លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។
រយៈពេលកន្លង ព្រះតេជគុណ Hữu Nhiều តែងយកព្រះទ័យទុកដាក់ដល់កិច្ចការខាងខាងសុខុមាលភាពសង្គមនៅភូមិភាគ។
នៅសន្និបាតជួបជុំជាមួយអ្នកបោះឆ្នោតនាពេលថ្មីៗនេះ ព្រះតេជគុណ Hữu Nhiều បានចែករំលែកថា៖ “ក្នុងនាមជាព្រះសង្ឃវ័យក្មេងមួយអង្គដែលកំពុងសិក្សាក្នុងសំណាក់ព្រះពុទ្ធសាសនា និងអនុវត្តកិច្ចការងារសង្គម អាត្មាមានក្តីរំភើប និងមានមោទនភាពជាខ្លាំងដែល បានឧទ្ទេសនាមឈរឆ្នោតជាបេក្ខជនតមណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១។ អាត្មាតែងយល់ច្បាស់ថា នេះមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចសម្រាប់អ្នកបួសផងដែរ និងជាភារកិច្ចរបស់សមាជិកបក្សផងដែរ រួមចំណែកជាមួយបងប្អូនប្រជាជនទូទាំងខេត្ត ដើម្បីកសាងមាតុិភូមិ Cà Mau ឱ្យកាន់តែរីកចម្រើន ស៊ីវិល័យ និងអភិវឌ្ឍ”។
ក្នុងនាមជាអ្នកស្រុកកំណើតនៅភូមិ ហូHồ Thị Kỷ និងជាព្រះសង្ឃវ័យក្មេងដែលកំពុងសិក្សាធម៌អាថ៌វិន័យនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងនោះ ព្រះតេជគុណ Hữu Nhiều តែងជឿជាក់ថា អ្នកបួសទាំងឡាយមិនត្រឹមគិតគូតែខាងអនុវត្តគ្ករប់អ្វីៗសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងត្រូវភ្ជាប់ទំនាក់ទំនង និងរួមដំណើរការកសាងសង្គមឱ្យកាន់តែល្អប្រសើរថែមទៀត។ ស្មារតីនៃសេចក្តីមេត្តាករុណា ប្រាជ្ញា និងការបម្រើព្រះពុទ្ធសាសនា គឺជាតម្លៃដែលព្រះតេជគុណចង់នាំយកមកអនុវត្តក្នុងកិច្ចការងារសង្គមរបស់ភូមិភាគផងដែរ។
ក្នុងរយៈពេលកន្លង ព្រះតេជគុណ Hữu Nhiều តែងសកម្មចូលរួមកិច្ចកាងារងារសប្បុរសធម៌ និងឧបត្ថម្ភគ្រួសារជួបលំបាកនៅភូមិភាគ និងរួមដំណើរជាមួយយុវជនកសាងរបៀបរស់នៅយ៉ាងស្អាតស្អំ ឆ្ពោះទៅរកគុណធម៌។ ព្រះតេជគុណជឿជាក់ថា ភារកិច្ចសម្រាប់អ្នកតំណាងក្រុមប្រឹក្សាប្រជាជនមិនត្រឹមតែចូលរួមក្នុងកិច្ចប្រជុំប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាច និងប្រជាជន ដោយស្តាប់យកមតិយោបល់ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន ដើម្បីមានការរិះគន់យ៉ាងជាក់ស្តែង និងទាន់ពេលវេលា។
ព្រះតេជគុណ Hữu Nhiều ចលនាមាមីងប្រជាពុទ្ធបរិស័ទឱ្យអនុវត្តល្អគោលការណែនាំ និងគោលនយោបាយបក ក្រឹត្យច្បាប់របស់រដ្ឋ។
“បានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកដល់ខ្លួនអាត្មាដោយផ្ទាល់ឱ្យរស់នៅ និងធ្វើសកម្មភាពតាមរបៀបដែលសក្តិសមសម្រាប់ការជឿទុកចិត្តពីប្រជាពុទ្ធបរិស័តទាំងឡាយផងដែរ។ ព្រះពុទ្ធសាសនាថេរវាទខ្មែរតែងប្រកាន់ខ្ជាប់នូវគោលលំនាំ “ព្រះពុទ្ធសាសនា - ជាតិ - សង្គមនិយម”។ ណែនាំព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យអនុវត្តតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ អនុវត្តល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។ លើកតម្កើង ប្រពៃណីស្នេហាជាតិនៃព្រះពុទ្ធសាសនា Việt Nam និយាយរួម និងព្រះពុទ្ធសាសនាថេរវាទខ្មែរនិយាយដោយឡែក រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន កាម៉ាវ ដើម្បីកសាងខេត្តឱ្យកាន់តែមានការអភិវឌ្ឍខ្លាំងក្លាទូទាំងតំបន់” ព្រះតេជគុណ Hữu Nhiều មានសង្ឃដីការបែបនេះ៕
Danh Điệp

Truyền hình



Xem thêm bình luận