Thứ năm, 15-10-26 13:57:12
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្រស់ពណ៌ថ្មីលើភូមិស្រុក Khmer

Báo Cà Mau រំលេចពណ៌ត្រចះត្រចង់របស់មាតុភូមិ Cà Mau នាពេលសព្វថ្ងៃ សម្រស់នៃតំបន់ជនបទដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ កំពុងរំលេចពណ៌យ៉ាងស្រស់បំព្រង។ មានការផ្លាស់ថ្មីគួរឱ្យមោទនៈភាពនោះគឺអាស្រ័យដោយគោលការណ៍ណែនាំ និងគោលនយោបាយពលភាពរបស់បក្ស និងរដ្ឋ ព្រមទាំងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ ព្រមទាំងឆន្ទៈជម្នះការលំបាកឈានឡើងរបស់បងប្អូន Khmer ផងដែរ។

ស្ពានបេតុងទទួលបានការវិនិយោគពីកម្មវិធីគោលដៅជាតិ ជួយឱ្យបងប្អូន Khmer ងាយស្រួលធ្វើដំណើរទៅមក និងដោះដូររាល់មុខទំនិញផងដែរ។

ពេលមានឱកាសបានមកទស្សនាភូមិភាគដែលមានបងប្អូន Khmer រស់នៅកុះករ មនុស្សជាច្រើននិងមានការភ្ញាក់ផ្អើលជាក់ជាមិនខានចំពោះការផ្លាស់ប្តូរគ្រប់វិស័យនៃតំបន់ភូមិស្រុកដែលធ្លាប់ជួបលំបាកពិមុន។ មកកាន់អារម្មដ្ឋាន Khmer គឺជាដងផ្លូវដ៏ធំទូលាយ ព្រមទាំងស្ពានបេតុងដ៏រឹងមាំដោយរដ្ឋ និងប្រជាជនរួមគ្នាសាងសង់ស្កឹ ជួយតភ្ជាប់ចរាចរណ៍ និងការជួញដូរមុខទំនិញផ្សេងៗ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ប្អូនៗទៅសាលារៀន និងកម្សាន្តសប្បាយទៀតផង។

សាលារៀននៅតាមតំបន់ភូមិស្រុកបានយកចិត្តទុកដាក់វិនិយោគសាងសង់យ៉ាងល្អស្អាត។

មិនត្រឹមតែទទួលបានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប៉ុណ្ណោះទេ បក្ស និងរដ្ឋថែមទាំងបានផ្ដល់អាទិភាពធនធានសម្រាប់អភិវឌ្ឍន៍វិស័យសុខាភិបាល អប់រំនៅតំបន់មានបងប្អូនខ្មែររស់នៅកុះករទៀតផង។ ប្រព័ន្ធសាលារៀន ដំណាក់សុខាភិបាលបានកសាងស្អាតស្អំ ទំនើប រួមចំណែកលើកកម្ពស់ប្រជាបញ្ញា កែលម្អគុណភាពជីវភាពរបស់បងប្អូនប្រជាជន។

បងប្អូន Khmer សង្កាត់ Vĩnh Trạch បានព្យាបាល និងពិនិត្យថែទាំសុខភាពនៅដំណាក់សុខាភិបាលសង្កាត់។

កសិករខ្មែរសង្កាត់ Hiệp Thành ប្រមូលផលដំណាំ។

បុណ្យទានប្រពៃណីវប្បធម៌ក៏ត្រូវបានបងប្អូន Khmer ថែរក្សា និងពង្រីកតាមចង្វាក់នៃការរសនៅក្នុងសម័យទំនើប។

នៅតាមភូមិស្រុកជាច្រើន ជីវភាពសេដ្ឋកិច្ចរបស់បងប្អូនបានលើកកម្ពស់គ្រប់វិស័យ ដោយមានការលេចចេញនូវគំរូជាច្រើនស្តីពីអ្នកខិតខំឈានឡើងធ្វើមាន។ រួមជាមួយការប្រឡងប្រណាំងពលកម្មផលិត បងប្អូន Khmer ក៏បានយកចិត្តទុកដាក់ខិតខំអភិរក្សវប្បធម៌ប្រពៃណី ចូលរួមយ៉ាងសកម្មជាមួយរដ្ឋអំណាចភូមិភាគក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ដើម្បីកសាងមាតុភូមិ Cà Mau ឱ្យកាន់តែសម្បូណ៌សប្បាយ និងស៊ីវិល័យ៕

Hữu Thọ

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។