Thứ năm, 15-10-26 13:56:32
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជំរុញការផ្តើមអាជីវកម្ម

Báo Cà Mau ក្នុងការអនុវត្តអនុគម្រោង២នៃគម្រោងទី៣ ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាលទី I ឆ្នាំ២០២១-២០២៥នៃខ្លឹមសារ លេខ៣៖ "ជំរុញការផ្ដើមអាជីវកម្ម និងផ្តើមអាជីព ព្រមទាំងការទាក់ទាញវិនិយោគតំបន់ជន ជាតិភាគតិច” ដោយគណៈជនជាតិខេត្តធ្វើជាអធិបតីក្នុងការអនុវត្ត។ មកទល់ពេលនេះ ក៏សម្រេចរួចរាល់ចំពោះការឧបត្ថម្ភសម្រាប់បង្កើត៤ទម្រង់នៃការផ្តើមអាជីព រួមចំណែកជំរុញខ្លាំងខ្លាស្មារតីផ្តើមអាជីវកម្ម បង្កើតការងារធ្វើសម្រាប់តំបន់ជនជាតិភាគតិច។

គម្រោងនេះត្រូវបានអនុវត្តរួមជាមួយទម្រង់នៃការឧបត្ថម្ភរាល់បណ្តាសហករណ៍ដែលទើបបង្កើតថ្មីស្តីពីនីតិវិធីរដ្ឋបាលដូចជា៖ ការចុះបញ្ជីម៉ាកផលិតផល ស្លាកសញ្ញាលើកញ្ចប់ ម៉ាកយីហោ ដំណើរការផលិត ផ្សព្វផ្សាយផលិតផល ដើម្បីអភិវឌ្ឍផលិតផល និងបង្កើតការងារធ្វើដល់កម្មករដែលជនជាតិភាគតិចលើភូមិសាស្ត្រ។

តាំងពីទទួលបានការឧបត្ថម្ភដែលផ្តើមពីគម្រោងទី៣ ប្រហិតត្រីឡាបយ៉ា ទី ក៏មានពាណិជ្ជសញ្ញា ម៉ាកយីហោ សរសេរយ៉ាងលម្អិតពីព័ត៌មានរបស់ផលិផល។

យោងតាមព័ត៌មានអំពីគណៈជនជាតិខេត្ត គម្រោងការដើមទុនសម្រាប់បុព្វហេតុនៃគារចែកចាយក្នុងឆ្នាំ២០២២ និង ២០២៣ ដើម្បីអនុវត្តខ្លឹមសារនេះរួមមានទាំងអស់១.២០២លានដុង។ ឆ្នាំ២០២៤ពោលគឺមិនបានធ្វើការចែកចាយដើមទុននោះទេ។ ផ្តើមពីនោះ គណៈជនជាតិខេត្តក៏បានចុះឈ្មោះសហការជាមួយមណ្ឌលអនុវត្តបច្ចេកវិទ្យាខេត្ត ធ្វើការផ្សព្វផ្សាយឧបត្ថម្ភបាន១គម្រោងការផ្តើមអាជីវកម្មដែលស្តីពីការបណ្តុះបណ្តាលហ្វឹកហ្វឺន និងសិក្សាស្រាវជ្រាវ ដកពិសោធ កែច្នៃ ថែរក្សា និងអភិវឌ្ឍន៍ផលិតផល ព្រមទាំងឧបត្ថម្ភ ការរចនាទម្រង់កញ្ចប់ ម៉ាកយីហោ ផ្សព្វផ្សាយ កសាងម៉ាកពាណិជ្ជសញ្ញា ... សម្រាប់សហករណ៍ Kiều Oanh នៅឃុំ Thanh Tùng ស្រុក Đầm Dơi។

ទន្ទឹមនឹងនោះ បន្តការជំនួយឧបត្ថម្ភបណ្តាទម្រង់ផ្តើមអាជីវកម្មលើភូមិសាស្ត្រ ចំនួន២ទៀតសម្រាប់ឃុំដែលស្ថិតក្នុងតំបន់ III របស់ស្រុក U Minh គឺឃុំ Khánh Thuận (សហការណ៍អតីតយុវជនស្ម័គ្រចិត្តប្តេជ្ញាយកជម្នះលើការអនុវត្តផលិតផលមាំត្រីឆ្ពង់គ្មានឆ្អឹង និងច្នៃផលិតផលជីវសាស្រ្តសម្រាប់ការពារបរិស្ថានខាងជលផល) ព្រមទាំងឃុំ Khánh Lâm (ឧបត្ថម្ភសហការណ៍សេវាកម្មខាងអាជីវកម្មឯកជនអភិវឌ្ឍន៍ផលិតផលជ្រក់ប្លុងអង្ករ ប្លុងអង្ករធ្វើមាំ ប្រហិតត្រីឡាបយ៉ាស្រស់ និងប្រហិតត្រីឡាបយ៉ាចៀន)។ មកទល់ពេលនេះ គម្រោងការក៏​ត្រូវ​បាន​បញ្ចប់​ហើយដែរ លទ្ធផលនៃជំហាន​ដំបូង​គឺមានប្រសិទ្ធភាពខ្ពស់។

