Thứ bảy, 4-4-26 05:06:56
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

Báo Cà Mau កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

ចម្ការឈឺរីដែលមានអាយុកាលជាង ៦ ឆ្នាំ នាំមកនូវប្រភពសេដ្ឋកិច្ចមានលំនឹងជូនគ្រួសារលោក Lê văn Lép។

ធ្លាប់ជាកន្លែងដាំដុះចម្ការដូង ចម្ការចេកដែលមិនសូវមានប្រសិទ្ធភាព ប៉ុន្តែបច្ចុប្បន្ននេះ មុខមាត់នៃតំបន់ដីនេះត្រូវបានផ្លាស់ប្តូរ អាស្រ័យដោយមានការបំបែកខ្លួននៃដើមឈឺរី។ នោះគឺជាចំណែករឿងរបស់កសិករ Lê Văn Lép  នៅភូមិ Tân Phú ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយផ្លូវ “បំផុស” សក្តានុពលនៃតំបន់ដីប្រៃ។ ដោយដើមឈឺរីប្រមាណជាង ១៥០ ដើម ដែលមានអាយុកាលជាង ៦ ឆ្នាំ ដាំនៅលើភ្លឺស្រះចិញ្ចឹមបង្កងរបស់គ្រួសារ លោកបានវិនិយោគចំណាយថវិកាជាង ៥០ លានដុង ដើម្បីតម្លើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។

ចែករំលែកអំពីអាថ៌កំបាំងនៃផលិតកម្ម លោក Lép បានឱ្យដឹងថា៖ “ដើមឈឺរីតាមពិតវាធន់នឹងជាតិប្រៃស្រាប់ ប៉ុន្តែត្រូវយល់ពីបច្ចេកទេសថែទាំ ដោយកុំទុកឱ្យគល់លិចទឹកជាដាច់ខាត។ ខ្ញុំប្រើប្រាស់ជីសរីរាង្គ និងថ្នាំជីវសាស្ត្រដើម្បីបំប៉នដើមឈើ ដោយមិនប្រើប្រាស់ថ្នាំគីមីឡើយ។ នៅពេលដើមឈើចេញផ្កាបាន ៣ ថ្ងៃ ខ្ញុំបាញ់ថ្នាំជីវសាស្ត្រ ហើយប្រហែល ២០ ថ្ងៃក្រោយមកគឺអាចប្រមូលផលបានហើយ”។

តាមរយៈការវិនិយោគលើប្រព័ន្ធស្រោចស្រព និងបច្ចេកទេសថែទាំបានល្អត្រឹមត្រូវ ចម្ការឈឺរីរបស់លោក Lê Văn Lép ផ្តល់ផលពេញមួយឆ្នាំ ជំនួសឱ្យការផ្ដល់ផលតែក្នុងរដូវវស្សាដូចកាលពីមុន។ បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ ចម្ការសិរីរបស់គ្រួសារលោក លាប ផ្គត់ផ្គង់ផ្លែសិរីបានពី ៧០ ដល់ ១០០ គីឡូក្រាម ក្នុងតម្លៃលំនឹងប្រហែល ១៥.០០០ ដុង/គីឡូក្រាម ដែលនាំមកនូវប្រាក់ចំណេញពី ១០០ ដល់ ១២០ លានដុងក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ចំណុចខុសប្លែកដែលជួយឱ្យគំរូនេះឈរជើងបានរឹងមាំ គឺការគិតគូរអំពីការចងសម្ព័ន្ធភាព។ បច្ចុប្បន្ន លោក លាប គឺជាគ្រួសារម្នាក់ក្នុងចំណោម ៤ គ្រួសារ ដែលបានចងសម្ព័ន្ធយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនកសិកម្មដីប្រៃ ដែលជាសហគ្រាសនៅភូមិភាគ។ ទិន្នផលសិរីទាំងអស់ត្រូវបានក្រុមហ៊ុនប្រមូលទិញដើម្បីកែច្នៃជាទឹកបរិភោគច្រកដប ដែលជួយឱ្យកសិករលុបបំបាត់ក្តីបារម្ភរឿង “បានផលអត់ថ្លៃ”។ ក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនបានប្រមូលទិញផ្លែឈឺរីពីបងប្អូនកសិករបានជាង ៣ តោន។

