Thứ năm, 15-10-26 13:57:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ការផលិតមានអំណោយផលបន្ទាប់ពីបុណ្យ Tết

Báo Cà Mau បន្ទាប់ពីបុណ្យ Tết មកទល់សព្វថ្ងៃ បងប្អូនជនរួមជាតិ Khmer នៅឃុំ Khánh Bình Đông ស្រុក Trần Văn Thời តែងសកម្មក្នុងការពលកម្មផលិត។ នៅលើវាលស្រែដ៏ធំល្វឹងល្វើយ ក្រៅពីផលិតស្រូវរដូវប្រាំង ក៏មានគ្រួសារកសិករជាច្រើនបានស្រុះគ្នាចុះបន្លែតាមស្រែ។ នេះជារដូវផលិតពេញដោយក្តីសង្ឃឹមនឹងនឹងផ្តល់មកនូវប្រភពចំណូលខ្ពស់ទៀតផង។

ជាអ្នកមានបទពិសោធក្នុងការចុះពូជបន្លែតាមស្រែអស់រយៈកាលជាង១០ឆ្នាំ លោក Trần Văn Dũng នៅភូមិ Minh Hà A សព្វថ្ងៃកំពុងសកម្មថែទាំចម្ការល្ពៅ ត្រៀមប្រមូលផលក្នុងខែ២ (ចន្ទគតិ) ខាងមុខនេះ។ កាលពីមុននេះ ខណៈពេលដែលទទួលបុណ្យចូលឆ្នាំ Tết រួចរាល់ គ្រួសារលោកក៏បានចាប់ផ្តើមឱ្យេដូវផលិតថ្មី។

គ្រួសារលោក Trần Văn Dũng ថែទាំចម្កាល្ពៅរបស់ខ្លួន។

“គ្រួសារ​ខ្ញុំ​ដាំ​ចម្ការ​ល្ពៅ​ជិត៥​ពាន់​ដើម​លើ​ផ្ទៃដី​ជាង៣​ហិកតារ។ លើក​នេះ​ខ្ញុំ​ដាំពូជល្ពៅលឿង ល្ពៅទ្រីង និងល្ពៅឃ្លោក។ ឆ្នាំនេះអាកាសធាតុអំណោយផល ដូច្នេះហើយប្រហែលជាដើមខែ១២ (ចន្ទគតិ) ខ្ញុំនឹងចុះពូជ។ ដល់ប្រហែលដើមខែ២ (ចន្ទគតិ) នឹងប្រមូលផល។ នេះជារដូវដែលពេញដោយក្តីសង្ឃឹមបំផុតសម្រាប់ឱ្យរដូវដើមឆ្នាំ” លោក Dũng បានចែករំលែកថដូច្នេះ។

យោងតាមការប៉ានស្មានរបស់លោក Dũng តម្លៃល្ពៅលក់ចេញនាពេលសព្វថ្ងៃប្រមាណ១០ពាន់ដុង/គីឡូក្រាម។​ គ្រួសារអាចរកបានប្រាក់ចំណូលជិត១០០លានដុង។ ផ្តើមពីប្រភពទុននេះ គ្រួសារនឹងអាច់ប្រឹតសំចៃសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក Dũng សង្ឃឹមថា៖ បងប្អូនកសិករយើងខ្ញុំតែងសង្ឃឹមអាកាសធាតុអំណោយផល មានកំណើនផល លកើបានតម្លៃខ្ពស់ដើម្បីមា មីងបងប្អូនមានទំនុកចិត្តរស់នៅប្រកបដោយភាពសុខសាន្តនៅភូមិស្រុក។ ជារៀងរាល់ឆ្នាំ ធ្វើស្រែ២រដូវ តែរដូវល្ពៅតែងជាក្តីសង្ឃឹមរបស់គ្រួសារ ពីព្រោះប្រភពចំណូលផ្តើមពីរដូវល្ពៅតែងទទួលបានផលខ្ពស់។ សង្ឃឹមថាដល់ពេលប្រមូលផល តម្លៃល្ពៅនឹងបានលំនឹងល្អ។

លោក Trần Văn Dũng រួមទាំងគ្រួសារជាចហរើនទៀតនៅភូមិ Minh Hà A សង្ឃឹមថារដូវផលល្ពៅនឹងទទួលបានជៅគជ័យ។

ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិ Khmer លោក Thạch Ngát នៅភូមិលេខ៧ ក្រៅពីអនុវត្តល្អការងារសង្គម លោកនិងគ្រួសារតែងជាគំរូក្នុងការពលកម្មផលិត ប្រឹតសំចៃប្រភពប្រាក់ចំណូល។ ជាមួយផ្ទៃដីកសិកម្មជាង១ហិកតា គ្រួសារផលិតស្រូវ ចិញ្ចឹមត្រី ដាំបន្លែ ទទួលប្រាក់ចំណូលរៀងរាល់ឆ្នាំជាង១០០លានដុង។

“ជាមួយ​ការ​ជឿ​ទុក​ចិត្តរបស់បងប្អូនជនរួមជាតិ​ក្នុង​តំបន់ ខ្ញុំ​តែងសម្រេចល្អនូវរាល់ភារកិច្ចដែលបានប្រគល់ជូន។ គំរូតាំងពីគ្រួសាររហូតដល់កិច្ចការងារសង្គម ដូច្នេះហើយទើបខ្ញុំតែងបានមាមីងបងប្អូនគាំទ្រ និងជឿទុកចិត្ត” លោក Thạch Ngát មានប្រសាសន៍បែបនេះ។

គ្រួសារលោក Thạch Ngát ជាគំរូក្នុងការពលកម្មផលិត ក៏ដូចជាកិច្ចការងារសង្គមជាដើម ដូច្នេះហើយទើបតែងបានមាមីងបងប្អូនគោរពស្រឡាញ់ និងជឿទុកចិត្ត។

លោក Trần Trọng Thể អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Bình Đông ឱ្យដឹង៖ បច្ចុប្បន្ន ឃុំមានគ្រួសារជនរួមជាតិ Khmer ចំនួន៣១៥/៤.៦៨៤គ្រួសារ ក្នុងនោះមាន២២គ្រួសារក្រ និង៦គ្រួសារក្បែរបន្ទាត់ក្រ។ មាមីងបងប្អូនតំបន់ជនរួមជាតិភាគច្រើនប្រកប របរកសិកម្ម មានដូចជា៖ ធ្វើស្រែ ចិញ្ចឹមត្រី ដាំដំណាំជាដើម។ ក្រោយរដូវបុណ្យ Tết ក៏មានគ្រួសារជាច្រើនបានចាប់ផ្តើមឱ្យការផលិតរបស់ខ្លួន ព្រមទាំងប្រមូលផលដំណាំកសិផលទៀតផង។

និយាយរួម ស្ថានភាពផលិតរបស់មាមីងបងប្អូនក៏មានអំណោយផល លំនឹងល្អ រដូវផលដំណាំសង្ឃឹមថានឹងទទួលបានជោគជ័យ ផ្តល់មកនូវភាពកក់ក្តៅសម្រាប់មាមីងបងប្អូនជនរួមជាតិ Khmer នៃឱកាសឆ្នាំថ្មី៕

 

Hằng My

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។