Thứ năm, 15-10-26 13:57:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សង្កាត់ Hoà Thành ពង្រឹងចំណងសាមគ្គីជនជាតិ

Báo Cà Mau សង្កាត់ Hoà Thành ត្រូវបានគេស្គាល់ដោយសារមានប្រជាជនប្រមាណជាង ៤៧.០០០ នាក់ដោយមានទាំងអស់ចំនួន ៧ ជនជាតិរស់នៅជាមួយគ្នា។ ពួកគេមិនត្រឹមតែចែករំលែកទីកន្លែង និងបរិយាកាសប៉ុណ្ណោះទេ ថែមទាំងត្រូវបានចងភ្ជាប់ដោយស្មារតីរវាងអ្នកភូមិផងរបងជាមួយទៀតផង។ ផ្តើមពីនោះ រួមគ្នាកសាងជីវភាពវប្បធម៌សង្គម ព្រមទាំងពូនផ្តុំចំណងសាមគ្គីទូទាំងជនជាតិទៀតផង។

សមមិត្ត Lữ Quang Ngời អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទស្សនាទម្រង់ចិញ្ចឹមកញ្ច្រោងនៅអនុសង្កាត់ Tân Hoá សង្កាត់ Hoà Bình ​កាលពីខែ ១២ ឆ្នាំ២០២៥។

តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមយ៉ាងជាក់ស្តែង ជីវភាពបងប្អូនប្រជាជនមានភាពប្រសើរឡើងជាលំដាប់។ បណ្តាផ្ទះថ្មីចំណុះឱ្យផ្ទះបណ្តោះអាសន្ន ឱកាសផ្តល់ការងារធ្វើបានបើកចេញ បណ្តាវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនសម្រាប់កម្មករក្នុងស្រុកបានរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់របស់សង្កាត់។ល។ បច្ចុប្បន្ន សង្កាត់នេះនូវមានគ្រួសារក្រីក្រត្រឹមតែ ១៩ គ្រួសារប៉ុណ្ណោះ (ស្មើនឹង ០.២%) នេះមិនត្រឹមជាចំនួនលេខប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងសម្រាប់ការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល ព្រមទាំងកម្លាំងបលកម្មរបស់ប្រជាជនទៀតផង។

មិនត្រឹមតែគិតគូរអំពីជីវភាពរស់នៅ និងស្មារតីសម្ភារៈប៉ុណ្ណោះទេ ភូមិភាគថែមទាំងយកចិត្តទុកដាក់ខាងវិស័យសិក្សាអប់រំ សុខាភិបាល​ និងអភិរក្សអត្តសញ្ញាណវប្បធម៌ទៀតផង។ ប្អូនៗបានទៅសាលាជាប្រចាំ អ្នកស្រុកទទួលបានការថែទាំសុខភាពជាមូលដ្ឋាន ហើយតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិនីមួយៗក៏ទទួលបានការយកចិត្តទុកដាក់ និងលើកកម្ពស់ផងដែរ។

សម្រាប់ការផ្លាស់ប្តូរទាំងនេះ តួនាទីរបស់អង្គការសាសនាក្នុងសហគមន៍កំពុងកាន់តែលេចធ្លោឡើង។ លោក Nguyễn Văn Nguyễn ប្រធានក្រុមប្រឹក្សាព្រះសហគមន៍កាតូលិក ហ្វាថាញ់ បានចែករំលែកថា៖ ព្រះសហគមន៍កាតូលិក Hoà Thành មានអ្នកកាន់សាសនាប្រមាណ ៣.៨០០នាក់ ដោយមានគ្រួសារជាង ៩២០ គ្រួសារចូលរួមក្នុងសកម្មភាពសាសនា។ អ្នកកាន់សាសនាតែងរួមដំណើរការជាមួយរដ្ឋាអំណាចភូមិភាគ​ រស់នៅ “ជីវិតល្អ បវរសាសនា” ចូលរួមយ៉ាងសកម្មក្នុងការចលនារបស់ភូមិស្រុក រួមចំណែករក្សាចំណងសាមគ្គីភាព និងស្ថិរភាព។

លោក Mát-thêu Nguyễn Văn Quyển ប្រធានក្រុមប្រឹក្សានៃព្រះសហគមន៍កាតូលិក Hoà Thành។

លើសពីនេះ ជីវភាពរបស់បងប្អូនជនរួមជាតិភាគតិចទាំងឡាយនៅសង្កាត់ Hoà Thành  កំពុងមានភាពប្រសើរឡើងជាលំដាប់ ដោយឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រក្នុងសហគមន៍ជនជាតិភាគតិច។

គ្រួសារលោក Châu Minh Hoàng ជាគ្រួសារ Khm នៅអនុសង្កាត់ Ba Dinh សង្កាត់ Hoà Thành គឺជាគ្រួសារក្រីក្រ។ បន្ទាប់ពីទទួលបានប្រាក់កម្ចីដើម្បីទិញគោចិញ្ចឹម លោក ហ្វាង ឥឡូវនេះបានពង្រីកហ្វូងគោចំនួន ១០ ក្បាល (ក្នុងនោះគោមេមាន ៦ ក្បាល និងគោឈ្មោល ២ ក្បាល គោកូន ២ ក្បាល) សម្រាប់ចំនួនគោទាំងនេះ ជារៀងរាល់ឆ្នាំកើតកូនបានប្រហែល ៥ ក្បាលផងដែរ។ អាស្រ័យដូច្នេះហើយ ទើបគ្រួសារលោកបានរួចចាកពីភាពក្រីក្រ និងមានប្រភពប្រាក់ចំណូលនឹងនរជាងមុន កូនទាំង ២​ នាក់របស់លោកក៏ទទួលបានការអប់រំល្អផងដែរ។

ដោយផ្តោតលើការពង្រឹងសាមគ្គីរវាងជនជាតិ សង្កាត់ Hoà Thành មានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាបន្តបន្ទាប់នាពេលអនាគត៕

Loan Phương

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។