Chủ nhật, 18-10-26 08:39:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភ្លឺចិញ្ចាចនៃប្រពៃណីស្នេហាជាតិ

Báo Cà Mau ជាប់ដងផ្លូវជាតិលេខ ៦៣ នៃភូមិលេខ៧ ឃុំ Tân Lộc មានតំបន់បេតិកភណ្ឌដ៏ពិសេសមួយ នោះគឺវត្តសិរីមានជ័យវង្សស្រង់ ក្របីឃ្លៀច (chùa Cao Dân) ជាទីតាំងតម្កល់អធិដ្ឋាតុរបស់ព្រះសង្ឃមួយអង្គដែលបានពលីជីវិតនាសម័យសង្គ្រាមប្រឆាំងចក្រពតអាមេរិក (Mỹ) រំដោះប្រទេស ហើយត្រូវបានប្រជាជននិយមហៅថា “ចេតិយគោរពបូជាវិរៈបុព្វជិតអតីតព្រះឧបជ្ឈាយ៍ Hữu Nhem”។

រដ្ឋអំណាចភូមិភាគរួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទអុជធូបរំលឹកគុណអតីតព្រះឧបជ្ឈាយ៍ Hữu Nhem នៃទិវាយុទ្ធជនពិការ-ពលី ​និងថ្ងៃបុណ្យខួបរបស់ព្រះឧបជ្ឈាយ៍។

វត្តនេះដែរក៏មានការផ្សារភ្ជាប់នៃសកម្មភាពធ្វើបដិវត្តន៍របស់ព្រះសង្ឃ គ្រូអាចារ្យ Khmer ជាច្រើនរូបផងដែរ។ អ្នកទាំងអស់នេះធ្លាប់បានផ្សព្វផ្សាយអំពី គោលមាគ៌ានៃបដិវត្តន៍ រួមចំណែកក្នុងការថ្កោលទោសរបបអាណានិគម និងខ្ញុំបម្រើរបស់អាណានិគមបារាំង (Pháp) និងចក្រពតអាមេរិក (Mỹ) បំផុសចលនាតស៊ូប្រឆាំងបដិវត្តន៍ដណ្តើមឯករាជ្យសេរីភាព។ ក៏នៅវត្តនេះដែរ មានព្រះសង្ឃ និងគ្រូអាចារ្យជាច្រើនអង្គនិងរូប ដឹងក្តីដោយសារប្រពៃណីតស៊ូធ្វើបដិវត្តន៍របស់ជនជាតិ ហើយក្នុងនោះក៏មានអ្នកជាច្រើនបានក្លាយជាកម្មាភិបាលលំដាប់ថ្នាក់ខ្ពស់ក្នុងជួរបក្សទៀតផង។

អតីតព្រះឧបជ្ឈាយ៍ Hữu Nhem គឺជាយុទ្ធជនបដិវត្តន៍ដ៏ឆ្នើមមួយអង្គចេញពីវត្តនេះដែរ។ ព្រះអង្គប្រសូត្រក្នុងឆ្នាំ១៩២៩ (មានស្រុកកំណើតនៅភូមិ Mũi Đước ឃុំ Khánh Lâm ស្រុក U Minh ​ក្នុងត្រកូលគ្រួសារដែលសម្បូរដោយប្រពៃណីបដិវត្តន៍។ ឆ្នាំ១៩៤៣ ព្រះអង្គបានចូលសាងផ្នួសនៅវត្តវង្សស្រង់ ក្របីឃ្លៀច  (Cao Dân) ហើយត្រូវបានលោក Lý Tích បង្ហាត់បង្រៀន ព្រមទាំងចាត់ចូលជាសមាជិកបក្សកុម្មុយនិស្ត Việt Nam កាលពីឆ្នាំ១៩៥២។

ថ្ងៃបុណ្យខួបលើកទី៥៨ ក៏មានក្រុមសិល្បៈ Khmer ខេត្តចូលរួមសម្តែងឈុតរបាំក្រោមចំណងជើង “ថ្វាយផ្ការំលឹកគុណអតីតព្រះឧបជ្ឈាយ៍ Hữu Nhem”។

ឆ្នាំ១៩៦១ ព្រះអង្គត្រូវពួកខ្មាំងចាប់ខ្លួន ធ្វើទារុណកម្មសួរចម្លើយយ៉ាងព្រៃផ្សៃ តែដោយឆន្ទៈយ៉ាងមុះមុតជាអ្នកធ្វើបដិវត្តន៍ ព្រះអង្គមិនព្រមចុះចាញ់តាមខ្មាំងជាដាច់ខាត។ មិនអាចសួរយកចម្លើយអ្វីបាន ទីបំផុតពួកវាក៏ដោះលែងព្រះអង្គ។ បន្ទាប់វចេញពីគុក ព្រអង្គបានសហការជាមួយលោក Huỳnh Cương បន្តកសាងប្រពៃណីបដិវត្តន៍ កសាងរណ្តៅសម្ងាត់សម្រាប់ទទួលសំពៅគ្មានលេខលាកបង្គាប់អាវុធនៅ Kinh ២០ Biển Nhị (U Minh)។

