Thứ năm, 15-10-26 13:57:11
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នារី Khmer មានទំនុកចិត្តដើម្បីបញ្ជាក់នូវតួនាទីរបស់ខ្លួន

Báo Cà Mau ដោយមានជាង១២ពាន់គ្រួសារ និងចំនួនប្រជាជនប្រមាណជាង៥០ពាន់នាក់ បងប្អូនជនជាតិភាគតិចទាំងឡាយគឺជាប្រភពធនធានដ៏ខំាន់របស់ខេត្ត Cà Mau ទាំងមូលក្នុងដំណើរការអភិវឌ្ឍន៍។ ក្នុងនោះ តួនាទីរបស់បងប្អូននារីក៏មានសារៈសំខាន់ណាស់ដែរ ការរួមចំណែករបស់បងប្អូននារី Khmer ក៏តែងត្រូវបានបញ្ជាក់ និងមានល្បឿនឆ្ពោះទៅមុខមិនឈប់ឈរក្នុងវិស័យនៃជីវភាពរស់នៅរបស់ភូមិស្រុកនារយៈពេលកន្លង។

លោក Trần Hoàng Lê ប្រធានការិយាល័យជនជាតិស្រុក Thới Bình ឱ្យដឹង៖ "បងប្អូនានរីជនជាតិភាគតិចទូទាំងភូមិភាគមយយថ្ងៃកាន់តែបានចូលរួមយ៉ាងសកម្ម និងសំខាន់ខ្លាំងណាស់សម្រាប់តួនាទីក្នុងសង្គមគ្រួសារ ក៏ដូចជា សហគមជាដើមផង ដែរ។ បងប្អូននារីជនជាតិភាគតិចតែងមានគ្រប់លក្ខណៈ និងភាពជឿជាក់ដើម្បីបញ្ជាក់នូវតួនាទីរបស់ ខ្លួនលើគ្រប់វិស័យ។

កងកម្លាំងនារីជនជាតិភាគតិច តែងបានរួមចំណែកយ៉ាងធំសម្រាប់បុព្វហេតុនៃការអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ។ ក្នុងរូបថត៖ថ្នាក់ដឹកនាំនៃការិយាល័យជនជាតិស្រុក U Minh ប្រសិទ្ធពរបុណ្យសែនដូនតាមាមីងបងប្អូន Khmer នៅសាលាទានឃុំ Khánh Lâm ស្រុក U Minh។

អ្នកគ្រូ Bùi Thị Thuận ជនជាតិ Mường បានមករស់នៅតំបន់ដែនដី Cà Mau និងជាគ្រូបង្រៀនរបស់សាលាអនុវិទ្យាល័យ Biển Bạch Đông ស្រុក Thới Bình អស់រយៈកាល២០ឆ្នាំហើយដែរ។ លោកគ្រួ Phan Văn Có នាយកសាលា បានវាយតម្លៃលើអ្នកគ្រូថា៖ "អ្នកគ្រូ Thuận ជាគ្រូបង្រៀនដ៏ល្អមួយរូប មានចិត្តអំណត់ ស្រឡាញ់មុខរបរការងារ និងរស់នៅតំបន់ជួបលំបាកខ្លាំងណាស់។ ប្រការដែលគួរឱ្យកត់ សម្គាល់ទៀតនោះគឺ អ្នកគ្រូ Thuận អស់ជាច្រើនឆ្នាំបានស្ម័គ្រចិត្តបង្ហាត់សិស្សដែលមានកម្រិតអន់ខ្សោយ ជួយប្អូនៗរៀនបានល្អប្រសើរឡើងវិញរួមជាមួយមិត្តភក្តិផងដែរ។

នៅភូមិ Phước Hoà ឃុំ Biển Bạch Đông ស្រុក Thới Bình អ្នកភូមិទាំងឡាយតែងកោតសរសើរចំពោះគ្រួសារប្តីប្រពន្ធលោក Danh Hoành និងអ្នកមីង Thị Dươl ជាជនជាតិ Khmer។ ផ្តើមពីការឧស្សាហ៍ក្នុងការពលកម្មផលិត ប្តីប្រពន្ធលោកក៏សាងសង់បានផ្ទះមួយខ្នងយ៉ាងទូ លាយស្អាត គ្រួសាររស់នៅប្រកបដោយក្តីសុខ សុភមង្គល។ លោកហ្វាន់ បានឱ្យដឹង៖ "ប្រពន្ធខ្ញុំ មិនត្រឹមជាអ្នកយកចិត្តទុកដាក់លើ កិច្ច កាងារផ្ទះ និងពូកែក្នុងការចិញ្ចឹមដាំដុះនោះទេ ថែមទាំងរួមជាមួយខ្ញុំបាទធ្វើកិច្ចការងារធ្ងន់ស្រាលដើម្បី រកប្រាក់ចិញ្ចឹមកូនទាំង៥នាក់ទៀតផង។ ពិសេស គិតគូរការសិក្សារៀនសូត្រឱ្យកូនប្រុសពៅរបស់ខ្លួនគឺ Danh Mạnh តែម្តង សព្វថ្ងៃកំពុងជាអនុបណ្ឌិត ហើយកំពុងបំ ពេញការងារនៅទីក្រុង Hồ Chí Minh ផងដែរ។

ការបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់យ៉ាងពីសេស ផ្តើមពីនោះក៏សន្សឹមៗលើកកម្ពស់គុណភាព កងជួរកម្មាភិបាលនិយោជិកដែលជាជនជាតិ Khmer នៅគ្រប់លំដាប់ថ្នាក់ និងស្ថាប័នក្នុងប្រ ព័ន្ធនយោ បាយរបស់ខេត្តនិយាយរួម បងប្អូនជនរួមជាតិភាគតិចនិយាយដោយឡែក។

អ្នកគ្រូ Bù Thị Thuận តែងអស់ពីចិត្តជាមួយអាជីព និងប្អូនៗសិស្សានុសិស្សតំបន់ជនបទដែលជួបលំបាក។

ទូទាំងខេត្តមានបក្ខជនទាំងអស់៧៤៥រូប និងកម្មាភិបាលនិយោជិកជាជនជាតិភាគតិចសរុបទាំងអស់៣៨៤រូប។ ដោយឡែកចំពោះថ្នាក់ខេត្តវិញ មានកម្មាភិបាល និយោ ជិកជាជនជាតិភាគតិច៣១រូបដែលត្រូវបានរៀបចំគម្រោងការទទួលមុខងារសំខាន់ៗ ក្នុងនោះតែងតាំងតំណែងជាមេដឹកនាំតាមបណ្តាស្ថាប័នមុខងារផ្សេងៗរួមាមានទាំងអស់១១រូបយោងតាមឯកសារដែលបានកត់ត្រាកកាលពីចុងឆ្នាំ២០២៣។

អាចនិយាយបានថា យោងតាមបណ្តាកម្មាភិបាលជាជនជាតិភាគតិចទាំងឡាយដែលសុទ្ធសឹងជាបក្ខជនកំពុងទទួលបន្ទុកការងារសំខាន់ ៗថ្នាក់ខេត្ត តួយ៉ាងដូចជាលោកស្រី Lê Thị Nhung ជនជាតិ Thái ជាសមាជិកអចិន្ត្រៃយ៍ប្រចាំការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងលោកស្រី Quách Kiều Mai ជនជាតិ Khmer ជាអនុប្រ ធានគណៈជនជាតិខេត្ត ព្រមទាំងបងប្អូននារីជនជាតិភាគតិចជាច្រើនទៀតដែលកំ ពុងទទួលមុខតំណែងសំខាន់ៗនៅតាមបណ្តាស្ថាប័ននានា តាំងពីថ្នាក់ស្រុក និងក្រុងរហូតដល់មូលដ្ឋានផងដែរ។

ជាពិសេស គំរូយុវជន Khmer ដែលខិតខំបំពេញការងារបានល្អ និងរួមចំណែកជាច្រើននៅតាមភូមិភាគ គឺគួររំលឹកដល់បងស្រី Thạch Thị Nương អនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Khánh Bình Đông ស្រុក Trần Văn Thời និងបងស្រី Danh Thị Mị លេខាសម្ព័ន្ធយុវជនឃុំ Khánh Hoà ស្រុក U Minh អ្នកទាំងឡាយសុទ្ធសឹងមានស្នាដៃឆ្នើម។ ទូទាំងខេត្តមានអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចទាំងអស់ ៦៧រូប ក្នុងនោះមាន៧រូបដែលជានារីភេទ។

មិនថាស្ថិតក្នុងតួនាទីណា ឬក៏មុខតំណែងណានោះទេ បងប្អូននារីជនជាតិភាគតិចទាំងឡាយនៅខេត្ត Cà Mau ក៏តែងលើកតម្កើងស្មារតីកសាងគុណសម្បត្តិនារី Việt Nam ក្នុងយុគសម័យថ្មីផងដែរ ដើម្បីបញ្ជាក់នូវភាពជំហរ និងតួនាទីរបស់នារីយុគសម័យជឿនលឿនរបស់ខ្លួនសម្រាប់ប្រទេសជាតិមាតុភូមិ៕

 

Quốc Rin

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។