Thứ năm, 15-10-26 13:57:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Khmer គោរពស្រឡាញ់ Bác Hồ

Báo Cà Mau ការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទ Hồ Chí Minh ក៏បានក្លាយជាផ្នាត់គំនិត និងទង្វើដ៏ល្អដែលមិនត្រឹមតែកម្មាភិបាល បក្ខជនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ស្រទាប់វណ្ណៈទូទាំងប្រជាជនទៀតផង ក្នុងនោះមានបងប្អូនជនរួមជាតិភាគតិចផងដែរ។ ដោយសេចក្តីគោរពស្រឡាញ់ Bác Hồ បងប្អូនជនរួមជាតិក៏បានរៀនសូត្រ និងធ្វើតាមគំរូ Bác Hồ ដោយរាល់ទង្វើជាក់ស្តែងជាច្រើនប្រការ។ ក្នុងនោះ ដែលពិសេសជាងគេគឺការតំឡើងរូបថត Bác Hồ តាមគេហដ្ឋានរបស់ខ្លួន ព្រមទាំងបង្កើតទីសក្ការៈបូជានៅតាមផ្ទះជាដើម។

ប្តីប្រពន្ធលោក​ Danh Sơn អុជធូបរំលឹកគុណ Bác Hồ។

នៅភូមិកោះធំ ឃុំ Ninh Thạnh Lợi ស្ថិតនៅក្បែរមាត់ព្រែកនៃវត្តក្រពុំមានជ័យ កោះធំដែលជាវត្តសម្បូរដោយប្រពៃណីបដិវត្តន៍ក្នុងសម័យសង្គ្រាមរំដោះប្រទេសជាតិទាំង២លើក គឺក្នុងផ្ទះរបស់លោក Danh Sa Rây អាយុ ៧០ឆ្នាំ ជាបក្ខជន និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ព្រមទាំងជាប្រធានសាខាសមាគមអ្នកមានវ័យចាស់របស់ភូមិ។ ប្រការដ៏សំខាន់គឺក្នុងផ្ទះនេះមានទីសក្ការៈសម្រាប់គោរពបូជា Bác Hồ ដែលត្រូវបានរៀបតុបតែងនៅទីតាំងដ៏សំខាន់ផងដែរ។

លោក Sa Rây បានចែករំលែកថា៖ “ខ្ញុំបានសាងទីអាសនៈសម្រាប់គោរពបូជា Bác Hồ តាំងពីឆ្នាំ ២០០៩ រហូតមកទល់សព្វថ្ងៃ។ ថ្វីត្បិតតែមានសភាពសាមញ្ញ ប៉ុន្តែជារៀងរាល់ថ្ងៃយើងក៏បានសម្តែងនូវការគោរពដឹងគុណចំពោះវិរៈបីតាជាតិដ៏ជាទីគោរពស្រឡាញ់នៃយើង”។

ការសាងទីសក្ការៈបូជា Bác Hồ នៅតាមគេហដ្ឋាន គឺជាការទង្វើដ៏មានអត្ថន័យខ្លឹមសារសម្រាប់កម្មាភិបាល និងបក្ខជន ប្រជាជនទាំងឡាយគ្រប់រូប។ យោងតាមប្រការនោះ ក៏បង្កើតបានការរីកសាយភាយ និងជំរុញខ្លាំងខ្លានូវប្រពៃណីគ្រួសារណាក៏ចូលរួមប្រឡងប្រណាំងរៀនសូត្រ និងធ្វើតាមគំរូ Bác Hồ នៅភូមិភាគផងដែរ។

ជីវភាពបងប្អូនជនរួមជាតិភាគតិចនៅតាមតំបន់ភូមិស្រុកមួយថ្ងៃកាន់តែមានសម្រស់។

លោក Sa Rây បានឱ្យដឹង៖ ក្នុងរយៈពេល១០ឆ្នាំ រាល់សមាជិកក្នុងសង្គមគ្រួសារលោកតាំងពីមនុស្សធំរហូតដល់ពួកក្មេងៗក្តីតែងទម្លាប់នូវការអុជធូបគោរពនឹកគុណ Bác Hồ ជាប្រចាំ។ ទីអាសនៈមិនត្រឹមសម្តែងនូវទឹកចិត្តមានចំពោះ Bác Hồ ប៉ុណ្ណោះទេ ថែមទាំងទង្វើដ៏ល្អសម្រាប់ទូន្មានកូនចៅអំពីប្រពៃណីបដិវត្តដ៏ដ៏ថ្លៃថ្លារបស់ជាតិ និងការដឹងគុណចំពោះអ្នកដែលបានលះបង់អស់មួយឆាកជីវិតរបស់ខ្លួនសម្រាប់មាតុភូមិ ដើម្បីផ្តល់ភាពសុខសាន្តជូនប្រជាជនជាទូទៅដូចសម័យសព្វថ្ងៃនេះឯង។