មិនត្រឹមតែមូលដ្ឋានផលិតត្រូវបានចុះបញ្ជីពាណិជ្ជសញ្ញា ទម្រង់កញ្ចប់ម៉ាកយីហោ ដំណើរការផលិត ផ្សព្វផ្សាយផលិតផល ដើម្បីអភិវឌ្ឍន៍ផលិតផល និងកម្មករនៅមូលដ្ឋានផលិតប្រហិតត្រីឡាបយ៉ា Tý ថែមទាំងទទួលបានការផ្សព្វផ្សាយ ណែនាំអំពីការធានាសុវត្ថិភាពសម្រាប់កម្មករ ព្រមទាំងគុណភាពខាងអនាម័យមុខម្ហូបក្នុងពេលធ្វើការទៀតផង។

ទទួលបានការឧបត្ថម្ភផ្តើមពីគម្រោងការនេះ បង Nguyễn Văn Tý ម្ចាស់មូលដ្ឋានផលិតប្រហិតត្រីឡាបយ៉ានៅភូមិលេខ៤ ឃុំ Khánh Lâm ស្រុក U Minh  មានប្រសាសន៍៖ ពីមុនមក ផលិតផលប្រហិតត្រីរបស់មូលដ្ឋានផលិតមិនទាន់មានម៉ាកយីហោ ស្លាកសញ្ញា និងទម្រង់កញ្ចប់សម្រាប់វេចខ្ចប់ក៏មិនសូវមានភាពទាក់ទងណាស់ដែរ។ ចាប់តាំងពីទទួលបានការឧបត្ថម្ភ ផលិតផលខ្ញុំក៏មានពាណិជ្ជសញ្ញាផ្ទាល់ខ្លួន ដោយបញ្ជាក់យ៉ាងច្បាស់អំពីព័ត៌មានផលិតផលទាំងស្រុង ទម្រង់ក៏ស្រស់ស្អាតជាងមុនផងដែរ ហើយរយៈពេលសម្រាប់ឱ្យការថែរក្សាក៏យូរជាងមុន តម្លៃសមល្មម។ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ​ដូច្នេះហើយទើបមានភ្ញៀវអតិថិជនយ៉ាងច្រើនកុះករដឹងស្គាល់។ ផ្តើមពីនោះ ចំនួនប្រហិតដែលលក់ចេញក៏បានច្រើនជាង។ ទទួលបានជំនួយឧបត្ថម្ភជាក់ស្តែងបែបនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ មូលដ្ឋានរបស់ខ្ញុំអាចមានលក្ខណៈសម្រាប់អភិវឌ្ឍន៍នឹងនរថែនទៀត។

សហការណ៍ផ្នែកខាងសេវាកសិកម្មបៃតង Khánh Minh ឃុំ Khánh Lâm ស្រុក U Minh គឺជាអង្គភាពដែលទទួលបានការឧបត្ថម្ភអំពីគម្រោង  ដើម្បីអនុវត្តផលិតផលអង្ករស្អាត ST២៥។

លោក Huỳnh Công Thiệu ប្រធានការិយាល័យគោលនយោបាយនៃគណៈជនជាតិខេត្ត ឱ្យដឹង៖ សម្រាប់ឱ្យការវាយតម្លៃនៃជំហានដំបូង បន្ទាប់ពីបានអនុវត្ត គម្រោងនេះក៏បានរួមចំណែកលើកកម្ពស់ស្មារតីផ្តើមអាជីវកម្ម ផ្តើនអាជីពក្នុងតំបន់ជនជាតិភាគតិចដែល ផ្តោតលើសក្តានុពល និងប្រភពធនធាននៃធម្មជាតិរបស់ភូមិភាគ។​ការជំនួយឧបត្ថម្ភផ្តើមអាជីពច្នៃប្រតិដ្ឋបង្កើនចំនួនការបង្កើតអាជីវកម្ម សកម្មភាពមានប្រសិទ្ធភាព និងគ្រប់សមត្ថភាពអាចបងកបង្កើនផលយ៉ាងឆាប់រហ័ស និងចីរភាពបន្ទាប់បានបង្កើត។ យើងខ្ញុំនឹងបន្តការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រសម្រាប់បណ្តាសហករណ៍ ដើម្បីពង្រីកការផលិត ជួញដូរ លើកម្ពស់សមត្ថភាពក្នុងការប្រគួតប្រជែងនៅលើទីផ្សារ។ មាមីងបងប្អូននឹងមានការងារធ្វើ ដោយទទួលបានប្រាក់ចំណូលនឹងនរល្អ លទ្ធផលនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕

 

Quỳnh Anh

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។