ឆ្នាំ១៩៦២ ព្រះអង្គទទួលមុខតំណែងជាអនុប្រធានរណសិរ្សជនជាតិរំដោះតំបន់តីណាមបូ។ ឆ្នាំ១៩៦៣ ព្រះអង្គរួមជាមួយមហាជនបន្តកសាងរណ្តៅសម្ងាត់ចំនួន៤៥០រណ្តៅទៀតដើម្បីលាក់កម្មាភិបាលនិងព្រះសង្ឃដែលនិមន្តមកពីនានាខេត្តដើម្បីចូលរួមមហាសន្និបាតរណសិរ្សជនជាតិរំដោះភាគខាងត្បូង Việt Nam នៅ Lung Lá - Nhà Thể។

លោក Hữu Minh Bận សមាជិកនៃគណៈកម្មការវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ក៏ជាអ្នកដែលធ្លាបបានសរសេរពីប្រវត្តិនៃការធ្វើបដិវត្តន៍របស់ព្រះឧបជ្ឈាយ៍ បានរៀបរាប់ថា៖ ជាមួយតួនាទីជាអនុប្រធានរណសិរ្សជនជាតិរំដោះភាគខាងត្បូង Việt Nam ព្រះអង្គទទួលមុខងារយ៉ាងធ្ងន់ធ្ងររបស់ប្រពៃណីបដិវត្តន៍ ជាពិសេសចំពោះការចលនាមាមីងប្រជាពុទ្ធបរិស័ទខ្មែរសកម្មចូលរួមជាមួយកងទ័ពនិងប្រជាជនទូទាំងប្រទេស ផ្តើមចលនាតស៊ូប្រឆាំងបដិវត្តន៍។ ព្រះអង្គធ្វើសកម្មភាពមិននឿយហត់ដើម្បីកសាងរណ្តៅសម្ងាត់ដ៏ពិសេសរបស់បដិវត្តន៍។

មានលើកមួយចេញទៅបំពេញការងារ ​កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦៦ អតីតព្រះឧបជ្ឈាយ៍ Hữu Nhem ក៏បានពលីជីវិតក្រោមព្យុះគ្រាប់រំសេវរបស់ពួកខ្មាំងនៅវត្ត Tam Hiệp (ឃុំ Trần Hợi ស្រុក Trần Văn Thời)​ ជាកន្លែងដែលព្រះអង្គរួមជាមួយព្រះសង្ឃ ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរជាច្រើនទៀតកំពុងចលនាកសាងមូលដ្ឋានបដិវត្តន៍។

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ជាទីតាំងដែលផ្សារភ្ជាប់រវាងឆាកជីវិតបួសរៀន និងធ្វើបដិវត្តរបស់ព្រះអង្គ។ ក្រោយពីប្រទេសជាតិទទួលបានឯករាជ្យ ដើម្បីកត់សម្គាល់ និងរំលឹកនឹកគុណបំណាច់របស់អតីតព្រះឧបជ្ឈាយ៍ Hữu Nhem ដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះជនជាតិ។ ក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិក (Mỹ) រំដោះប្រទេស គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានផ្តើមកសាងចេតិយមួយទុកសម្រាប់តម្កល់អធិដ្ឋាតុ និងរំលឹកគុណដួងវិញ្ញាណក្ខន្ធរបស់អតិតព្រះឧបជ្ឈាយ៍ Hữu Nhem កាលពីឆ្នាំ២០០២។

លោក Hữu Minh Bận សព្វថ្ងៃជាគ្រូបង្រៀនអក្សរ Khmer នៅវត្តវង្សស្រង់ក្របីឃ្លៀច (Cao Dân) រៀបរាប់អំពីប្រវត្តិធ្វើបដិវត្តន៍របស់អតីតព្រះឧបជ្ឈាយ៍ Hữu Nhem ជូនប្អូនៗសិស្សានុសិស្ស។

រយៈពេលជិត៦០ឆ្នាំកន្លងមក រដ្ឋអំណាចភូមិភាគ រួមទាំងព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទខ្មែរតែងប្រារព្ធពិធីរំលឹកនឹកគុណអតីតព្រះឧបជ្ឈាយ៍ជារៀងរាល់ឆ្នាំ។ នាឱកាសទីវាយុទ្ធជនពិការ - ពលី (២២ឧសភា) ជាថ្ងៃបុណ្យខួបរបស់ព្រះឧបជ្ឈាយ៍ ទីនេះមិនត្រឹមជាអាយដ្ឋានក្រហម ទីកន្លែងចាត់តាំងរាល់សកម្មភាពសាសនាប៉ុណោ្ណះទេ ថែមទាំងជាសំណង់សម្រាប់អប់រំប្រពៃណីបដិវត្តន៍ក្នុងជនរួមជាតិខ្មែរ ដើម្បីស្ងើចសរសើរ និងរំលឹកនឹកគុណព្រះសង្ឃដែលមានស្នាដៃជាមួយប្រទេសជាតិ មាតុភូមិ៕

 

Lâm Đươl

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។