លោក Lâm Quốc Nhật នាយកក្រុមហ៊ុនកសិកម្មដីប្រៃ និងជាប្រធានក្លឹបបង្កើតអាជីវកម្មខេត្ត Cà Mau បានចែករំលែកថា៖ “ដំបូងឡើយ ប្រជាជននៅមានការរុញរា មិនទាន់ដាច់ចិត្តសហការជាមួយក្រុមហ៊ុនឡើយ។ ប៉ុន្តែយូរៗទៅ តាមរយៈវិញ្ញាបនបត្របញ្ជាក់គុណភាព រោងចក្រ និងបរិមាណអតិថិជនមានលំនឹង បានបញ្ជាក់ពីទិសដៅត្រឹមត្រូវរបស់ក្រុមហ៊ុន អាស្រ័យហេតុនេះបានបង្កើតនូវទំនុកចិត្ត និងចងសម្ព័ន្ធជាមួយបងប្អូនកសិករដើម្បីបង្កើតជាតំបន់វត្ថុធាតុដើម”។

លោក Lê văn Lép វិនិយោគលើប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ជួយឱ្យចម្ការសិរីផ្តល់ផលពេញមួយឆ្នាំ។

មិនត្រឹមតែឈប់នៅការធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ លោក Lê văn Lép នៅតែមានបំណងចង់ពង្រីកផលិតកម្មបន្ថែមទៀត។ លោកបានសម្តែងនូវបំណងចង់ចូលជាសហករណ៍ ដើម្បីរួមជាមួយម្ចាស់ចម្ការផ្សេងទៀត បង្កើតតំបន់វត្ថុធាតុដើមឱ្យកាន់តែធំជាងមុន ជួយដោះស្រាយការងារធ្វើ និងលើកកម្ពស់ចំណូលជូនពលករនៅភូមិភាគ។

គំរូដាំដើមឈឺរីនៅលើភ្លឺស្រះចិញ្ចឹមបង្គានៅឃុំ ភូតឹន មិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់កសិករក្នុងសម័យកាលថ្មី៖ ឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ និងចេះចងសម្ព័ន្ធភាពដើម្បីឈានទៅមុខ។ ទាំងនេះគឺជា “ផ្លែផ្អែម” និទាឃរដូវេនះ សន្យាថានឹងទទួលបានជោគជ័យពេញមួយឆ្នាំ និងប្រកបដោយចីរភាពនៅលើតំបន់ដីប្រៃខេត្ត Cà Mau៕

Trịnh Hải

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

លេខាសាខាបក្សអស់ពិចិត្តដើម្បីប្រជាជន

សមមិត្ត Danh Tre លេខាសាខាបក្សភូមិ Phú Tân ឃុំ Ninh Quới ជាលេខាសាខាបក្សដ៏ឆ្នើមម្នាក់ក្នុងចំណោមលេខាសាខាបក្សទាំងមូល ដែលទើបបានអង្គការចាត់តាំងមជ្ឈិមស្ងើចសរសើរក្នុងពិធីរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។

ផ្លែផ្អែមលើតំបន់ដីប្រៃ

ផ្តើមពីដើមទំពាំងបាយជូរដំបូងដែលដុះលូតលាស់លើដីជូរប្រៃ បងស្រី Trần Phương Thảo បានព្យាយាមចារជាប្រវត្តិនៃដំណើរការធ្វើចម្ការដ៏គួរឱ្យស្ងើចសរសើរ នៅឃុំ Hồ Thị Kỷ ។ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ សព្វថ្ងៃនេះ ចម្ការដ៏ខៀវស្រងាត់ របស់បងស្រី បានក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែកាយ ដែលភ្ញៀវទេសចរអាចមកកម្សាន្ត និងបេះផ្លែឈើស្រស់ៗដោយផ្ទាល់ដៃ ក្នុងបរិយាកាសធម្មជាតិដ៏បរិសុទ្ធ។