខ្លី តែប្អូនៗអាចរចនាបានយ៉ាងច្រើនលិខិតសម្រាប់ប្រសិទ្ធពរលោកគ្រូ​ អ្នកគ្រូក្នុង​កាសដ៏ពិសេសនេះ។

បណ្តាលិខិតដែលត្រូវបានប្អូនៗរចនាយ៉ាងយកចិត្តទុកដាក់សម្រាប់ផ្ញើនូវក្តីស្រលាញ់របស់ខ្លួនជូនចំពោះលោកគ្រូ​អ្នកគ្រូ។

“ដោយគ្រាន់តែប្រើសម្ភារៈសាមញ្ញ ដូចជា ក្រដាសពណ៌ ក្រដាសកាតុង ផ្កាស្ងួត ខ្សែបូ... ប្អូនៗបានកាត់យកទៅបិទភ្ជាប់យ៉ាងផ្ចិតផ្ចង់ លាបពណ៌ រួចហើយរចនាជាលិខិតដ៏ស្រស់ស្អាត និងរស់រវើក ដោយមានសរសេរវាចារប្រសិទ្ធពរដ៏មានអត្ថន័យជូនចំពោះលោកគ្រូ អ្នកគ្រូ។ ជាពិសេស ប្អូនៗជាច្រើនរូបបានរចនាលិខិតតាមរបៀប ៣D ភ្ជាប់ជាមួយនឹងផ្កាក្រដាសដែលមានពណ៌ដ៏ស្រស់ត្រកាលគួរជាទីចំ ណាប់អារម្មណ៍ បត់ក្រដាស់តូចៗ បង្កើតជារូបភាពផ្កាយផ្សងសំណាង ឬគូរគំនូរតុបតែងដោយគំនិតច្នៃប្រឌិត សរសេរកំណាព្យ ព្រមទាំងវាចារដោយស្មោះអស់ពីចិត្ត ញុំាងឱ្យអត្ថន័យក្នុងលិខិតកាន់តែមានអត្ថន័យវិសេសវិសាលថែមទៀត។ មានថ្នាក់ខ្លះ ថែមទាំងស្រាវ ជ្រាវនូវបណ្តារូបភាពអនុស្សាវរីយ៍របស់ថ្នាក់រៀនផងដែរ” លោកគ្រូ Vui រីករាយ ឱដឹងដូច្នេះ។

ខ្លឹមសារទាំងឡាយក្នុងលិខិត ត្រូវបានសរសេរយ៉ាងផ្ចិតផ្ចង់និងបង្កប់នូវដោយទឹកចិត្តដ៏ស្មោះត្រង់របស់ប្អូនៗសិស្សសាលា។

លោកគ្រូ Vui ជឿជាក់ថា ពេលទទួលបាននូវបណ្តាលិខិតដ៏ចម្លែកភ្នែក និងគួរឲ្យស្រលាញ់ទាំងនេះ លោកគ្រូ អ្នកគ្រូ នឹងមានមោទនៈភាពជាក់ជាមិនខាន។ ហើយនេះ​ក៏​ជា​អំណោយ​ដ៏មានខ្លឹមសារ នឹងជាទឹកចិត្តនៃក្តីស្រឡាញ់របស់សិស្សមានចំពោះលោកគ្រូ​ អ្នកគ្រូនាឱ កាសថ្ងៃទី២០វិច្ឆិកាដ៏មានអត្ថន័យនេះ៕

 

​Băng Thanh

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។