Thứ bảy, 4-4-26 05:06:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្លែផ្អែមលើតំបន់ដីប្រៃ

Báo Cà Mau ផ្តើមពីដើមទំពាំងបាយជូរដំបូងដែលដុះលូតលាស់លើដីជូរប្រៃ បងស្រី Trần Phương Thảo បានព្យាយាមចារជាប្រវត្តិនៃដំណើរការធ្វើចម្ការដ៏គួរឱ្យស្ងើចសរសើរ នៅឃុំ Hồ Thị Kỷ ។ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ សព្វថ្ងៃនេះ ចម្ការដ៏ខៀវស្រងាត់ របស់បងស្រី បានក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែកាយ ដែលភ្ញៀវទេសចរអាចមកកម្សាន្ត និងបេះផ្លែឈើស្រស់ៗដោយផ្ទាល់ដៃ ក្នុងបរិយាកាសធម្មជាតិដ៏បរិសុទ្ធ។

ភ្ញៀវទេសចរមានភាពសប្បាយរីករាយ ក្នុងការទទួលបទពិសោធន៍បេះផ្លែឈើដោយផ្ទាល់នៅនឹងចម្ការ។

ទៅដល់ភូមិ Bến Gỗ ឱ្យតែរំលឹកដល់ចម្ការទំពាំងបាយជូរ Nguyễn Thơ អ្នកភូមិនៅទីនេះសុទ្ធតែស្គាល់ឈ្មោះយ៉ាងច្បាស់។ កាលពីឆ្នាំ ២០១៩ នៅពេលប្រាថ្នាចង់ដាំទំពាំងបាយជូរ ដែលជាប្រភេទដំណាំធ្លាប់តែល្បីល្បាញនៅតំបន់ដីខ្សាច់ខេត្ត Ninh Thuận បងស្រី Thảo ក៏មានការព្រួយបារម្ភមិនតិចដែរ ចំពោះលក្ខណៈដីជូរប្រៃនៅស្រុកភូមិរបស់ខ្លួន។ ប៉ុន្តែ ដោយមានការអត់ធ្មត់ និងខិតខំរៀនសូត្រ បងស្រី និងគ្រួសារបានស៊ាំនឹងពូជដំណាំជាបណ្តើរៗ ដោយចេះទាញយកប្រភពកាលីធម្មជាតិដែលមានស្រាប់ក្នុងដី ដើម្បីបង្កើនកម្រិតជាតិផ្អែមដល់ផ្លែឈើ។

ផ្តើមពីទំពាំងបាយជូរប៉ុន្មានដើមដំបូង មកដល់ពេលនេះ ចម្ការបានពង្រីកផ្ទៃដីជាង ១ ហិកតា ដោយទំពាំងបាយជូរជាង ១.០០០ ដើម រួមមាន ៦ ប្រភេទខុសៗគ្នា ដែលផ្តល់ផលឆ្លាស់គ្នាទុំឆ្នាំ។ មិនត្រឹមតែផលិតកសិកម្មប៉ុណ្ណោះទេ បងស្រី Thảo នៅទាំងហ៊ានអនុវត្តទម្រង់ទេសចរណ៍បៃតង បើកទ្វារទទួលភ្ញៀវមកទស្សនា ថតរូប និងបេះកសិផលដោយផ្ទាល់នៅនឹងចម្ការ។

បងស្រី Trần Phương Thảo ចែករំលែក៖ កាលដំបូងធ្វើក៏បារម្ភដែរ ប៉ុន្តែឃើញភ្ញៀវមកហើយត្រឡប់មកវិញលើកទី២ ទី៣ ធ្វើឱ្យខ្ញុំកាន់តែមានកម្លាំងចិត្តបន្ថែម។ មកដល់ពេលនេះ ក្តីស្រមៃធ្វើទេសចរណ៍បៃតងរបស់គ្រួសារសម្រេចបានប្រហែល ៧០% ហើយ។ ពេលខាងមុខ ខ្ញុំមានគម្រោងវិនិយោគប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដាំបន្ថែមម្ទេសផ្អែម និងផ្ញៀវបារាំង (Pháp) ដើម្បីឱ្យចម្ការកាន់តែសម្បូរបែបថែមទៀត។

មិនឈប់ត្រឹមអ្វីដែលសម្រេចបាន ក្នុងឆ្នាំ ២០២៥ បងស្រីបានបន្តនាំយកដើមប៉េងប៉ោះឆឺរី ជាង ៩០០ ដើមពីទីក្រុង Đà Lạt មកដាំសាកល្បង។ បណ្តុំផ្លែប៉េងប៉ោះពណ៌ក្រហម លឿង និងបៃតងខ្ចី ដែលផ្លែជាកញ្ចុមយ៉ាងត្រចះត្រចង់ក្រោមពន្លឺថ្ងៃ បានក្លាយជាចំណុចទាក់ទាញថ្មីរបស់ចម្ការ។ ប៉េងប៉ោះផ្តល់ផលទុំឆ្នាំ មានរសជាតិផ្អែមឆ្ងាញ់ និងក្លិនក្រអូបស្រាល ដែលភ្ញៀវទេសចរជាច្រើនចូលចិត្ត។ មកទីនេះ ភ្ញៀវមិនត្រឹមតែបានទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកាត់ផ្លែ និងភ្លក់រសជាតិភ្លាមៗនៅនឹងកន្លែងទៀតផង។

