Thứ năm, 15-10-26 13:56:31
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឆ្ពោះទៅរកជីវភាពធូរធារ

Báo Cà Mau ផ្តើមពីគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ រួមជាមួយនឹងការខិតខំប្រឹងប្រែងពលកម្មផលិតរបស់បងប្អូនជនរួមជាតិនៅភូមិ Kinh Đứng B ឃុំKhánh Hưng ស្រុក Trần Văn Thời កាន់តែមានភាពលំនឹងជាសន្សឹមៗ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ដោយទទួលបានការឧបត្ថម្ភពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០២៣ បណ្តាគោលនយោបាយឥណទាន និងការផ្លាស់ប្តូរគំនិតរបស់គ្រួសារជាច្រើនក៏មានលក្ខណៈឈានឡើងរួចផុតពីភាពក្រីក្រ ឆ្ពោះទៅរកជីវភាពរុងរឿង សុភមង្គល។

 អ្នកមីង Quách Thị Kim Luông បង្វែផ្ទៃដីផលិតស្រូវដែលគ្មានប្រសិទ្ធភាពទៅជាដាំបន្លែ ផ្តល់នូវប្រាក់ចំណូលនឹងនរ។

អ្នកមីង Quách Thị Kim Luông នៅភូមិ Kinh Đứng B មានប្រសាសន៍៖ “កាលពីមុនធ្វើស្រែមិនសូវបានផល ខ្ញុំក៏សម្រេចចិត្តផ្លាស់ទៅដាំបន្លែផ្សេងៗគ្រប់ប្រភេទ មានដូចជា៖ ត្រសក់ ម្រះ សណ្តែកគួ ពោតបារាំង។ អាស្រ័យបុកទុនអំពីធនាគារគោលនយោបាយសង្គមសម្រាប់ទិញពូជដំណាំ និងជីរ គ្រួសារខ្ញុំក៏មានលក្ខណៈដាំដុះ លំនឹងប្រភពប្រាក់ចំណូល និងសង់អស់បំណុលទៀតផង”។

ថ្វីត្បិតតែមានការជួបលំបាកខ្លាំងខណៈដែលតម្លៃខាងកសិផលមិនប្រក្រតីក៏ដោយ តែអ្នកមីងលួង ហាក់ដូចជាគ្មានអ្វីកើតឡើង អ្នក មីងគិតថា៖ “តម្លៃត្រសក់នាបច្ចុប្បន្នធ្លាក់ចុះទាបជាងមុន ប៉ុន្តែខ្ញុំសង្ឃឹមថាតម្លៃនឹងកើនឡើងក្នុងអំឡុងបុណ្យចូលឆ្នាំវៀតណាម (tết Nguyên đán) ឆាប់ៗខាងមុខនេះ អាចជួយគ្រួសារខ្ញុំមានចំណូលកាន់តែច្រើនថែមទៀត”។

ជាអ្នករួមភូមិជាមួយ ទោះបីគ្រួសារជួបការលំបាកទាំងខណៈពេលដែលប្តីជួបគ្រោះថ្នាក់ចរាចរណ៍មិនអាចបន្តពលកម្មបាន តែអ្នកមីង សើងធីផា នូវតែខិតខំប្រឹងប្រែងចិញ្ចឹមមាន់ ទា និងជ្រូក ព្រមទាំងប្រកបរបរស៊ីឈ្នួលដើម្បីគិតគូរឱ្យកូនរៀនសូត្រ។ “ដោយបានរដ្ឋអំ ណាចភូមិភាគណែនាំខាងបច្ចេកទេស ខ្ញុំក៏ចិញ្ចឹមយ៉ាងមានប្រសិទ្ធភាព។ សព្វថ្ងៃជីវភាពក៏បានលំនឹងប្រសើរជាងមុន ហើយក៏មានការរីកចម្រើនណាស់ដែរ” អ្នកមីង Pha មានប្រសាសន៍បែបនេះ។

លោក Lưu Thanh Trường លេខាសាខាបក្សភូមិ Kinh Đứng B ឱ្យដឹង៖ “យោងតាមរយៈនៃការបណ្តុះបណ្តាល ខ្ញុំបានផ្សព្វផ្សាយជូនបងប្អូនប្រជាជនអំពីសមភាពយេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីនោះ បណ្តាគ្រួសារក្រីក្រ និងក្បែរបន្ទាត់ក្រមួយចំនួនរបស់ភូមិក៏បានបន្ថយចុះចាប់ពី៣៣គ្រួសារ ឆ្នាំ២០២៣បន្ថយចុះនូវត្រឹម២៥គ្រួសារ ខិតខំបន្ថយចុះក្នុងរយៈពេលខាងមុខបន្តទៀត”។

យោងតាមប្រសាសន៍របស់លោក Trần Hữu Trí អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Hưng ដោយសារអនុវត្តល្អរាល់បណ្តា គោលនយោបាយជនជាតិទើបការងារកាត់បន្ថយក្ររបស់ភូមិភាគទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ដល់ឆ្នាំ២០២៤ គ្រួសារក្រក្នុង ជនរួមជាតិបន្ថយចុះនូវត្រឹម១៩គ្រួសារ គ្រួសារក្បែរបន្ទាត់ក្រនូវត្រឹម១៧គ្រួសារ ប្រៀបនឹង៥១គ្រួសារក្រីក្រ និង៣៤គ្រួសារក្បែរបន្ទាត់ក្រឆ្នាំ២០២០។

បណ្តាបងប្អូនស្ត្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតែងអញ្ជើញទៅសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយជូនបងប្អូននារី Khmer ស្តីពីការផ្លាស់ប្តូរគំណិត និងរបៀបធ្វើ ព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

“គម្រោងទី៨នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល ២០២១-២០៣០ ស្តីពី "ការលើកកម្ពស់សមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ផ្តោតលើការផ្លាស់ប្តូរគំ និតស្តីពីសមភាពយេនឌ័រ លុបបំបាត់ការរើសអើង និងលើកកម្ពស់តួនាទីរបស់ស្ត្រីជនជាតិភាគតិច។ ចំពោះបងប្អូនស្ត្រីនាពេលសព្វថ្ងៃនេះ មិនត្រឹមតែគិតគូរការងារផ្ទះតែម្យ៉ាងប៉ុណ្ណោះទេ ពោលគឺបានចូលរួមការងារនៅតាមគ្រប់បណ្តាក្រុមហ៊ុន រោងចក្រផ្សេងៗ ប្រកបសេដ្ឋកិច្ចដោយសេរី និងលើកកម្ពស់គុណភាពរស់នៅ” លោកទ្រីបានឱ្យដឹងបន្ថែមដូច្នេះ។

ជីវភាពឈានឡើងរបស់បងប្អូន Khmer នៅភូមិ Kinh Đứng B ជាសក្ខីភាពយ៉ាងច្បាស់លាស់ចំពោះឆន្ទៈឈានឡើង និងស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាជន ព្រមទាំងលទ្ធផលនៃបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ និងការយកចិត្តទុកដាក់របស់គណៈកម្មាធិ ការបក្សគ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ ព្រមទាំងអង្គការចាត់តាំងនយោបាយ-សង្គមនៅភូមិភាគ៕

 

Phúc Duy - Trầm Nghĩ

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។