Thứ năm, 15-10-26 13:57:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្រស់ថ្មីនៅឃុំ Thanh Tùng

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពបងប្អូនជនរួមជាតិភាគតិចលើភូមិសាស្ត្រឃុំ Thanh Tùng មានការផ្លាស់ប្តូរយ៉ាងសកម្ម។ ការផ្លាស់ប្តូរនេះ អាស្រ័យផ្តើមពីការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពស្តីពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។

សាលាទានទទួលបានការវិនិយោគកសាងថ្មី​ក្លាយជាទីតាំងសម្រាប់ចាត់តាំងសកម្មភាព និងសិក្សារៀនសូត្រ និងចាត់តាំងរាល់ពិធីបុណ្យទានផ្សេងៗ ​រួមចំណែកលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer ផងដែរ។

Thanh Tùng ជាភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ដោយមានប្រមាណជាង ៥០០ គ្រួសារ និងចំនួនប្រជាជនជាង ២.៧៥០ នាក់ ភាគច្រើនជាជនជាតិ Khmer។ ពីមុន ដោយសារលក្ខណៈនៃការផលិតនៅមានកម្រិត និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់មានការអភិវឌ្ឍ គ្រួសារជាច្រើនបានប្រឈមមុខនឹងការលំបាក ហើយអត្រានៃគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចស្រូបជាង ៣០%។

ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាសន្សឹមៗ ឃុំកំពុងផ្តោតលើការដាក់ពង្រាយធនធានដែលផ្តើមពីកម្មវិធីគោលដៅជាតិសម្រាប់ដំណាក់កាល ២០២១-២០២៥ ដោយផ្តោតលើការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឃុំក៏ទទួលបានការវិនិយោគទឹកប្រាក់ជាង ១២ ពាន់លានដុង សម្រាប់សាងសង់ប្រព័ន្ធដឹកជញ្ជូនជនបទនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ដោយទឹកប្រាក់ជាង ៤ ពាន់លានដុងសម្រាប់ប្រើប្រាស់ និងកែជួសជុលថ្មីចំនួន ២៤ សំណង់ផ្សេងៗ មានស្ពាន និងថ្នល់ជាដើម។ អាស្រ័យហេតុនេះហើយ ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាជនកាន់តែមានភាពងាយស្រួល បង្កលក្ខណៈអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍផលិត។

ក្នុងពេលជាមួយគ្នានេះ ឃុំ Thanh Tùng បានអនុវត្តគោលនយោបាយដោយផ្ទាល់ និងគ្រប់ជ្រុងជ្រោយដើម្បីឧបត្ថម្ភបងប្អូនប្រជាជន។ ឃុំបានឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅ និងដីធារសម្រាប់សង់ផ្ទះជូន ១៣៧ ​គ្រួសារ ព្រមទាំងសាងសង់អាគារវប្បធម៌បាន ៤ ខ្នង ផងដែរ។ ផ្តើមពីនោះ ក៏ផ្សព្វផ្សាយ ៩ គម្រោងការផលិតបន្តទៀត ដោយសរុបទឹកប្រាក់ប្រមាណជិត ៩,៥ ពាន់លានដុង។ សម្រាប់ការឧបត្ថ​ម្ភដ៏ទាន់ពេលវេលាទាំងនេះ បានជួយគ្រួសារជាច្រើនលំនឹងជីវភាព និងមានលក្ខណៈឈានឡើងរួចចាកក្រជាសន្សឹមៗផងដែរ។

អាស្រ័យការផ្សព្វផ្សាយបានព្រមៗគ្នានូវរាល់បណ្តាកម្មវិធី និងគោលនយោបាយផងនោះ ទើបជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចលើភូមិសាស្ត្រមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ អត្រាគ្រួសារក្រក៏មានការបន្ថយចុះខ្លាំងណាស់ដែរ ដោយចាប់ពីត្រឹមជាង ៣០% ចុះនូវត្រឹម ៦% សម្រាប់ប្រភពចំណូលជាមធ្យមរួមរបស់ឃុំ។

ប្រជាជនធ្វើដំណើរទៅមក និងជួញដូរប្រកបដោយភាពងាយស្រួលតាមដងផ្លូវថ្មីដ៏ធំទូលាយដែលទើបត្រូវបានកែជួសជុលដោយផ្តើមពីប្រភពដើមទុននៃកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

មិនត្រឹមគិតគីួពីការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ភូមិភាគថែមទាំងយកចិត្តទុកដាក់លើគ្រប់វិស័យអប់រម សុខាភិបាល និងវប្បធម៌ទៀតផង។ លោក Lê Việt Khái អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Tùng បានឱ្យដឹង៖ “សម្រាប់ការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពរបស់កម្មវិធី គោលនយោបាយ កំពុងបានបង្កើតប្រភពធនធានដ៏សំខាន់សម្រាប់ជំនួយឧបត្ថម្ភបងប្អូប្រជាជនឱ្យផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត ព្រមទាំងម្ចាស់ការខិតខំឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ នាពេលខាងខាងមុខនេះ ភូមិភាគនឹងបន្តជំរុញខ្លាំងខ្លាការឧបត្ថម្ភស្ថិរភាព និងពង្រីកបណ្តាទម្រង់ផលិតមានប្រសិទ្ធភាពថែមទៀត រួមចំណែកលើកកម្ពស់ប្រភពប្រាក់ចំណូល ព្រមទាំងកាត់បន្ថយក្រចីរភាពក្នុងជនរួមជាតិភាគតិច”។

ជាមួយការកំណត់ទិសដៅក្នុងការបន​្តវិនិយោគហេដ្ឋរចនាសម្ព័ន្ធ ឧបត្ថម្ភការរស់នៅស្ថិរភាពសម្រាប់ដំណាក់កាល ២០២៦​-២០៣០ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន តំបន់ជនរួមជាតិភាគតិច Thanh Tùng កំពុងមានការផ្លាស់ប្តូរ ឆ្ពោះទៅទិសដៅនៃការលុបបំបាត់គ្រួសារក្រីក្រទាំងស្រុង៕

Nguyễn Đào - Chí Thức

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។