Thứ năm, 15-10-26 13:56:31
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តើមអាជីពខ្នាតតូច តែបំផុសគំនិតធំ

Báo Cà Mau ម្នាក់ៗមានជីវភាព និងការងារខុសៗគ្នា តែកិច្ចការរួមរបស់បងប្អូននារី និងស្ត្រីគ្រប់រូបសុទ្ថសឹងជាអ្នកមានសមត្ថភាពខណៈដែលព្រមឈានចេញពីរង្វង់សុវត្ថិភាពសម្រាប់ស្ត្រីមេផ្ទះទាំងឡាយដើម្បីស្វែងរកឱកាស និងទិសដៅសមស្របជាមួយខ្លយន។ អាចនិយាយបានថា មានតែភាពក្លាហានប៉ុណ្ណោះទេទើបអាចជួយបងប្អូននារីមានការផ្លាស់ប្តូរបាន នេះក៏ជាមតិរួមរបស់បងប្អូននារីគ្រប់រូបក្នុងដំណើរការផ្តើមអាជីពការងាររៀងៗខ្លួន។

ដោយមានបំណងចង់រក្សាអាជីពដែលដូនតាបន្សល់ទុកនោះ លោកស្រី Phạm Thị Thình (ឆ្វេង) នៅភូមិ Tân Quảng A ឃុំ Nguyễn Việt Khái ស្រុក Phú Tân តែងសាភ្ជាប់នឹងរបស់ប្រពៃណីរាប់សិបឆ្នាំកន្លងដែលជាផលិតផលត្រៀបចាត់បញ្ចូលនៃសួនកម្សាន្ត OCOP ។

ទោះបីស្ថិតក្នុងស្ថានភាពឯកោក៏ដោយ តែបងស្រី ង្វៀងធីធៀក (អ្នកឈរខាងមុខ) នៅភូមិ Thuận Thanh ឃុំ Tân Tiến ស្រុក Đâm Dơi តែងសកម្មកសាងទម្រង់ចិញ្ចឹមតាមពហុបែប ដើម្បីរកប្រាក់ចំណូលបន្ថែម។

នៅតាមតំបន់ជនបទ ខាងបញ្ហាសម្រាប់ជំនួយបងប្អូននារីរួចចាកក្រ មិនត្រឹមជាចំណាកស្រែ ចំណាកស្រុក និងមិនត្រឹមជាបញ្ហាមួយដ៏លំបាកសម្រាប់រដ្ឋអំណាចភូមិភាគប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការសម្រាប់អ្នកនៅក្នុងហេតុការណ៍ទាំង ឡាយទៀតផង។ ដែលខ្លួនមានការងារធ្វើ ទោះបីជាចាប់ផ្តើមពីចំណុចជួបលំបាកយ៉ាងណាក្តី តែជាមួយស្មារតីខិតខំឆ្លងកាត់លំបាកគ្រប់សព្វបែបយ៉ាង និងសកម្មក្នុងការពលកម្មច្នៃប្រតិដ្ឋ កសាងសុភមង្គលគ្រួសារ ក៏បានជួយបងប្អូននារីទាំងឡាយលំនឹងចិត្ត ដើម្បីផ្សារភ្ជាប់ជាមួយភូមិកំ ណើត ប៉ុន្តែក៏នូវជួបការពិបាកខាងប្រាក់ចំណូលណាស់ដែរ។

បងស្រី Cao Thị Sang នៅភូមិ Tân Quảng B ឃុំ Nguyễn Việt Khái ស្រុក Phú Tân ជាមួយចម្ការបន្លែស្រស់របស់គ្រួសារ មិនតែប៉ុណ្ណោះ បងក៏លំបាននឹងជីវភាពអស់រយៈកាលជាច្រើនឆ្នាំដែរហើយ។

ទម្រង់ដេរកម្រាលព្រំរបស់បងស្រី Lê Bảo Trân (ឆ្វេង) នៅភូមិ Tân Điền ឃុំ Tân Hải ស្រុក Phú Tân បានជំនួយបងប្អូននារីជាច្រើននៅទីនេះមានការងារធ្វើ និងប្រភពប្រាក់ចំណូល។

សមាជិកនារីភូមិ Tham Trơi ឃុំ Khánh Bình Đông ស្រុក Trần Văn Thời រួមគ្នាបង្កើតក្រុមដាំស្លសម្រាប់បម្រើក្នុងពីធីជប់លៀងផ្សេងៗ នាំមកនូវប្រាក់ចំណូលសម្រាប់បងប្អូននារីជាច្រើនរូបទៀតផង។

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាក្លិបកាត់ដេរដែលបងប្អូននារីធ្វើជាម្ចាស់ ក៏បានដោះស្រាយរាល់បញ្ហាលំបាកខាងការងារធ្វើជូនពលករជនបទជាច្រើនរូបផងដែរ។ (ក្នុងរូបថត៖ ក្លិបកាត់ដេររបស់បងប្អូននារីនៅភូមិលេខ៣ ឃុំ Khánh Bình Tây Bắc ស្រុក Trần Văn Thời)។

ក្នុងដំណើរផ្តើមអាជីព បងប្អូនារីខេត្ត Cà Mau តែងទទួលបានការជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងអំពីគ្រប់បណ្តាថ្នាក់។ ផ្តើមពី គម្រោងលេខ 939 (សេចក្តីសម្រេចលេខ 939/QĐ-TTg របស់នាយករដ្ឋមន្ត្រី៖ ការអនុម័តគម្រោង “ឧបត្ថម្ភបងប្អូននារីផ្តើមអាជីពតំ ណាក់កាល២០១៧-២០២៥”។ចំពោះការប្រឡងប្រណាំងខាងផ្តួចផ្តើមគំនិត ផលិតផលនៃការផ្តើមអាជីព ការកសាងផលិតផល OCOP ក៏បានជំនួយផែនការ និងក្តីសុបិនក្លាយជាការពិត។ ការលើកទឹកចិត្តខាងស្មារតី ឧបត្ថម្ភបណ្តុះបណ្តាល ទំនាក់ទំនង និងការលក់ចេញនូវផលិតផលបានបំផុសគំនិតយ៉ាងសកម្មសម្រាប់សមាគមនារី ជាពិសេសនារីជនបទក្លាហាននក្នុងការរួចចាកក្រ ព្រមតាំងបញ្ជាក់នូវតួនាទីរបស់ខ្លួន ព្រមទាំងបង្កើតនៅបណ្តាបំណែកក្រណាត់ដ៏ស្រស់ស្អាត ដោយបញ្ចូលទៅក្នុងរូបភាពរួមរបស់បងប្អូននារី Cà Mau ក្នុងយុគសម័យថ្មី៕

 

អនុវត្តដោយ៖ Hữu Nghĩa

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។