Chủ nhật, 29-11-26 22:20:42
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រៀនអក្សរសិល្បិ៍ផើ្តមពីទម្រង់

Báo Cà Mau គ្រូបង្រៀននិងសិស្សនៃវិទ្យាល័យ Ngọc Hiển (ស្រុក Ngọc Hiển) មានការច្នៃប្រតិដ្ឋក្នុងការបង្រៀននិងរៀនខាងវិញ្ញាសាអក្សរសាស្ត្រ នោះគឺជាសកម្មភាពនៃការរចនាទម្រង់អក្សរសិស្សិ៍ដើម្បីបង្ហាញឡើងវិញនូវបណ្តារូបភាពវណ្ណកម្មផ្នែកខាងអក្សរសិល្បិ៍។

សកម្មភាពរចនាគំនូរប្លង់នៃទម្រង់អក្សរសិស្បិ៍ជាមួយទិសដៅសម្រាប់បញ្ចូលនូវដួងប្រលឹងទៅក្នុងបណ្តាវណ្ណកម្មអក្សរសិស្បិ៍ឱ្យកាន់តែមានភាពរស់រវើកថែមទៀត។ យោងតាមនោះ ប្អូនៗមិនត្រឹមបានសិក្សាអំពីអក្សរសិស្សិ៍ប៉ុណ្ណោះទេ ថែមទាំងស្វែងយល់បន្ថែមផ្នែកខាងវិស័យសិល្បៈនៃការរចនាគំនូរប្លង់ ព្រមទាំងបំណិនក្នុងការគ្រប់គ្រង់ក្រមឱ្យកាន់តែមានប្រសិទ្ធភាព។

ប្អូនៗសិស្សសាលាវិទ្យាល័យ Ngọc Hiển ចំណាប់អារម្មណ៍ជាមួយទម្រង់អក្សរសិល្បិ៍ ដែលប្អូនៗជាអ្នករចនាគំនូរប្លង់និងបង្កើតដោយផ្ទាល់។

អ្នកគ្រូ Huỳnh Ngọc Thảo ទទួលបន្ទុកខាងវិញ្ញាសាអក្សរសិល្បិ៍ បានឱ្យដឹង៖ អក្សរសិល្បិ៍មិនត្រឹមមាននូវតាមបណ្តាសៀវភៅប៉ុណ្ណទេ ថែមទាំងបង្ហាញនូវភាពរស់រវើកដោយយោងតាមទម្រង់បច្ចេកទេស។ សកម្មភាពនៃការរចនាគំនូរប្លង់ខាងទម្រង់អក្សរសិល្បិ៍ បានផ្តល់ឱកាសសម្រាប់សិក្សសាលាទាំងឡាយសម្តែងឡើងវិញនូវវណ្ណកម្មខាងអក្សរសិល្បិ៍ដែលយោងតាមទម្រង់រូបភាព អាវកាស និងកម្មវត្ថុ។

ផ្តើមពីនោះ សិស្សសាលាទាំងឡាយនឹងបានចែករំលែកឱ្យគ្រប់បណ្តាក្រុមដើម្បីរួមគ្នាអាន និងសិក្សាស្វែងយល់ពីវណ្ណកម្មខាងអក្សរសាស្រ្ត បន្ទាប់ពីនោះក៏ជម្រើសខ្លឹមសារសម្រាប់ធ្វើជាទម្រង់ដើម្បីបង្ហាញនូវស្មារតីនៃវណ្ណកម្ម។ ប្អូនៗទាំងលាយបានប្រើប្រាស់នូវបណ្តាវត្ថុធាតុដែលត្រូវបានច្នៃឡើងវិញ មានភាព សមស្របជាមួយបរិស្ថាន ដូចជាសន្លឹកក្រដាស់កាតុង ក្រដាស់ធម្មតា ប្រអប់បាយ និងកាវជាដើម។ សម្រាប់រចនាគំរូរប្លង់។

