Thứ bảy, 4-4-26 05:06:56
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លេខាសាខាបក្សអស់ពិចិត្តដើម្បីប្រជាជន

Báo Cà Mau សមមិត្ត Danh Tre លេខាសាខាបក្សភូមិ Phú Tân ឃុំ Ninh Quới ជាលេខាសាខាបក្សដ៏ឆ្នើមម្នាក់ក្នុងចំណោមលេខាសាខាបក្សទាំងមូល ដែលទើបបានអង្គការចាត់តាំងមជ្ឈិមស្ងើចសរសើរក្នុងពិធីរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។

លោក Danh Tre (ទី ៥ គិតពីឆ្វេង) ជូនអំណោយគ្រួសារក្រ និងគ្រួសារជួបលំបាកដែលផ្តើមពីប្រភពទឹកប្រាក់ផ្ទាល់ខ្លួន រួមចំណែកអនុវត្តល្អកិច្ចការងារសង្គមរបស់ភូមិ Phú Tân  ​ផងដែរ។

ជាស្នូលសម្រាប់ការសាមគ្គីនៅភូមិមណ្ឌល

ភូមិ Phú Tân ជាមណ្ឌលរបស់ឃុំ Ninh Quới ​ជាតំបន់ដែលើមានប្រមាណ ៤១៤ គ្រួសារ និងចំនួនប្រជាជន ២.២០០ នាក់ ក្នុងនោះគ្រួសារជនរួមជាតិ Khmer ស្រូបអត្រាច្រើនជាងគេ ដោយមានទាំងអស់ចំនួន ១.៨០ នាក់។ ក្នុងតួនាទីជាលេខាសាខាបក្ស លោក Danh Tre (កើតនៅឆ្នាំ ១៩៨៤ ជាជនជាតិ Khmer) តែងខ្វះខ្វាយគិតថា ធ្វើយ៉ាងណាដើម្បីរឹតបន្តងចំណងមហាសាមគ្គីរវាង ៣ សញ្ជាតិជាបងប្អូន Kinh - Khmer – Hoa  ដែលរស់លាយឡំគ្នានៅភូមិភាគ។

តាមការកត់សម្គាល់ពីកម្មាភិបាលរូបនេះ លោក Nguyễn Minh Nhật លេខាគណៈកម្មាធិការបក្សឃុំ Nnh Quới បានអះអាងថា៖ “លោក Danh Tre គឺជាកម្មាភិបាលមួយរូបដ៏ស្វាហាប់ មានកិត្យានុភាពខ្ពស់ក្នុងចំណោមជនជាតិភាគតិចដទៃទៀត។ លោកមិនត្រឹមតែមានជំនាញក្នុងការប្រមូលផ្តុំកម្លាំងប្រជាជនប៉ុណ្ណោះទេ លោកថែមទាំងជាជាស្ពានដ៏រឹងមាំតភ្ជាប់រវាងឆន្ទៈរបស់បក្ស និងទឹកចិត្តប្រជាជន ជំនួយរាល់បណ្តាលគោលនយោបាយរបស់ថ្នាក់លើដែលបានផ្សព្វយ៉ាងមានប្រសិទ្ធភាពជាក់ស្តែងនៅមូលដ្ឋាន”។

ការយកចិត្តទុកដាក់របស់លោកត្រូវបានបង្ហាញតាមរយៈការរក្សាសណ្តាប់ធ្នាប់នៃសកម្មភាពរបស់បក្ស និងការធ្វើឱ្យសេចក្តីសម្រេចក្លាយជាសកម្មភាពជាក់ស្តែង។ ក្នុងឆ្នាំ ២០២៥ លោក យ័ញត្រែ បានធ្វើជាអធិបតីក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចដល់សមាជិកបក្សចំនួន ១៦ រូប និងសមាជិកសម្ព័ន្ធយុវជនជិត ៣៥០ នាក់ បង្កើតបានការឯកភាពខ្ពស់ក្នុងដំណើរការនៃសកម្មភាព។

ស្នាមគំនូស “និយាយបាន ធ្វើបាន”

