Thứ ba, 13-10-26 01:58:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ល្បែងកម្សាន្តសប្បាយសម្រាប់ឱកាសវិស្សមកាល

Báo Cà Mau ក្នុងឱកាសវិស្សមកាលឆ្នាំនេះ ដើម្បីបង្កើតទីលានកម្សាន្តសប្បាយសម្រាប់ប្អូនៗសិស្សសាលានៅភូមិភាគ វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ក៏បានរៀបចំចាត់តាំងពិធីប្រណាំងទូក.ងខ្នាតតូច (ទូក.ងដើមស្នោ)។ ថ្វីត្បិតតែនេះជាល្បែងកម្សាន្តសម្រាប់ប្អូនៗសិស្សានុសិស្សក៏ពិតមែន តែតែងទទួលបានការគាំទ្រពីមនុស្សចាស់យ៉ាងច្រើនកុះករអញ្ជើញមកចូលរួមទស្សនា និងលើកទឹកចិត្ត និងជំនួយឧបត្ថម្ភឧបករសម្ភារៈសម្រាប់ប្អូនៗរួមកម្សាន្ត។

ពិធីប្រកួតទូក.ងខ្នាតតូចមានការទាក់ទាញប្អូនៗសិស្សសាលាប្រមាណ ៣២ រូប។

បណ្តាទូក.ងខ្នាតតូចធ្វើពីដើមស្នោជាប្រភេទរុក្ខជាតិដែលមានយ៉ាងសម្បូរហូរហែនៅតាមតំបន់វាលរាបទន្លេគីវឡុង។ ដោយស្នោជារុក្ខជាតិមានទម្ងន់ស្រាល ផងនោះ ងាយស្រួលរចនាជាទូក.ងសម្រាប់ប្អូនៗកុមារទៀតផង។  មិនតែប៉ុណ្ណោះ អាចបណ្តែតប្រណាំងនៅតាមគ្រប់ទីកន្លែង ដូចជាតាមដងទន្លេ ព្រែកប្រឡាយ ឬក៏រចនាជាស្រះជាដើម ដើម្បីងាយស្រួលសម្រាប់ប្អូនៗកុមារចូលរួមកម្សាន្តសប្បាយ។

មិនត្រឹមទាក់ទាញប្អូនៗកុមារនោះទេ សម្រាប់មនុស្សចាស់ក៏បានមករួមសប្បាយ និងលើកទឹកចិត្តយ៉ាងខ្លាំងផងដែរ។

ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្តជ្រុងខ្មែរ (Rạch Giồng) មានសង្ឃដីការប្រាប់ថា៖ “ថ្វីត្បិតនេះជាលើកដំបូងវត្តបានរៀបចំឡើង តែដោយឃើញថា ប្អូនៗមានចំណាប់អារម្មណ៍ខ្លាំងចំពោះល្បែងប្រភេទនេះ វត្តនឹងបើកចាត់តាំំងក្នុងឱកាសវិស្សកាលបន្តទៀត​ដើម្បីប្អូនៗបានចូលរួមកម្សាន្តសប្បាយ”។

ការប្រកួតបានប្រព្រឹត្តិឡើងយ៉ាងស្វាហាប់។

វត្តនឹងបន្តរៀបចំការប្រកួតនេះជារឿយៗក្នុងឱកាសវិស្សមកាលឆ្នាំបន្តៗទៀត ដើម្បីចាត់តាំងល្បែងកម្សាន្តដ៏មានអត្ថន័យខ្លឹមសារសម្រាប់ប្អូនកុមារ។”

ប្អូនៗកុមារនាំគ្នាធ្វើទូក.ងដើមស្នោ សម្រាប់ចូលរួមប្រកួតកម្សាន្តសប្បាយ។

សប្បាយដោយបានយកទូក.ងខ្នាតតូចរបស់ខ្លួនដើម្បីចូលរួមប្រគួត ប្អូន Sơn Minh Khôi អាយុ១៥ឆ្នាំ បាននិយាយថា៖ “ទូក.ងប្រភេទនេះងាយធ្វើខ្លាំងណាស់ ប្អូនក៏មានចំណាប់អារម្មណ៍ខ្លាំងណាស់ដែរចំពោះកីឡាទូក.ង ហើយប្អូនសប្បាយរីករាយដែលបានចូលរួមការប្រគួតលើដំបូងនេះ”។

បណ្តាទូក.ងខ្នាតតូចកំពុងត្រៀមឱ្យការប្រគួត។

នេះជាល្បែងកម្សាន្តសម្រាប់ឱកាសវិស្សមកាលដ៏មានអត្ថន័យ រួមចំណែកពង្រឹងស្មារតីខាងវិស័យកីឡាតំបន់ជនរួមជាតិភាគតិច ព្រមទាំងលើកស្ទួយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Khmer។

 

Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។