Thứ năm, 15-10-26 13:57:12
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមគ្នារស់នៅប្រកបដោយភាពសុខដុមរមនាលើតំបន់ដែនដី Cà Mau

Báo Cà Mau ទូទាំងខេត្ត Cà Mau បច្ចុប្បន្នមានជនជាតិភាគតិចចំនួន២១ជនជាតិ ក្នុងនោះដែលមានច្រើនគឺជនជាតិ Khmer និង Hoa ចំណែកជនជាតិដទៃទៀត រួមមានដូចជា៖ Mường, Tày, Thái, Nùng, Chăm, Gia Rai, Ê Đê, Si La, Cơ Ho, S’tiêng, Chu Ru… ។ បណ្តាជនជាតិជាបងប្អូនទាំងឡាយតែងរស់នៅសាមគ្គី រួមកម្លាំងគ្នា កសាងប្រទេសជាតិ មាតុភូមិ Cà Mau ឱ្យកាន់តែមានភាពរីកចម្រើនឆ្ពោះទៅមុខជានិច្ច។

កន្លងជិតមួយខែ បន្ទាប់ពីមហាសន្និបាតតំណាងបណ្តាជនជាតិ   ភាគតិចខេត្ត Cà Mau ប៉ុន្តែសម្រាប់អ្នកគ្រូ Bùi Thị Thuận ជនជាតិ Mường ជាគ្រូបង្រៀនសាលាអនុវិទ្យាល័យ Biển Bạch Đông ស្រុក Thới Bình តែងមានអារម្មណ៍រំភើប កក់ក្តៅជានិច្ច ពីព្រោះខណៈនោះ អ្នកគ្រូ មានឱកាសបានដោះដូរ និងទំនាក់ទំនងជាច្រើនមិត្តភក្តិដែលជាជនជាតិដទៃៗជាច្រើន។ ពួកគាត់ទាំងអស់សុទ្ធតែជាគំរូឆ្នើមក្នុងការ ពលកម្មផលិត ជាងនោះទៀត គឺបានរដ្ឋអំណាចភូមិភាគបង្កលក្ខណៈងាយស្រួលសម្រាប់ពួកគាត់សមាហរណកម្ម និងការអភិវឌ្ឍន៍។

អ្នកគ្រូ Bùi Thị Thuận (ជនជាតិ Mường) ជាគ្រូបង្រៀននៅអនុវិទ្យាល័យ Biểng Bạch Đông អ្នកគ្រូបានលះបង់អស់រយៈកាលជាង២០ឆ្នាំ សម្រាប់បុព្វហេតុបណ្តុះបណ្តាធនធានមនុស្ស។

អ្នកគ្រូ Bùi Thị Thuận កើតនិងធំដឹងក្តីនៅខេត្ត Hoà Bình ដែលជាភូមិភាគមានជនជាតិ Mường ត្រឹម៦៤%នៃចំនួនប្រជាជនប៉ុណ្ណោះ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Thái Nguyên ឯកទេសផ្នែកខាងគរុកកោសល្យភាសា អង់គ្លេស អ្នកគ្រូក៏បានត្រលប់មករស់នៅ Cà Mau និងផ្តើមអាជីពជាគ្រូបង្រៀនអស់រយៈកាល២០ ឆ្នាំមកហើយ។ក្នុងអំឡុងពេលបំពេញការងារជាគ្រូបង្រៀន អ្នកគ្រូ Thuận តែងសម្រេចភារកិច្ចរបស់ខ្លួន ព្រមទាំងខិតខំព្យាយាមសិក្សារៀនសូត្រដើម្បីលើកកម្ពស់ចំណេះដឹងខាងមុខជំនាញ។

អ្នកគ្រូ មានប្រសាសន៍៖ "ខ្ញុំមិនអាចបំភ្លេចបាននូវភាពចម្លែកដែលខ្លួនមិនធ្លាប់ និងមានការភ្ញាក់ផ្អើលដែលលើកដំបូង មករសនៅទីនេះ ក៏អាស្រ័យក្តីស្រឡាញ់ពេញចិត្តនិងមានឧបនិស្ស័យជាមួយ Cà Mau ទើបជួយឱ្យខ្ញុំរស់នៅបានពេញលេញនូវក្តីសុបិន្តនិងមានលំនៅឋានប្រកបដោយភាពសុខសាន្ត និងសុភមង្គលជាមួយស្វាមីខ្លួនក៏ជាគ្រូបង្រៀនដូចគ្នារួមទាំង កូន២នាក់ទៀតផង"។