យោងតាមស្នាដៃដ៏បុិនប្រសព្វរបស់ប្អូនៗ បណ្តាទម្រង់ដ៏ពិសេសៗ និងមានអត្ថន័យខ្លឹមសារជាច្រើន ត្រូវបានបង្កើត។ ផ្តើមពីផ្នត់គំនិត រចនាបទគំនូរប្លង់រហូតដល់ដំណើរការបង្កើត ទាមទាត្រូវមានការមូលផ្តុំអាមរម្មណ៍ច្នៃ្រតិដ្ឋ។

ប្អូន Nguyễn Hồng Anh សិក្សថ្នាក់ទី១១X១ ឱ្យដឹង៖ “ប្អូនតែងបានមិត្តរួមថ្នាក់ចាត់ឱ្យទទួលភារកិច្ចខាងគំនូសគ្រោង គូរចេញអំពីផ្នតើគំនិតរបស់ខ្លួនដើម្បីផ្សព្វផ្សាយក្លាយជាទម្រង់ជាក់ស្តែង។ ប្អូនពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់ជាមួយសកម្មភាពខាងការរចនាគំនូរប្លង់ ពីព្រោះវាជួយបង្កើនសតិអារម្មណ៍និងសមត្ថភាពសម្រាប់ឱ្យកាសច្នៃប្រតិដ្ឋ។ តាមការគិតរបស់ប្អូន នឹងធ្វើជាវិចិត្រករ ដូច្នេះហើយទើបការគូគំនូរនិងរចនាគំនូរប្លង់នឹងជួយជាអត្ថប្រ យោជន៍សម្រាប់ការងាររបស់ប្អូនក្នុងពេលអនាគត។

យោងតាមស្នាដៃដ៏បុិប្រសព្វរបស់ប្អូនៗ ជាច្រើនទម្រង់ដ៏វិសេសវិសាល និងប្រកបដោយអត្ថន័យក៏ត្រូវបានបង្កើត។

ទទួលបន្ទុកការងារខាងសរសេរខ្លឹមសារក្នុងសកម្មភាពនៃការរចនាគំនូរប្លង់ ប្អូន Ngô Tài Nguyên សិក្សថ្នាក់ទី១១X១ បាននិយាយប្រាប់ថា៖ ដល់ពេលម៉ោងរៀនអក្សរសិល្បិ៍ដែលមានសកម្មភាពរចនាគំនូរប្លង់ខាងអក្សរសាស្ត្រ ក្រុមទាំងឡាយរបស់ប្អូនសុទ្ធតែត្រូវបានចែកភារកិច្ចរៀងៗខ្លួនយ៉ាងច្បាស់រាល់។ ការងាររបស់ប្អូនគឺជាអ្នកលើកឡើងនូវផ្នត់គំនិត សរសេរខ្លឹមសារដើម្បីរៀបរៀងអត្ថបទធ្វើបឋមកថាស្តីពីផលិតផលរបស់ក្រុមសម្រប់ថ្នាក់។ ប្អូនពិតជាមានចំណូលចិត្តខាងសកម្មភាពនេះខ្លាំងណាស់ ពីព្រោះប្អូនៗមានការសាមគ្គី និងវិវឌ្ឍនូវគំនិតខិតខំសិក្សារៀនសូត្រដោយខ្លួនឯង។

ជាមួយសកម្មភាពនេះ បរិយាកាសនៃការសិក្សារៀនសូត្រសម្រាប់ម៉ោងរៀនវិញ្ញាសារអក្សរសិល្បិ៍តែងមានភាពរស់រវើកជខ្លាំង។ ពីព្រោះប្អូនៗមិនបញ្ឈប់ត្រឹមនេះទេ ពោលគឺថែមទាំងអាចបានឃើញច្បាស់អំពីលក្ខណៈ អរូបិយសម្រាប់វណ្ណកម្មដែលត្រូវបានបង្កើតឡើងវិញយោងតាមទម្រង់នេះ។

