Thứ năm, 15-10-26 13:56:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើនកម្លាំងចិត្តដើម្បីគ្រួសារក្រឈានឡើង

Báo Cà Mau គ្មានដីធ្លី គ្មានទ្រព្យធន ម្ល៉ោះហើយខណៈពេលដែលបានគ្នាជាប្តីប្រពន្ធ បង Lý Văn Út និងបងស្រី Hữu Thị Kệ ជាគ្រួសារ Khmer ក្រីក្រនៅភូមិលេខ៥ ឃុំ Trần Hợi ស្រុក Trần Văn Thời។ ប្តីប្រពន្ធបងធ្វើការស៊ីឈ្នួលដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ខណៈនោះដែរ ប្តីប្រពន្ធបងក៏រស់អាស្រ័យលើដីធាររបស់សាច់ញាតិ ជីវភាពកាន់តែជួបលំបាកពេលដែលកូនទាំងពីរបានបន្តបន្ទាប់ចាប់កំណើត។

តែខណៈដែលមានគោលនយោបាយឧបត្ថម្ភដីធារសម្រាប់ស្នាក់នៅ និងដីផលិត គ្រួសារបង Út ក៏បានរដ្ឋអំណាចភូមិភាគ ជម្រើសឧបត្ថម្ភដីផលិតចំនួន៣.០០០ម៉ែត្រការេ​ រួមមានធារផ្ទះមួយខ្នងដោយមានទទឹង៧ម៉ែត្រ ប្រវែង៣៧ ម៉ែត្រ។ គ្រួសារ បងសប្បាយចិត្តជាខ្លាំង ដោយសង្ឃឹមថានេះគឺជាប្រភពកម្លាំងសម្រាប់ជំរុញទឹកចិត្តឱ្យប្តីប្រពន្ធបងកាន់តែខិតខំតស៊ូបន្តទៀត ដើម្បីរួចចាកក្រ លំនឹងជីវភាព។

បង Lý Văn Út ថែទាំចម្ការបន្លែរបស់គ្រួសារ។

ជាមួយផ្ទៃដីផលិតដែលទទួលបាន គ្រួសារបង Út អនុវត្តទម្រង់ដាំបន្លែផ្តល់នៅប្រាក់ចំណូលខ្ពស់ទៀតផង។ រដូវដាំបន្លែនាឱកាសបុណ្យចូលឆ្នាំ Tết កន្លងហើយ គ្រួសារទទួលបានប្រាក់ចំណូលជិត៣០លានដុង ហើយសព្វថ្ងៃបងកំពុងបន្តដាំបន្លែ។ បណ្តាប្រភេទបន្លែដែល បងដាំជាពិសេសបន្លែជន្លង់។ ទន្ទឹមនិងនោះ បងក៏មានដាំឈើហូបផ្លែបន្ថែមដើម្បីបង្កើនប្រភពប្រាក់ចំណូលជូនគ្រួសារ។

ភាពកក់ក្តៅរបស់ប្តីប្រពន្ធបង Lý Văn Út និង បងស្រី​ Hữu Thị Kệ ក្នុងគេហដ្ឋានថ្មីដែលទើបសង់រួចដោយសរុបតម្លៃទឹកប្រាក់ជិត២០០លានដុង។

បង​ Út មានប្រសាសន៍៖ កាលពីមុននេះ គ្រួសារខ្ញុំវេទនាខ្លាំងណាស់ គ្មានដីធ្លី ត្រូវរស់នៅអាស្រ័យលើដីធាររបស់គេ ជីវភាពរស់នៅប្រចាំថ្ងៃពឹងលើតែរបរស៊ីឈ្នួល។ តែចាប់តាំងពីបានរដ្ឋជំនួយឧបត្ថម្ភដី ប្តីប្រពន្ធខ្ញុំបានរើមករស់នៅទីនេះ ហើយដោយសារខិតខំពលកម្មផលិត ខ្ញុំក៏សង់បានផ្ទះមួយខ្នងយ៉ាងរឹងមាំដោយសរុបតម្លៃជាទឹកប្រាក់ប្រមាណជិត២០០លានដុង ក្នុងនោះរដ្ឋបានជំនួយឧបត្ថម្ភ២១ លានដុង។ ជីវភាពក៏បានលំនឹងល្អជាងមុន។ ខ្ញុំពិតជាដឹងគុណរដ្ឋក្រៃលែងណាស់ដែលបានឧបត្ថម្ភគ្រួសារខ្ញុំ។

តាំងពីទទួលបានការឧបត្ថម្ភ បង Lý Văn Út តែងសកម្មបង្កើនការផលិត ផ្តល់មកនូវប្រភពចំណូលនឹងនរល្អសម្រាប់គ្រួសារ។

យោងតាមការជាក់ស្តែងបានឆ្លុះឱ្យឃើញថា ផ្តើមពីគោលនយោបាយរបស់បក្សនិងរដ្ឋ ក៏បានបង្កើតនូវប្រភពកម្លាំងសម្រាប់ជំនួយគ្រួ សារក្រ និងគ្រួសារ Khmer ប្រកៀករបន្ទាត់ក្រ និយាយរួម គ្រួសារ Khmer និយាយដោយឡែក មានលក្ខណៈឈានឡើងរួចចាកផុតពីភាពក្រីក្រ​លំនឹងជីវភាពរួមចំណែកក្នុងការកាត់បន្ថយក្ររបស់ភូមិភាគទៀតផង៕

 

Danh Điệp

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។