ក្នុងឆ្នាំ ២០២៥ ចម្ការទំពាំងបាយជូរ ង្វៀនធើ ទទួលភ្ញៀវបានជាង ១.២០០ នាក់។ ចំណុចពិសេសគឺចម្ការមិនយកថ្លៃសំបុត្រចូលទស្សនាឡើយ ភ្ញៀវគ្រាន់តែបង់ប្រាក់តាមបរិមាណផលផ្លែឈើដែលបេះបាន ដោយតម្លៃទំពាំងបាយជូរ ២០០ ពាន់ដុង/គីឡូក្រាម និងប៉េងប៉ោះឆឺរី ១០០ ពាន់ដុង/គីឡូក្រាម។

ប្រភេទប៉េងប៉ោះឆឺរី ត្រូវបានបងស្រី Trần Phương Thảo ដាំសាកល្បងដោយជោគជ័យ។

លោក Trần Gia Hưng នៅឃុំ Tân Lộc ចែករំលែក៖ ការបេះដោយដៃ និងភ្លក់ផ្លែឈើភ្លាមៗនៅក្នុងចម្ការ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ផ្លែឈើនីមួយៗមានរសជាតិដោយឡែកពីគ្នា ស្រស់និងឆ្ងាញ់។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខ្ញុំនឹងនាំមិត្តភក្តិត្រឡប់មកទីនេះ ដើម្បីរួមគ្នាទទួលបទពិសោធន៍ម្តងទៀត។

តាមប្រសាសន៍លោក Nguyễn Quang Vinh - អនុប្រធានសមាគមកសិករឃុំ Hồ Thị Kỷ បានឱ្យដឹងថា ភូមិភាគវាយតម្លៃខ្ពស់ចំពោះទម្រង់របស់បងស្រី Thảo ហើយកំពុងជួយគាំទ្រផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្សេងៗ។ គោលដៅមិនត្រឹមតែដើម្បីលក់ផលិតផលកសិកម្មប៉ុណ្ណោះទេ ថែមទាំងចង់ផ្សព្វផ្សាយនូវរបៀបធ្វើដ៏ល្អនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរៀនសូត្រ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចចម្ការប្រកបដោយចីរភាព។

ក្នុងថ្ងៃនេះ បងស្រី Thảo កំពុងមមាញឹកថែទាំចម្ការ ដើម្បីត្រៀមបម្រើភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងរដូវកាលទេសចរណ៍ដែលអូសបន្លាយដល់ថ្ងៃទី ៣០ មេសា។ នៅកណ្តាលពណ៌ខៀវស្រងាត់នៃស្លឹកឈើ ចង្កោមផ្លែឈើដ៏មូលក្លំ គឺជា "ផ្លែផ្អែម" ចេញពីក្តីព្យាយាម។ ក្តីស្រមៃអំពីគោលដៅទេសចរណ៍បៃតងនៅកណ្តាលទឹកដីចុងបំផុតនៃមាតុភូមិ កំពុងលេចរូបរាងឡើងជាបណ្តើរៗ នាំមកនូវមោទនភាពសម្រាប់បងប្អូនប្រជាកសិករដែលហ៊ានគិត ហ៊ានធ្វើ៕

Trịnh Hải

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

លេខាសាខាបក្សអស់ពិចិត្តដើម្បីប្រជាជន

សមមិត្ត Danh Tre លេខាសាខាបក្សភូមិ Phú Tân ឃុំ Ninh Quới ជាលេខាសាខាបក្សដ៏ឆ្នើមម្នាក់ក្នុងចំណោមលេខាសាខាបក្សទាំងមូល ដែលទើបបានអង្គការចាត់តាំងមជ្ឈិមស្ងើចសរសើរក្នុងពិធីរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។

ផ្លែផ្អែមលើតំបន់ដីប្រៃ

ផ្តើមពីដើមទំពាំងបាយជូរដំបូងដែលដុះលូតលាស់លើដីជូរប្រៃ បងស្រី Trần Phương Thảo បានព្យាយាមចារជាប្រវត្តិនៃដំណើរការធ្វើចម្ការដ៏គួរឱ្យស្ងើចសរសើរ នៅឃុំ Hồ Thị Kỷ ។ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ សព្វថ្ងៃនេះ ចម្ការដ៏ខៀវស្រងាត់ របស់បងស្រី បានក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែកាយ ដែលភ្ញៀវទេសចរអាចមកកម្សាន្ត និងបេះផ្លែឈើស្រស់ៗដោយផ្ទាល់ដៃ ក្នុងបរិយាកាសធម្មជាតិដ៏បរិសុទ្ធ។