Thứ năm, 15-10-26 13:57:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Rạch Chèo: គួរបង្កើនជំហានបន្ថែមទៀតសម្រាប់កាត់បន្ថយក្រ

Báo Cà Mau អនុវត្តការងារកាត់បន្ថយក្រសម្រាប់ជនជាតិភាគតិច នាពេលថ្មីៗនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ Rạch Chèo ស្រុក Phú Tân បានអនុវត្តយ៉ាងស៊ីសង្វាក់គ្នានូវរាល់បណ្តាកម្មវិធី គម្រោងការនិងគោលនយោបាយដើម្បីជួយឧបត្ថម្ភបងប្អូនជនរួមជាតិមានលក្ខណៈឈានឡើងរួចចាកក្រ។ ថ្វីត្បិតតដូច្នេះ តែការងារនេះបច្ចុប្បន្នមានការជួបការលំបាកច្រើន ពីព្រោះប្រភពថវិកាសម្រាប់ឱ្យកម្មវិធីមានកម្រិត។

ឃុំ Rạch Chèo មានបងប្រជាជន​ចំនួន ២.២៩៦​គ្រួសារ ក្នុង​នោះ​មាន​ជនជាតិ​ភាគតិច ២៩​គ្រួសារ រស់នៅ​មិន​ប្រមូលផ្តុំ​តាម​បណ្តាភូមិ​។ លោក Dương Minh Luân អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Rạch Chèo បានឱ្យដឹង៖ "ឃុំមាន១៥គ្រួសារដែលបានចូលរួមក្នុងកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពសម្រាប់តំណាក់កាល២០២១-២០២៥ ដែលក្នុងនោះមាន២គ្រួសារជាជនជាតិ Khmer”។

បងស្រី Hồ Bé Thảo រីករាយខណៈពេលដែលទទួលបានការឧបត្ថម្ភពូជមាន់ចិញ្ចឹមចំនួន៣០០ក្បាល សម្រាប់បង្កើនប្រភពប្រាក់ចំណូលគ្រួសារ។

យោងតាមនោះ មាន១០គ្រួសារ (គ្រួសារជនជាតិភាគតិច២គ្រួសារ) ដែលទទួលបានការឧបត្ថម្ភពូជសត្វចិញ្ចឹម និងចំណីសម្រាប់សត្វ រាល់គ្រួសារនីមួយៗទទួលបានការឧបត្ថម្ភពូជមាន់ចិញ្ចឹមចំនួន៣០០ក្បាល និងចំណីផងដែរ (៣០លានដុង/គ្រួសារ)។​ ៥គ្រួសារបានឧបត្ថម្ភទម្រង់ចិញ្ចឹមជ្រូក  គ្រួសាររនីមួយៗទទួលបាន៥ក្បាល (២២លានដុង/គ្រួសារ)។ សរុបទឹកប្រាក់៤១០លានដុង។

ជាគ្រួសារដែលទើបទទួលបានករាឧបត្ថម្ភពូចមាន់ចំនួន៣០០ក្បាល បងស្រី Hồ Bé Thảo នៅភូមិ Tân Nghĩa រីករាយឱ្យដឹង៖ “កាលពីមុន ប្រាក់ចំណូលរបស់គ្រួសារគឺពឹងលើប្រាក់ដែលប្តីខ្ញុំរកបានខាងរបរនេសាទសមុទ្រ។ ខ្ញុំ​នៅ​ផ្ទះ​​ចិញ្ចឹមមើលថែ​កូន​ទាំង​ពីរនាក់សិក្សារៀនសូត្រ ​គ្មាន​ការងារ​ធ្វើ​ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម។ ឆ្នាំ​នេះ​ដោយបានឃុំឧបត្ថម្ភពូជមាន់សម្រាប់ចិញ្ចឹម ខ្ញុំពិតជាមានក្តីសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំ​ក៏សង់​ទ្រុង​ត្រឹមត្រូវដើម្បីចិញ្ចឹមមាន់ឱ្យមានការឆាប់ធំធាត់ល្អ”។

ប្រាក់​ចំណូល​ជាប្រចាំរបស់គ្រួសារបង Hồ Bé Thảo ជាពិសេសពឹងលើតែប្តី ចំណែកបងបស្រីនៅផ្ទះមើលថែកូនៗដោយ​គ្មាន​ចំណូលអ្វីនោះទេ។

យោងតាមប្រាសន៍លោក Luân សព្វថ្ងៃទម្រង់ចិញ្ចឹមជ្រូកអាចមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ពីព្រោះវាផ្តល់ប្រាក់ចំណូលនឹងនរ និងអត្រានៃការខាតបង់ក៏មិនច្រើនដែរ។ ចំណែកការចិញ្ចឹមបសុបក្សីវិញ អត្រាខាតបង់ខ្ពស់ ម្យ៉ាងវិញទៀតតម្លៃទិន្នផលមិននឹងនរ ទើបគ្រួសារអ្នកចិញ្ចឹមរហូតដល់ពេលលក់ក៏លក់ត្រឹមកម្រិតតូចតាចប៉ុណ្ណោះ ពិបាករកដើមទុនវិញណាស់។

“ការឧបត្ថម្ភគ្រួសារក្រីក្រ និងក្បែបន្ទាត់ក្រ ដើម្បីមានលក្ខណៈឈានឡើងរួចចាកក្រផ្តើមពីកម្មវិធីទិសដៅជាតិ បណ្តាគោលនយោបាយផ្សេងៗ​ គឺជាទង្វើដែលមានគុណតម្លៃខាងមនុស្សធម៌ដ៏ជ្រាលជ្រៅ ផ្តល់ជូនគ្រួសារក្រីក្រ និងក្បែរបន្ទាត់ក្រនូវ “ដងសន្ទួច” ដើម្បីពួកគាត់មានលក្ខណៈឈានឡើងក្នុងការរស់នៅ។ ទោះជាយ៉ាងនេះក្តី តែកម្រិតនៃការឧបត្ថម្ភនេះ គឺបងប្អូនប្រជាជនគ្រាន់តែបញ្ឈប់នៅត្រឹមកម្រិតដែលខ្លួនអាចរស់ ពោលគឺឈានឡើងរួចចាកក្រចីរភាពគឺមិនអាចទៅរួចនោះទេ” លោក Luân បានអះអាងបែបនេះ។

គ្រួសារក្រីក្រទាំងឡាយលើភូមិសាស្ត្រឃុំ ទទយលបានការឧបត្ថម្ភពូជសត្វចិញ្ចឹមសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។

បច្ចុប្បន្ន ឃុំនៅតែមាន២៩គ្រួសារក្រីក្រ (៥គ្រួសារជាជនជាតិ Khmer) ៤២គ្រួសារក្បែរបន្ទាត់ក្រ (៤គ្រួសារជាជនជាតិ Khmer)។ ៩គ្រួសារខ្មែរទាំងនេះ គ្មានដីធារសម្រាប់ស្នាក់នៅ និងដីផលិតផងដែរ។​ សង្ឃឹមថា ក្នុងរយៈពេលខាងមុខ ថ្នាក់ដឹកនាំគ្រប់បណ្តាថ្នាក់នឹងមានការយកចិត្តទុកដាក់យ៉ាងពិសេសចំពោះគ្រួសារជនជាតិភាគតិច ជួយពួកគេមានលក្ខណៈ និងឯកសារសម្រាប់ការផលិត មានដើមទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សន្សឹមៗឈានឡើងរួចចាកក្រ លំនឹងជីវភាព៕

 

Kim Cương

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។