Thứ năm, 15-10-26 13:09:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រីកសាយភាយទម្លាប់ប្រើប្រាស់ទំនិញ Việt Nam

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ចលនា “ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam” (ហៅកាត់ថា ចលនា) នៅឃុំ Phước Long មិនបង្អង់ត្រឹមស្លាកសញ្ញាឃោសនាប៉ុណ្ណោះទេ ថែមទាំងបានជ្រាបចូលទៅក្នុងជីវភាពរបស់ប្រជាជនតាមរយៈសកម្មភាព ជាក់ស្តែង។ ក្នុងតួនាទីជាស្ថាប័នប្រចាំការនៃគណៈចង្អុលការ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង ដាស់តឿនស្មារតីមោទនភាពជាតិ និងបង្កើតទម្លាប់អាទិភាពប្រើប្រាស់ទំនិញ Việt Nam នៅក្នុងសហគមន៍។

គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long ឃោសនាអំពីចលនា “ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam” ដល់សាខាសមាគមនៅភូមិ Long Hải។

ដោយអនុវត្តតាមសារាចរលេខ ០៣-CT/TW របស់ការិយាល័យនយោបាយ រណសិរ្សមាតុភូមិឃុំបានជំរុញការឃោសនា ជួយឱ្យប្រជាជន ស្ថាប័ន អង្គភាព និងសហគ្រាសយល់ច្បាស់អំពីអត្ថន័យនៃការប្រើប្រាស់ទំនិញ Việt Nam ចំពោះការអភិវឌ្ឍផលិតកម្ម ស្ថិរភាពទីផ្សារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនឹងនោះ បានបំផុសចលនាប្រជាជនយ៉ាងសកម្មក្នុងការប្រឡងប្រជែងពលកម្ម ផលិតកម្ម ហ៊ានអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ទិន្នផល និងគុណភាពផលិតផល។

ការងារឃោសនាត្រូវបានអនុវត្តយ៉ាងបត់បែន និងច្នៃប្រតិដ្ឋតាមរយៈរូបភាពជាច្រើន។ ក្នុងនោះ ទំព័រហ្វេសប៊ុក (Fanpage) របស់រណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long តែងតែធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងចលនា។ ខ្លឹមសារឃោសនាក៏ត្រូវបានបញ្ចូលទៅក្នុងកិច្ចប្រជុំនៅតំបន់ស្នាក់នៅ សមាគម និងអង្គការមហាជន ដែលជួយឱ្យសារ “ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam” រីកសាយភាយយ៉ាងជ្រាលជ្រៅ ជាពិសេសនៅតំបន់ជនបទ។

ក្រៅពីនេះ រណសិរ្សមាតុភូមិឃុំបានសម្របសម្រួលបំផុសចលនាសហគ្រាស អាជីវករ និងប្រជាជនឱ្យចូលរួមឆ្លើយតបយ៉ាងសកម្មចំពោះចលនា តាមរយៈការអាទិភាពទិញដូរ និងប្រើប្រាស់ទំនិញ Việt Nam។ អាស្រ័យហេតុនេះ ការយល់ដឹងរបស់ប្រជាជន និងសហគ្រាសកាន់តែត្រូវបានលើកកម្ពស់ ទំនិញ Việt Nam កាន់តែទទួលបានការទុកចិត្ត និងជ្រើសរើសប្រើប្រាស់កាន់តែច្រើន ដែលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

បងស្រី Hồ Mỹ Loan នៅភូមិ Phước Thành បានចែករំលែកថា៖ “ខ្ញុំតែងអាទិភាពប្រើប្រាស់ទំនិញ Việt Nam ពីគ្រឿងទេស គ្រឿងសម្អាង ខោអាវ រហូតដល់សម្ភារប្រើប្រាស់ក្នុងផ្ទះ ព្រោះវាមានប្រភពដើមច្បាស់លាស់ តម្លៃសមរម្យ មានការបញ្ចុះតម្លៃច្រើន គុណភាពល្អ និងមានម៉ូដកាន់តែសម្បូរបែប ឆ្លើយតបបានតាមតម្រូវការប្រើប្រាស់”។

បងស្រី Hồ Mỹ Loan អាទិភាពជ្រើសរើសទិញផលិតផលប្រើប្រាស់ក្នុងផ្ទះ ដែលមានប្រភពដើមក្នុងស្រុក ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ដើម្បីបន្តពង្រីកលទ្ធផលដែលសម្រេចបាន លោកស្រី Trương Thanh Xuân ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានឱ្យដឹងថា៖ “ពេលខាងមុខ រណសិរ្សមាតុភូមិឃុំនឹងបន្តបំផុសចលនា និងអនុវត្តឱ្យបានល្អនូវចលនានេះ។ ជាបឋម គឺបំផុសចលនាឱ្យប្រជាជនអាទិភាពប្រើប្រាស់ផលិតផលដែលផលិតដោយជនជាតិ Việt Nam។ ក្រៅពីនេះ ផលិតផលកសិកម្មរបស់មូលដ្ឋាននឹងត្រូវបានជំរុញការផ្សព្វផ្សាយទាំងក្នុង និងក្រៅឃុំ ដើម្បីបញ្ជាក់ពីគុណភាព និងកេរ្តិ៍ឈ្មោះផលិតផល Phước Long និយាយដោយឡែក និងទំនិញ Việt Nam និយាយជារួម តាមរយៈនោះលើកទឹកចិត្តឱ្យប្រជាជនអាទិភាពជ្រើសរើសប្រើប្រាស់”។

ទន្ទឹមនឹងការឃោសនា រណសិរ្សមាតុភូមិឃុំបានសម្របសម្រួលជាមួយស្ថាប័នជំនាញ បង្កើនការត្រួតពិនិត្យ ត្រួតពិនិត្យ ដើម្បីរកឃើញទាន់ពេល និងចាត់វិធានការតឹងរ៉ឹងចំពោះទំនិញក្លែងក្លាយ ទំនិញត្រាប់តាម និងទំនិញអន់គុណភាព។ ជំរុញការផ្សារភ្ជាប់ជាមួយសហគ្រាស គាំទ្រការក្តាប់ជាប់តម្រូវការទីផ្សារ រៀបចំសិក្ខាសាលា ពិព័រណ៍ និងផ្សារចល័តដើម្បីនាំយកទំនិញ Việt Nam ទៅដល់តំបន់ជនបទ និងតំបន់ស្នាក់នៅ ជាពិសេសគឺផលិតផល OCOP ដែលរួមចំណែកពង្រីកទីផ្សារ និងលើកកម្ពស់ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់៕

Tú Quyên

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។