អនុវត្តតាមទិសស្លោក "បក្ខជននាំផ្លូវ" លោក Danh Tre មិនត្រឹមតែដឹកនាំតាមរយៈឯកសារសារាចរប៉ុណ្ណោះទេ ថែមទាំគំរូផ្ទាល់ខ្លួន ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងការខិតខំប្រឹងប្រែងរបស់លោកដើម្បីគិតគូរជូនបងប្អូនប្រជាជន។ អាចរំលឹកបានពីរឿងដែលលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណជាង ១០ លានដុងដើម្បីរួមជាមួយឈ្មួញតូចៗនៃទីផ្សារ Ninh Quới សាងសង់ទំនប់ទឹក និងបូមទឹកចេញ ដើម្បីការពារគ្រោះទឹកជំនន់ បង្កលក្ខណៈងាយស្រួលសម្រាប់ឱការលក់ដូរ។ ទឹកប្រាក់ជាង ១៥ លានដុងសម្រាប់ទិញអំណោយចំនួន ៥០​ ចំណែក រួមមានដូចជា៖ (អង្ករ និងសម្ភារៈចាំបាច់ផ្សេងទៀត) សម្រាប់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយក្នុងឱកាសបុណ្យ Tết ។ ក្រៅពីនោះ លោកក៏បានឧបត្ថម្ភទឹកប្រាក់ ២០០ លានដុងសម្រាប់វត្ត Dì Quán ក្រាលស៊ីម៉ង់ត៍ទីធ្លា បង្កើតទីធ្លាដ៏ធំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរទាំងឡាយទៀតផង។

លោក Danh Tre បានអញ្ជើញទៅដល់គ្រួសារនីមួយៗដើម្បីផ្សព្វផ្សាយ ចលនាកសាងជនបទថ្មីកម្រិតខ្ពស់នៅភូមិភាគ។

ក្រោមការណែនាំរបស់លោក Danh Tre មុខមាត់របស់ភូមិ Phú Tân ក៏មានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្តើមពីការចលនាប្រជាជនឱ្យផ្តោតលើការផលិតដើម្បីលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកដល់មូលនិធិសុខុមាលភាពសង្គម រហូតដល់ការងារធ្វើជាមួយប្រជាជនដើម្បីជួសជុលផ្លូវថ្នល់ និងសាងសង់ទំនប់ទឹកដើម្បីការពារការបាក់រលេះដី ទាំងអស់នេះបានបង្ហាញពីការលះបង់យ៉ាងអស់ពីចិត្តរបស់លេខាសាខាបក្សភូមិផងដែរ។

កិត្តិនាំជាលេខាសាខាបក្សឆ្នើមថ្នាក់ជាតិដែលលោក Danh Tre ទើបតែទទួលបានថ្មីៗនេះ មិនត្រឹមតែជាកិត្តិយសម្រាប់សផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃភាពរឹងមាំរបស់បក្សនៅថ្នាក់មូលដ្ឋានទៀតផង។ សកម្មភាពសាមញ្ញ តែមានអត្ថន័យរបស់លោកបានរួមចំណែកដល់ការកសាងខេត្ត Cà Mau កាន់តែមានភាពស៊ីវិល័យ និងវិបុលភាពថែមទៀត៕

Nguyễn Quốc

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

លេខាសាខាបក្សអស់ពិចិត្តដើម្បីប្រជាជន

សមមិត្ត Danh Tre លេខាសាខាបក្សភូមិ Phú Tân ឃុំ Ninh Quới ជាលេខាសាខាបក្សដ៏ឆ្នើមម្នាក់ក្នុងចំណោមលេខាសាខាបក្សទាំងមូល ដែលទើបបានអង្គការចាត់តាំងមជ្ឈិមស្ងើចសរសើរក្នុងពិធីរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។

ផ្លែផ្អែមលើតំបន់ដីប្រៃ

ផ្តើមពីដើមទំពាំងបាយជូរដំបូងដែលដុះលូតលាស់លើដីជូរប្រៃ បងស្រី Trần Phương Thảo បានព្យាយាមចារជាប្រវត្តិនៃដំណើរការធ្វើចម្ការដ៏គួរឱ្យស្ងើចសរសើរ នៅឃុំ Hồ Thị Kỷ ។ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ សព្វថ្ងៃនេះ ចម្ការដ៏ខៀវស្រងាត់ របស់បងស្រី បានក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែកាយ ដែលភ្ញៀវទេសចរអាចមកកម្សាន្ត និងបេះផ្លែឈើស្រស់ៗដោយផ្ទាល់ដៃ ក្នុងបរិយាកាសធម្មជាតិដ៏បរិសុទ្ធ។