Thứ bảy, 4-4-26 05:06:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

Báo Cà Mau ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សមមិត្ត Trung Việt សមាជិកអចិន្ត្រៃប្រចាំការ និងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនអំណោយព្រះឧបជ្ឈាយ៍ Thạch Hà ព្រះចៅអធិការវត្ត មុនីវង្សា បុប្ផារាម សង្កាត់ An Xuyên។

ផ្សារភ្ជាប់សាសនាជាមួយសង្គម រឹតបន្តឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ដោយក្តីប្រាថ្នាដំបូងគឺសិក្សាដើម្បីយល់ពីសីលធម៌ និងដំណើរការរស់នៅក្នុងសង្គម ឱឱ្យកាន់តែយូរអង្វែងផងនោះ ព្រះឧបជ្ឈាយ៍កាន់តែទទួលស្គាល់ច្បាស់ពីការទទួលខុសត្រូវក្នុងការរួមដំណើរ និងជួយឧបត្ថម្ភបងប្អូនពុទ្ធបរិស័ទ កសាងរបៀបរស់នៅ "ប្រើសើរផ្លួវធម៌ បវរផ្លូវលោក"។

ព្រះឧបជ្ឈាយ៍ Thạch Hà មានថេរដីកាថា៖ "ពង្រីកប្រពៃណី "សាសនា - ប្រជាជាតិ និងសង្គមនិយម" ព្រះឧបជ្ឈាយ៍តែងចលនាព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ សកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន រួមចំណែកកសាងខេត្ត Cà Mau ឱ្យមានស្ថិរភាព អភិវឌ្ឍន៍ និងមានមនោសញ្ចេតនាកាន់តែប្រសើរឡើង"។

ព្រះឧបជ្ឈាយ៍បានធ្វើការឃោសនាដោយផ្ទាល់ និងតម្រង់ទិសការយល់ដឹងដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ជួយបងប្អូនជនរួមជាតិស្គាល់ច្បាស់ពីឧបាយកល និងល្បិចកលរបស់មុខសញ្ញាដែលឆ្លៀតប្រើប្រាស់សាសនា ដើម្បីធ្វើសកម្មភាពនយោបាយខុសច្បាប់ ដែលផ្ទុយនឹងគោលនយោបាយមហាសាមគ្គីទូទាំងជនជាតិ និងសិទ្ធិសេរីភាពជំនឿ សាសនារបស់បក្ស និងរដ្ឋ រួមចំណែកពង្រឹងផែនមហាសាមគ្គីជាតិ និងសាសនា។

ឆ្ពោះទៅកាន់សហគមន៍

ព្រះឧបជ្ឈាយ៍ Thạch Hà គឺជាគំរូឆ្នើមក្នុងកិច្ចការសុខុមាលភាពសង្គម។ ជារឿយៗព្រះអង្គតែងចលនាបច្ច័យ អង្ករ និងគ្រឿងឧបភោគបរិភោគដើម្បីជួយជនក្រីក្រ ព្រមទាំងរួមចំណែកកសាងស្ពាន ផ្លូវចរាចរណ៍ជនបទ និងផ្ទះមេត្តាធម៌ជូនគ្រួសារជួបលំបាក។

ព្រះឧបជ្ឈាយ៍ Thạch Hà ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យអនុវត្តល្អនូវគោលនយោបាយបក្ស បិងក្រឹត្យច្បាប់របស់រដ្ឋ រស់នៅ "ប្រសើរផ្លូវធម៌ បវរផ្លូវលោក"។

ក្នុងឆ្នាំ ២០២៥ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត Cà Mau បានចលនាអនុវត្តកិច្ចការសុខុមាលភាពសង្គម ដោយសរុបតម្លៃជាទឹកប្រាក់ប្រមាណជាង ១០០ ពាន់លានដុង។

លោក Dương Minh Vũ អនុប្រធានមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau បានចែករំលែកថា៖ “ក្នុងឆ្នាំ ២០២៥ សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau បានចលនាកសាងស្ពានជាង ១៥០ ខ្សែ ផ្ទះមេត្តាធម៌ ១៨០ ខ្នង និងផ្តល់អំណោយ ៤០ ពាន់ចំណែកដល់ជនក្រីក្រ។ ព្រះឧបជ្ឈាយ៍ Thạch Hà ថែមទាំងបានចលនាដោយផ្ទាល់នូវថវិកា ១២ ពាន់លានដុង ដើម្បីឧបត្ថម្ភមាមីងបងប្អូននៅតំបន់ដែលរងគ្រោះដោយទឹកជំនន់”។

ដោយការលះបង់ក្នុងពេលកន្លងមក ព្រះឧបជ្ឈាយ៍ Thạch Hà មានកិត្តិយសបានប្រធានរដ្ឋជូនគ្រឿងឥស្សរិយយស មហាសាមគ្គីជាតិ។ ទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីចំនួន ៣ លើក ព្រមទាំងរង្វាន់ដ៏ខ្ពង់ខ្ពស់ជាច្រើនពីគណៈកម្មាធិការជនជាតិ ក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនខេត្ត Cà Mau។ រង្វាន់ទាំងនេះមិនត្រឹមតែជាការទទួលស្គាល់របស់រដ្ឋចំពោះព្រះឧបជ្ឈាយ៍ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីដ៏ឆ្នើមរបស់ថ្នាក់ដឹកនាំពុទ្ធសាសនាក្នុងបុព្វហេតុកសាងមាតុភូមិ រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបនូវទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងស្តីពីផែនមហាសាមគ្គីជាតិក្នុងសម័យកាលថ្មី៕

Thuỳ Liên - Duy Phong

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

លេខាសាខាបក្សអស់ពិចិត្តដើម្បីប្រជាជន

សមមិត្ត Danh Tre លេខាសាខាបក្សភូមិ Phú Tân ឃុំ Ninh Quới ជាលេខាសាខាបក្សដ៏ឆ្នើមម្នាក់ក្នុងចំណោមលេខាសាខាបក្សទាំងមូល ដែលទើបបានអង្គការចាត់តាំងមជ្ឈិមស្ងើចសរសើរក្នុងពិធីរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។

ផ្លែផ្អែមលើតំបន់ដីប្រៃ

ផ្តើមពីដើមទំពាំងបាយជូរដំបូងដែលដុះលូតលាស់លើដីជូរប្រៃ បងស្រី Trần Phương Thảo បានព្យាយាមចារជាប្រវត្តិនៃដំណើរការធ្វើចម្ការដ៏គួរឱ្យស្ងើចសរសើរ នៅឃុំ Hồ Thị Kỷ ។ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ សព្វថ្ងៃនេះ ចម្ការដ៏ខៀវស្រងាត់ របស់បងស្រី បានក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែកាយ ដែលភ្ញៀវទេសចរអាចមកកម្សាន្ត និងបេះផ្លែឈើស្រស់ៗដោយផ្ទាល់ដៃ ក្នុងបរិយាកាសធម្មជាតិដ៏បរិសុទ្ធ។