បាយយាម ផ្ទះកំសត់ ទឹករែក ជ្រូកស្ងោរ ជាសំដីរបស់អ្នកគ្រូ Thuận ដែលតែងរំលឹកជារឿយៗស្តីពីប្រពៃណីវប្បធម៌របស់ជនជាតិ Mường។ ក្នុងសកម្មភាពប្រចាំថ្ងៃរបស់គ្រួសារ អ្នកគ្រូតែងតែបង្រៀនកូនៗឲ្យចេះនិយាយភាសាជាតិ។ ជាពិសេស អ្នកគ្រូពិតជាឱ្យតម្លៃខ្ពស់ខ្លាំងណាស់សម្រាប់ខាងសំលៀកបំពាក់ប្រពៃណីជនជាតិ Mường ហើយអ្នកគ្រូតែងថែរក្សាទុកយ៉ាងប្រុងប្រយ័ត្នជាទីបំផុត សម្រាប់ស្លៀកតែក្នុងពិធីសំខាន់ៗប៉ុណ្ណោះទេ។

បងស្រី Nra Thị Kim Hạnh ជនជាតិ S’tiêng បង្ហាញអំពីឧបករណ៍ដែលនាំមកពីស្រុកកំណើតរបស់ខ្លួន ដើម្បីបម្រើខាងវិស័យកសិកម្ម។

ចំណែកបងស្រី Nra Thị Kim Hạnh ជាជនជាតិ S’tiêng រាល់ពេលដែលបងបាន វិលត្រឡប់មកស្រុកកំណើត (Bình Phước) បងស្រីតែងតែនាំយកឧបករណ៍កសិកម្មរបស់ជនជាតិខ្លួន ដើម្បីបម្រើការងារកសិកម្មរបស់គ្រួសារ។ កាលនៅឯស្រុកបងស្រី Hạnh បានបម្រើការងារនៅចម្ការចាន់ទី កាវស៊ូ និងកាហ្វេ។ល។ បន្ទាប់ពីរៀបការរួច បងស្រីក៏បានទៅរស់នៅឯស្រុកកំណើតរបស់ស្វាមីនៅឃុំ Tân Bằng ស្រុក Thới Bình មកទល់ពេលនេះអស់រយៈពេលជាង៦ឆ្នាំហើយ។

ឥឡូវនេះ ខ្ញុំចាប់ផ្តើមទម្លាប់ចិញ្ចឹមបង្គា ធ្វើស្រែ និងដាំបន្លែជាសន្សឹមៗផងដែរ។ ពេលរសៀល ខ្ញុំទាំងពីរនាក់ប្តីប្រពន្ធ និងក្រុមគ្រួសារលក់សាច់អាំងដែលជាមុខម្ហូបដ៏ប្រចាំរបស់ជនជាតិខ្លួន ដូចជា៖ សាច់ជ្រូកព្រៃប្រឡាក់ សាច់ក្របីអាំង ដើម្បីឧទ្ទេសនាមនៅស្រុកកំណើតប្តីរបស់ខ្លួន។ បងប្អូនក្នុងភូមិ ក៏ដូចជាទូទាំងភូមិភាគតែងយកចិត្តទុក ដាក់ បង្កលក្ខណៈដើម្បីគ្រួសារខ្ញុំប្រកបមុខរបររកស៊ី និងលក់ដូរជាដើម បងស្រី Nra Hạnh រីករាយឱ្យដឹងដូច្នេះ។

យោងតាមការស្រាវជ្រាវ ភាគច្រើនជនជាតិភាគតិចសុទ្ធតែមានជីវភាពសេដ្ឋកិច្ចនឹង នរល្អ។ ម្នាក់ៗមានស្រុកកំណើត និងមុខរបរខុសៗគ្នា តែបងប្អូនមាមីងសុទ្ធតែជាអ្នកមានចិត្តធម៌ រស់នៅរាក់ទាក់រវាងភូមិផងរបងជាមួយ តែងចូលរួមគាំទ្រគ្រប់បណ្តាប្រពៃណីប្រឡាងប្រណាំងស្នេហាជាតិនៅភូមិភាគផងដែរ។ បង្កើនតម្លៃវប្បធម៌ដ៏ថ្លៃថ្នូររបស់បណ្តាជនជាតិទៀត ផង៕

 

Mộng Thường

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។