ជាច្រើនឆ្នាំកន្លងមកនេះ ​គ្រួសារលោក Danh Sơn អាយុ ៦៥ឆ្នាំ នៅភូមិ Thống Nhất ឃុំ Ninh Thạnh Lợi តែងខិតខំថែទាំស្រែចម្ការជាប្រចាំ រហូតមកទល់សព្វថ្ងៃនេះនៅជុំវិញផ្ទះសុទ្ធសឹងជាព័ណ៌បៃតងដែលប្រកបដោយឈើហូបផ្លែ និងបន្លែបង្ការ។ ទន្ទឹមនិងនោះ ទីអាសនៈរបស់ Bác Hồ ត្រូវបានរៀបតុបតែងលើកន្លែងដ៏ឧត្តុង្គឧបត្តមនៅបន្ទាប់ទទួលភ្ញៀវ ជារៀងរាល់ថ្ងៃលោករួមជាមួយភរិយាយផ្លាស់ប្តូរគ្នាអុជធូបគោរពបូជាលោក Bác Hồ។

យោងតាមរដ្ឋអំណាចភូមិភាគ គ្រូសារលោក Danh Sơn ដែលជាគ្រួសារគំរូក្នុងជនរួមជាតិ Khmer។ កូនៗរបស់លោកសុទ្ធតែទូន្មានល្អ។ ក្នុងនោះ កូនប្រុសច្បងសព្វថ្ងៃកំពុងបំពេញការងារជាកងទ័ពការពារព្រំដែនខេត្ត។

“យើងខ្ញុំបានស្តាប់អំពីជីវប្រវត្តិរបស់ Bác Hồ ដែលពោរពេញដោយទឹកចិត្តមហិមា និងក្តីសន្តោសមេត្តាដែល Bác Hồ មានចំពោះប្រជាជន ដូច្នេះហើយយើងមិនចាំបាច់នរណាមកអំពាវនាវនោះទេ គឺរាល់គ្រប់គ្រួសារទាំងឡាយសុទ្ធតែមានតម្រូវការគោរពបូជា Bác Hồ” លោក  Danh Sơn មានប្រសាន៍បែបនេះ។ រាល់ពេលដែលឈរពីមុខរូបថតអ៊ំ ខ្ញុំតែងគិតថាត្រូវតែរស់ឱ្យបានល្អ និងធ្វកិច្ចការឱ្យបានច្រើន និងមានផលប្រយោជន៍ថែមទៀត។

លោក Danh Sa Rây រៀបចំតុបតែតងទីអាសនៈ Bác Hồ នៅក្នុងគេដ្ឋានរបស់ខ្លួន។

មិនត្រឹមតែគ្រួសារលោក Danh Sa Rây និងលោក Danh Sơn នោះទេ នេះក៏ជាមនោសញ្ចេតនារួមរបស់ប្រជាជនជាទូទៅផងដែរ។ តាំងពីប្រពៃណីគោរពបូជារូបថតរបស់ Bác Hồ នៅតាមគេហដ្ឋានក៏បានពង្រីកសាយភាយគ្របទិសទី ស្មារតីរបស់បងប្អូនជនរួមជាតិក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ តាំងពីផ្នាត់គំនិតរហូតដល់ទង្វើផ្សេងៗទាំងឡាយសុទ្ធតែឆ្ពោះទៅកាន់ការសិក្សារៀនសូត្រ និងធ្វើតាមគំរូអ៊ំ។ ផ្តើមពីនោះ បង្កើនសកម្មភាពក្នុងប្រពៃណីបដិវត្តន៍របស់ភូមិភាគ ជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យចូលរួមប្រឡងប្រណាំក្នុងការពង្រីកសេដ្ឋកិច្ច កសាងជីវភាពគ្រួសារវប្បធម៌ ធ្វើឱ្យសម្រស់ភូមិស្រុកមួយថ្ងៃកាន់តែរីកចម្រើន៕

Thanh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។