“រចនាទម្រង់វប្បធម៌ខាងអក្សរសិល្បិ៍ហាក់បីដូចជាបង្កើននូវផ្នត់គំនិតសម្រប់ប្អូនៗសិក្សាស្វែងយល់អំពីបណ្តាវណ្ណកម្មអក្សរសិល្បិ៍ និងការចំណាប់អារម្មណ៍ ថែមទៀតជាមួយវិញ្ញាសារអក្សរសិល្បិ៍ ពីព្រោះមិនអារម្មណ៍ធុញទ្រាន់ក្នុងការអាននិងសរសេរដូចកាលពីមុនទៀត” ប្អូន Hà Yến Nhi សិស្សថ្នាក់ទី១០X១ ឱ្យដឹងដូច្នេះ។

ការរចនាគំនូរប្លង់អក្សរសិល្បិ៍ ប្អូនៗមិនត្រឹមមនលក្ខណៈបានសិក្សាផ្នែកខាងអក្សរសិល្បិ៍ប៉ុណ្ណោះទេថែមទាំងបានយល់បន្ថែមទៀតអំពីសិល្បៈនិងបំណិនក្នុងធ្វើការជាក្រុមយ៉ាងមានប្រសិទ្ធភាពទៀតផង។

ប្អូន Lý Trúc Như សិស្សថ្នាក់ទី១០X១ រំភើបឱ្យដឹងថា៖ សម្លឹងអំពីទម្រង់អក្សរសិល្បិ៍ ប្អូនក៏មានអារម្មន៍ថាងាយយល់ និងងាយក្នុងការកត់សម្គាល់ជាង ពីព្រោះប្អូនអាចឃើញបានច្បាបស់នូវកម្មវត្ថុ ដំណើរសាច់រឿងយ៉ាងជាក់ស្តែងបំផុត។

លោកគ្រូ Huỳnh Ngọc Thảo ឱ្យដឹងបន្ថែមទៀតថា ទម្រង់ជាឧទាហរណ៍នៃបណ្តាវណ្ណកម្មខាងអក្សរសិល្បិ៍ មិនត្រឹមជួយសិក្សាសាលាបានយល់ច្បាស់អំពីអក្សរសិល្បិ៍តែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យប្អូនៗមានលក្ខណៈផ្សារភ្ជាប់តាមបែបពហុទិសទៀតផងជាមួយវណ្ណគតិ។ ទន្ទឹមជាមួយសកម្មភាពនៃការរចនាគំនូរប្លង់ខាងអក្សរសិល្បិ៍ ប្អូនៗថែមទាំងបានចូលរួមសកម្មភាពខាងឆុតសម្តែងវណ្ណកម្មអក្សរសិល្បិ៍យ៉ាងចំណាប់អារម្មណ៍៕

 

Phương Thảo

បន្តអភិរក្សភាសានិងអក្សរសាស្ត្ររបស់បងប្អូនជនរួមជាតិ

ប៉ុន្មានឆ្នាំកន្លងមក ខេត្តបានយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយស្តីពីកិច្ចការងារជនជាតិ និងការកាត់បន្ថយក្រ ធានាសន្តិសុខសង្គមសម្រាប់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។ ក្នុងនោះមានទាំងការបន្តបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិនផងដែរ។

មួយឆ្នាំប្រកបដោយលទ្ធផលជាច្រើនរបស់សិល្បករខ្មែរខេត្តកាម៉ាវ

ឆ្នាំ២០២៦ បានកត់សម្គាល់នូវដំណាក់កាលសកម្មភាពដ៏ផុលផុស រួបរួមសាមគ្គី និងទទួលបានសមិទ្ធផលគួរឱ្យមោទនៈជាច្រើនរបស់សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិខេត្តកាម៉ាវ (ចំណុះឱ្យសហភាពសមាគមអក្សរសិល្ប៍ខេត្ត)។

