នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។
អ្នកស្រី Quách Thị Kim Luông កែច្នៃផ្ទៃដីចម្ការចម្រុះ ដើម្បីពង្រីកទម្រង់ដាំបន្លែបង្ការ។
ឆ្នាំ ២០២១ ដោយយល់ថាផ្ទៃដីផលិ និងដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព អ្នកស្រី Luôngក៏បានសម្រេចចិត្តកែច្នៃផ្ទៃដីប្រមាណជិត ១ ហិកតា សម្រាប់ដាំបន្លែ និងចិញ្ចឹមត្រីទឹកសាប។ ដោយប្រើប្រាស់ប្រភពធនធានទឹកដែលមានស្រាប់ និងរៀបចំផែនការរដូវដាំដុះបានយ៉ាងសកម្ម គំរូនេះក៏នាំមកនូវប្រាក់ចំណូលស្ថិរភាព ជួយឱ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់ប្រសើរឡើងជាលំដាប់។
ក្រៅពីធ្វើសេដ្ឋកិច្ចពូកែ ក្នុងតួនាទីជាប្រធានសាខាសមាគមនារី អ្នកស្រី Quách Thị Kim Luông តែងចូលរួមយ៉ាងសកម្មជាមួយសហគមន៍ ដោយអញ្ជើញទៅដល់គ្រួសារនីមួយៗជាប្រចាំ ដើម្បីយល់ពីស្ថានភាពរបស់ពួកគេ និងលើកទឹកចិត្តសមាជិកឱ្យចូលរួមក្នុងសកម្មភាព ព្រមទាំងផ្លាស់ប្តូរការផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន សម្រេចបាននូវលទ្ធផលនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
សមាគមនារីភូមិ Kinh Đứng B បច្ចុប្បន្នមានសមាជិកទាំងអស់ចំនួន ៩៦ នាក់ ក្នុងនោះមានជាង ៧០% ដែលសុទ្ធសឹងជានារីជនជាតិភាគតិច។ អាស្រ័យ ប្តេជ្ញាចិត្តរបស់អ្នកស្រី Luông សកម្មភាពរបស់សមាគមកាន់តែមានរបៀបរៀបរយប្រសើរឡើង ទម្រង់សេដ្ឋកិច្ចជាច្រើនត្រូវបានពង្រីក ហើយជីវិតរបស់សមាជិកក៏មានភាពប្រសើរឡើងជាលំដាប់ផងដែរ ចំនួនគ្រួសារក្រីក្របានថយចុះនូវត្រឹម ៩ គ្រួសារប៉ុណ្ណោះ។
បងស្រី Thạch Thị Oanh Nhỏ ជាសមាជិកនៃសមាគមនារីភូមិ Kinh Đứng B បានចែករំលែកថា៖ “គ្រួសារខ្ញុំមានដីផលិតតិចតួច និងប្រាក់ចំណូលមិននឹងនរ ប៉ុន្តែអាស្រ័យបានអ្នកមីង Luông ចលនាឱ្យ ចូលរួមសកម្មភាពរបស់សមាគម និងណែនាំក្នុងការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច ជីវិតក៏មានំាននឹងនរជាសន្សឹមៗ ប្រសើរឡើង”។
អ្នកស្រី Luông មានប្រសាសន៍ថា៖ “ក្នុងនាមជាប្រធានសាខាសមាគម ខ្ញុំត្រូវតែធ្វើជាគំរូជាមុន ហើយនិយាយបានត្រូវតែធ្វើបាន ដើម្បីឱ្យសមាជិកជឿទុក ចិត្ត និងធ្វើតាមខ្លួន។ ខ្ញុំសង្ឃឹមថាបងប្អូននារីនឹងបន្តរួបរួមគ្នា និងឧស្សាហ៍ព្យាយាមក្នុងការផលិត ដើម្បីឈានឡើងផុតពីភាពក្រីក្រ កសាងជីវិតដ៏រុងរឿងប្រសើរឡើង”។
សមាជិកនារីភូមិ Kinh Đứng B ចូលរួមកិច្ចប្រជុំតាមការកំណត់។
យោងតាមការកត់សម្គាល់អំពីអ្នកស្រី Quách Thị Kim Luông បងស្រី Phan Cẩm Loan ប្រធានសមាគមសហព័ន្ធនារី ឃុំ Khánh Hưng បានឱ្យដឹង៖ អ្នកស្រី Luông គឺជាប្រធានសាខាសមាគមម្នាក់ដែលមានការទទួលខុសត្រូវ និងខ្នះខ្នែង ព្រមទាំងជាគំរូក្នុងការចលនាផ្សេងៗផងដែរ។ ទោះបីជាភូមិសាស្ត្រមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន ជីវភាពជួបលំបាក តែជាមួយការរាក់ទាក់ និងទង្វើដ៏ជាកើស្តែង មាមីងបងប្អូនតែងជឿទុកចិត្តលើខ្លួន ព្រមទាំងមានការទាក់ទាញសមាជិកចូលរួមមួយថ្ងៃកាន់តែច្រើនថែមទៀតផង រួមចំណែកក្នុងការលើកកម្ពស់ គុណភាពការងាររបស់សាខាផងដែរ។
រយៈពេលជាង ២០ ឆ្នាំ ដែលផ្សារភ្ជាប់ជាមួយសាខាសមាគម រាល់កិច្ចការងារយ់ាងសាមញ្ញនិងពេញដោយការទទួលខុសត្រូវរបស់អ្នកស្រី Quách Thị Kim Luông ក៏បានពង្រីកសាយភាយខាងស្មារតីឆ្លងកាត់លំបាកក្នុងសហគមន៍ រួមចំណែកជួយសមាជិកជាចច្រើនរូបបានលំនឹងជីវភាពរស់នៅ ព្រមទាំងព្រួតដៃគ្នាកសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែមានការអភិវឌ្ឍឆ្ពោះទៅមុខ៕
Cẩm Nhi

Truyền hình



Xem thêm bình luận