ពូនផ្តុំចំណងមិត្តភាពរវាងអ្នកភូមិផងរបងជាមួយផ្តើមពីទិវាមហាសាមគ្គី

ភូមិដឿងដាវ ឃុំហូធីគី ជាភូមិមួយដែលមានបងប្អូនជនរួមជាតិខ្មែរច្រើនកុះករបានចូលរួមពិធីបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិជាមួយបរិយាកាសដ៏សប្បាយ។ ថ្ងៃបុណ្យជាឱកាសដើម្បីលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណី ពង្រឹងសាមគ្គីភាពរវាងអ្នកភូមិផងរបងជាមួយផងដែរ​ដើម្បីរឹងបន្តឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងបង្កើតកម្លាំងចលករសម្រាប់ភូមិភាគអនុវត្តទទួលជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

និទាឃរដូវឆាប់មកដល់ភូមិចម្ការ

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលមកកាន់តំបន់ដីផ្នោរ សង្កាត់ Hiệp Thành ខេត្ត Cà Mau ជំនោរខ្យល់បូព៌ាបាននាំមកនូវរសជាតិប្រៃនៃសមុទ្រ និងសញ្ញាដ៏កក់ក្ដៅនៃនិទាឃរដូវ ដ៏សម្បូរសប្បាយ។ នៅលើវាលស្រែនៃអនុសង្កាត់ Biển Đông A បរិយាកាសពលកម្មមានភាពមមាញឹក ដោយសារប្រជាជននៅទីនេះតែងប្រាប់គ្នាថា៖ “ទទួលបុណ្យចូលឆ្នាំធំឬតូច គឺអាស្រ័យលើរដូវផលដំណាំនេះទាំងអស់”។

សង្ឃឹមស្រូវរដូវប្រាំងបានផលពេញបរិបូរណ៍

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមវាលស្រែនៃតំបន់ទឹកសាបស្ថិរភាព នៃឃុំ Hồng Dân កសិករកំពុងមមាញឹកចុះពូជស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២៥-២០២៦។ ដើម្បីលើកកម្ពស់ទិន្នផល តាំងពីដើមរដូវ រដ្ឋអំណាចភូមិភាគបានដាក់ចេញនូវការចង្អុលការផលិត បង្ការទប់ស្កាត់ជំងឺ ធានាឱ្យកសិករទទួលបានរដូវអំណោយផល សប្បាយរីករាយទទួលអំណរឆ្នាំថ្មី និងបុណ្យ Tết។

បំភ្លឺដងផ្លូវភូមិស្រុក

មកកាន់ឃុំហុងយឹន នាពេលសព្វថ្ងៃនេះ យើងនឹងបានឃើញផ្លូវបេតុងដ៏ធំទូលាយស្អាត ព្រមទាំងមានពន្លឺភ្លើងអាគ្គិសនីបំភ្លឺ ធ្វើឱ្យទេសភាពជនបទកាន់តែមានភាពស្រស់បំព្រង និងផ្លាស់ប្តូរមុខមាត់ថ្មី។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺមានការឯកភាពគ្នារវាងរដ្ឋអំណាចភូមិភាគ និងប្រជាជន ចាប់ពីការបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការសាងផ្លូវ រហូតដល់កិច្ចសហការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ។ ស្មារតីនៃ «ឆន្ទៈបក្ស​និងទឹកចិត្តប្រជាជន» ត្រូវបានបង្ហាញយ៉ាងច្បាស់គ្រប់តាមបណ្តាភូមិស្រុក និងគេហដ្ឋាននីមួយៗផងដែរ ផ្តល់ក្តីសុខក្សេមក្សាន្ត និងភាពងាយស្រួល សុវត្ថិភាពសម្រាប់បងប្អូនប្រជាជន។

ទូទាំងប្រជាជនបានថែទាំសុខភាព

ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

Doanh nghiệp - Thương hiệu